កូរ៉េខាងត្បូង ៖ ថ្មីៗនេះនៅក្នុងបទសម្ភាសន៍ជាមួយ Rolling Stone ក្រុមចម្រៀងស្រី TWICEបានចែករំលែករឿងរ៉ាវនានាទាក់ទងនឹងការ Come Back របស់ពួកគេផលប៉ះពាល់នៃជំងឺកូវីដ១៩ ដែលជះឥទ្ធិពលដល់ក្រុម និងគោលបំណងនាពេលអនាគតបន្ទាប់ពី ស្ថានភាពជំងឺឆ្លងដ៏កាចសាហាវនេះស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន។
ស្របនឹងនេះដែរ សមាជិកក្រុម Momo បានបង្ហាញពីអ្វីដែលពួកគេនឹកបំផុតចាប់តាំងពីបញ្ហាជំងឺរាតត្បាត រួមទាំងការប្រគំតន្ត្រីផ្ទាល់និងមិនបានជួបក្រុមអ្នកគាំទ្ររបស់ពួកគេ។
ទោះជាបីជាជំងឺកូវីដ១៩ ផ្ដល់ផលអវិជ្ជមានមួយចំនួនដល់ពួកគេមែន ប៉ុន្តែNayeon បានចែករំលែកថា វាគឺជាបទពិសោធន៍មួយ ទោះជាបានត្រឹមជួបអ្នកគាំទ្រពីចម្ងាយ តែក៏បានបង្ហាញថា ទំនាក់ទំនងរវាងពួកគេជាមួយអ្នកគាំទ្រ កាន់តែរឹងមាំ។
ជាចុងក្រោយនេះ Jihyo បានបង្ហើបថា ប្រសិនបើស្ថានភាពជំងឺនេះអាចគ្រប់គ្រងបានពួកគេនឹងបានជួបអ្នកគាំទ្ររបស់ពួកគេផ្ទាល់ ហើយនាងចង់ទៅជិះទូកលេង ស្របពេលដែល Sana ចង់ទៅរៀនជិះសេះ ទោះបីជានាងមិនសូវត្រូវធាតុគ្នាជាមួយសេះក៏ដោយ៕
ប្រភព ៖ Koreaboo