យល់ដឹង៖ តើអ្នកទាំងអស់គ្នាដែលឆ្ងល់ទេថា តើតារានិករណាខ្លះ ដែលមានភាពពេញនិយម និងមានការស្វែងរកច្រើននៅក្នុង Google គ្រប់បណ្ដាប្រទេសទាំងអស់?
មនុស្សយើងម្នាក់ៗ តែងមានចំនុចល្អ និងចំនុចមិនល្អរៀងៗខ្លួន ព្រោះនៅលើលោកនេះ គ្មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះទេ។
នេះបើយោងតាមប្រភពខាងក្រោម គេបានស្វែងរកទិន្នន័យពីចំនួនតារានិករ ដែលត្រូវបានគេស្វែងរកច្រើនបំផុត ក្នុងសង្គមអ៊ីនធើណែត។
ដូច្នេះពួកយើងនឹងបង្ហាញអ្នក ពីចំណាត់ថ្នាក់ទី ១ ទៅដល់ទី ១២ របស់តារនិករ ដែលទទួលបានការពេញនិយមខាងក្រោមនេះ ៖
១. Leo (July 23 - Aug 22) ♌️
Leo ដែលត្រូវបានគេស្គាល់ថា ជាអ្នកដែលងាយនឹងចុះសម្រុង និងមានទំនុកចិត្ត ហើយមានភាពរួសរាយរាក់ទាក់ ចិត្តទូលាយ គឺជាចំនុចពិសេសជាងគេ នៃអត្តចរិក។ ពួកគេហាក់ដូចជា ត្រូវបានគេពេញនិយមបំផុត រហូតមកដល់ពេលនេះ។ ហើយក៏ត្រូវបាន គេព្យាយាមផ្គូរផ្គង ជាមួយនឹងតារានិកររផ្សេងទៀតជាច្រើន ក្នុងបណ្ដាញសង្គម។
អ្វីដែលធ្វើឱ្យកាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀតគឺ ដោយការពិតដែលថា Leo គឺជាតារានិករកម្របំផុត ជាប់ចំណាត់ថ្នាក់លេខទី ២ នៅសហរដ្ឋអាមេរិក។
២. Sagittarius (Nov 23 - Dec 22) ♐️
ពួកគេប្រៀបបានទៅនឹងព្រួញនិងធ្នូ ធ្វើអ្វីដោយឯកឯង រួសរាយរាក់ទាក់ ស្មោះត្រង់ ចូលចិត្តការប្រកួតប្រជែង ហើយក៏ជាមនុស្សដែលនិយាយច្រើន និងគួរឱ្យអស់សំណើចណាស់។
Sagittarius គឺជាតារានិករទី ២ ដែលទទួលបានចំនួនខ្ពស់បំផុត ក្នុងនៃការស្វែងរកនៅលើ Google ទោះបីជាតារានិករនេះ ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ដែលកម្របំផុតក៏ដោយ។
៣. Scorpio (Oct 24 - Nov 22) ♏️
នៅក្នុងចំណាត់ថ្នាក់ទី ៣ គឺ Scorpio ដែលនឹងពុះពារគ្រប់យ៉ាង ចំពោះអ្វីដែលគេស្រលាញ់ និងមានវិចារណញាណខ្ពស់។ ពួកគេមានស្មារតីខ្ពស់ រួសរាយ ចិត្តល្អ រាល់ថ្ងៃចង់រស់នៅឲ្យបានធូរធារ។ បើសិនជាបាត់បង់គោលដៅ ពួកគេពិបាកនឹងផ្តោតអារម្មណ៍ឡើងវិញណាស់។
៤. Virgo (Aug 23 – Sep 22) ♍️
តារានិករនេះ ចូលចិត្តធ្វើអ្វីដែលល្អឥតខ្ចោះ ទោះបីជារឿងកំបុិកកំប៉ុក ពួកគេមានអត្តចរិកសុភាព រម្យទម ក៏ព្រោះតែបែបនេះ ធ្វើឲ្យខ្លួនឯងមានសម្ពាធ ក៏មិនចេះធ្វើខ្លួនឲទំនេរ ចូលចិត្តជួយគេ។ ដោយសារខ្លួនឯងខ្វះការជឿជាក់ គេតែងតែត្រូវការ ការលើកទឹកចិត្តពីមិត្តភក្តិ និងក្រុមគ្រួសារ។
៥. Gemini (May 21 – Jun 20) ♊️
