មកដឹងមូលហេតុដែល RM ចូលចិត្តទៅទស្សនា សារមន្ទីរសិល្បៈ! - TrueID

មកដឹងមូលហេតុដែល RM ចូលចិត្តទៅទស្សនា សារមន្ទីរសិល្បៈ!

December 28, 2021

កូរ៉េខាងត្បូង៖ ជារឿយៗ RM មេក្រុមBTS ត្រូវបានគេប្រទះឃើញទៅទស្សនាសារមន្ទីរសិល្បៈហើយទីបំផុតលោកក៏បានពន្យល់ពីមូលហេតុដែលខ្លួនស្រលាញ់ និងចូលចិត្តទៅទស្សនាសារមន្ទីរសិល្បៈទាំងនោះមិនថានៅក្នុងប្រទេសកូរ៉េខាងត្បូង ឬក៏នៅក្រៅប្រទេសឡើយ។

ពេលធ្វើដំណើររួមជាមួយBTS ឬទៅវិស្សមកាលផ្ទាល់ខ្លួនទេយើងឃើញថាRM ចូលចិត្តទៅទស្សនាសារមន្ទីរសិល្បៈប៉ុណ្ណា ហើយចាប់តាំងពីបានបើកគណនីInstagram នៅដើមខែធ្នូ តារាប្រុសរូបនេះក៏បានចែករំលែករូបថតពីការធ្វើដំណើរទៅកាន់សារមន្ទីរជាច្រើនរួមមានChinati Foundation, the Museum of Fine Arts, the Menil Collection,និង National Gallery of Art ជាដើម។

RM 
RM 

ជាក់ស្ដែង នៅក្នុងបទសម្ភាសន៍ជាមួយVogue Korea មេក្រុមឆ្នើមរូបនេះបានពន្យល់ពីមូលហេតុដែលលោកចូលចិត្តទៅទស្សនាសារមន្ទីរខ្លាំងណាស់និងពីរបៀបដែលលោកចាប់ផ្តើមចូលចិត្តមើលសិល្បៈ។

RM 
RM 

ចម្លើយរបស់ RM បានបញ្ជាក់យ៉ាងច្បាស់ថាវិចិត្រករដែលមើលឃើញបានបំផុសគំនិតរបស់លោកហើយលោកក៏ចង់ឲ្យអាជីពសិល្បៈមួយនេះស្ថិតស្ថេរ ហើយការ​ទៅ​ទស្សនា​សារមន្ទីរក៏បានបង្កើត​​ទំនាក់ទំនងរបស់លោក​ជាមួយ​ខ្លួនឯងបានន័យថាពេល​លោកទៅ​មើល​សាល​សិល្បៈ ពេលវេលា​ហាក់​ដូច​ជា​ឈប់ ហើយ​លោក​អាច​គិត​មើល​ខ្លួន​ឯង​បានកាន់តែច្រើន៕

RM
RM

ទស្សនាសារមន្ទីសិល្បៈនានាដែល RM បានទៅក្នុង Instagram របស់លោកខាងក្រោម៖

សារមន្ទីសិល្បៈដែល RM បានទៅ

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...