បារាំង៖ ថ្មីៗនេះ បើយោងតាម Sina បានរាយការណ៍ថា គូស្នេហ៍តារាសម្ដែងកូរ៉េ លោក Kim Woo Bin និងតារាស្រី Shin Min Ah ត្រូវបានគេឃើញ អង្គុយផឹកកាហ្វេ និងដើរជុំវិញទីក្រុងប៉ារីសយ៉ាងរីករាយបែបសមាញ្ញៗតែពីរនាក់។ ហើយបើតាមដឹងមកទៀតថា តារាសម្ដែងប្រុសរូបនេះកំពុងសម្រាកលំហែកាយជាមួយមិត្តស្រីរបស់ខ្លួន ក្រោយសម្រាកព្យាបាលជំងឺអស់មួយរយៈធំ។
ជាមួយគ្នានេះដែរ រូបភាពប៉ុន្មានសន្លឹកដ៏សែនមានន័យរបស់តារាទាំងពីរនេះ ត្រូវបានអ្នកគាំទ្រប្រម៉ាញ់ថតបាន ដោយបានចែករំលែកនៅលើបណ្ដាញសង្គម ហើយទទួលបានការស្រលាញ់ និងពេញចិត្តពីមហាជនជាច្រើន។
គួររំឮកផងដែរថា Kim Woo Bin និង Shin Min Ah បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ បន្ទាប់ពីបានរួមសម្តែងក្នុងរឿង CF ផ្សព្វផ្សាយរបស់ Giordano ទោះបីជាខាងស្រីមានអាយុបងរហូតទៅដល់ ៥ឆ្នាំក៏ដោយ៕
ប្រភព៖ Koreaboo