ពួកគេចូលចិត្តអ្វីដែលថ្មីហើយប្លែកៗ មានភាពឆ្លាតវៃ ប៉ុន្តែមិនសូវផ្ចិតផ្ចង់ បើសិនជាបាននិយាយគ្នាលេងជាមួយ អ្នកច្បាស់ជាមានអារម្មណ៍រីករាយ ព្រោះរបស់ថ្មីហើយចម្លែកដែលមាននៅក្នុងខួរក្បាលរបស់តារានិករនេះ នឹងធ្វើឲ្យអ្នកងឿងឆ្ងល់ទៅតាមដែរ។
៦. Aries (Mar 21 – Apr 19) ♈️
ទោះបីជាពួកគេមានអត្តចរិកឆេវឆាវបន្តិចមែន តែមានចិត្តល្អ មិនរុញរាក្នុងការសម្រេចគោលដៅ នូវអ្វីដែលខ្លួនសម្រេចចិត្ត។ ភាគច្រើនមាននិស្ស័យមិនសូវល្អត្រង់ឆេវឆាវ ប៉ុន្តែពួកគេយកចិត្តទុកដាក់ចំពោះរឿងតិចតួច និងចេះជួយគេឯងជានិច្ច។
៧. Libra (Sep 23 – Oct 22) ♎️
តារានិករនេះ ចូលចិត្តស្វែងរកសេចក្តីសុខសន្តិភាព ពូកែរាប់អាន។ ការនិយាយសន្ទនា គឺជាលក្ខណៈពិសេសរបស់តារានិករនេះ ហើយអ្វីដែលជាសំខាន់បំផុតនោះគឺ តែងតែគិតពីអារម្មណ៍អ្នកដទៃ ច្រើនជាងខ្លួនឯង។
៨. Pisces (Feb 19 – Mar 20) ♓️
ជាតារានិករកូនពៅ ក៏ជាតារានិករដែលប្រមូលផ្តុំនូវគុណសម្បត្តិទាំងអស់ អ្វីដែលពិសេសនោះ គឺចិត្តដ៏ស្លូតបូត ដើម្បីជួយអ្នកដទៃ ឬមិត្តភក្តិ សុខចិត្តលះបង់ខ្លួនឯង។ ពួកគេមានលក្ខណៈសប្បាយ និងងាយចុះសម្រុងជាមួយអ្នកដទៃ។
៩. Taurus (Apr 20 – May 20) ♉️
តារានិករនេះ ជាមនុស្សដែលគិតពីអារម្មណ៍អ្នកដទៃខ្លាំង រហូតដល់ធ្វើឲ្យខ្លួនឯងពិបាកចិត្ត។ ពួកគេស្មោះត្រង់ ចេះជួយយកអាសារយកចិត្តទុកដាក់ខ្លាំង និងជាមិត្តភក្ដិ ដែលនឹងមានមុខនៅពេលអ្នកលំបាកជានិច្ច បើទោះបីជាពួកគេរឹងរូស និងខ្ជិលបន្តិចមែន តែចំពោះរឿងញ៉ាំ និងគេង គឺអត់ខ្ជិលទេ។
១០. Cancer (Jun 21 – Jul 22) ♋️
តារានិករនេះតែងតែពោរពេញដោយក្តីស្រលាញ់។ ចំពោះពួកគេអ្វីដែលសំខាន់បំផុតនោះ គឺគ្រួសារ។ សម្បកក្រៅមើលទៅរឹងរូស ប៉ុន្តែមានចិត្តទន់ភ្លន់។ តារានិករនេះមានចរិកមានះ មានភាពស្មោះត្រង់ចំពោះមិត្តភក្តិ និងគ្រួសារ បើសិនជាធ្វើអ្វីគឺតស៊ូដល់ទីបំផុត។
១១. Capricorn (Dec 22 – Jan 19) ♑️
ពួកគេគឺជាតារានិករដែលមានចិត្តអំណត់ជាងគេ ធ្វើអ្វីប្រុងប្រយ័ត្ន ក៏ជាតារានិករដែលស្លូតបូតជាងគេ។ ធ្វើអ្វីប្រាកដប្រជា ក៏រឹងរូសណាស់ដែរ។ បើមិនដល់គោលដៅ គឺមិនព្រមឈប់ទេ។ ភាពអំណត់របស់ពួកគេ ទូលំទូលាយ ជាមួយគ្នានេះដែរ ថែមទាំងឧស្សហ៍ព្យាយាម ពោរពេញដោយទំនួលខុសត្រូវ ប៉ុន្តែគ្មានអារម្មណ៍សុវត្ថិភាព មិនងាយជឿជាក់លើអ្នកដទៃ។
១២. Aquarius (Jan 20 – Feb 18) ♒️
ពួកគេជាមនុស្សដែលឈ្លាសវៃ លក្ខណៈពិសេសនោះគឺ ការច្នៃប្រឌិត ស្វែងរកនូវអ្វីដែលមានតែមួយគ្មានពីរ ចិត្តល្អ និងគោរពអាថ៌កំបាំងរបស់មិត្តភក្តិ ចូលចិត្តរាប់អានមិត្តទាំង ២ភេទ ប៉ុន្តែពិបាកនឹងយល់ចិត្ត ត្រូវការពេលវេលាច្រើន។
ប្រភព: ampagency