យល់ដឹង៖ ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាមកដឹងថា តើតារានិករប្រុសៗណាខ្លះដែលមាននារី Crush លើច្រើន។បើយ៉ោងតាមប្រភពខាងក្រោម គឺគេបានស្វែងរកទិន្នន័យពីចំនួនតារានិករប្រុស ដែលត្រូវបានគេ crush ច្រើន និងមានការស្វែងរកបំផុត ក្នុងបណ្ដាញអ៊ីនធើណែត។
បើចង់ដឹងកាន់តែច្បាស់ មកមើលទាំងអស់គ្នាខាងក្រោមនេះ ៖
១. Scorpio (Oct 24 - Nov 22) ♏️
តារានិករដែលស្ថិតនៅចំណាត់ថ្នាក់លេខមួយនេះ ទោះបីជាមានអ្វីមកជំទាស់ក៏ចិត្តមិនផ្លាស់ប្តូរ មិនថាផ្លូវដើរទៅមុខពិបាកយ៉ាងណា ក៏នៅតែកំដរអ្នករហូតមិនត្អូញថាហត់ឡើយ។
សេចក្តីស្នេហារបស់តារានិករនេះ ដាច់ខាតមិនឲ្យមានការបោកប្រាស់ និងលាក់ពុតបន្តិចសោះ ជាពិសេសការស្និទស្នាល រវាងអ្នកនិង អ្នកផ្សេង។
ពួកគេមានមន្តស្នេហ៍ និងស្មោះត្រង់នឹងដៃគូខ្លាំងណាស់ ហើយនេះក៏ជាមូលហេតុដែលឲ្យស្រីៗលង់ជាមួយនឹងពួកគេដែរ។
២. Leo (July 23 - Aug 22) ♌️
តារានិករនេះ បើស្រលាញ់គឺខ្វល់ច្រើន បារម្ភ មនុស្សដែលខ្លួនស្រលាញ់គ្រប់យ៉ាង រហូតដល់ការយកការលេងសើចរបស់មនុស្សខ្លួនស្រលាញ់ ទុកជាការពិត។ ហើយភាគច្រើនជាបុរស ដែលសង្ហា និងមានភាពទាក់ទាញ។ តារានិករនេះមិនសាវាឡើយ ថែមទាំងជាមនុស្ស មិនងាយនឹងប្រាប់ថាស្រលាញ់។ ពេលមានស្នេហា ប្រែខ្លួនជាល្ងង់ សូម្បីតែផ្លូវក៏ភ្លេចអស់ដែរ មិនដឹងធ្វើយ៉ាងណាទើបអ្នកសប្បាយចិត្ត។
៣. Taurus (Apr 20 – May 20) ♉️
ព្រោះតែតារានិករ Taurus នេះជាមនុស្សដែលប្រច័ណ្ឌច្រើន មិនថាជាគូស្នេហ៍ ឬមិត្តជិតស្និទ ទោះបីជាខ្លួនមិនសប្បាយចិត្ត ក៏នៅតែបន្តធ្វើឲ្យអ្នកនៅជំុវិញខ្លួនរីករាយ សុខចិត្តដើម្បីមនុស្សដែលខ្លួនស្រលាញ់ ប្តូរចរិកខ្លួនឯង ខ្វល់ពីគេគ្រប់ពេល ក៏មិនងាយនឹងសុំគេចែកផ្លូវដែរ។
ពេលខ្លះមានភាពជឿជាក់ តែគ្មានភាពក្លាហាន ធ្វើពុតដូចខ្លួនឯងរីករាយ ព្រោះរឿងបន្តិចបន្តួចក៏អាចយំបាន ប៉ុន្តែពួកគេពិតជាស្មោះត្រង់ខ្លាំងណាស់។
៤. Aries (Mar 21 – Apr 19) ♈️ ក្នុងរឿងស្នេហាពួកគេមានភាពឆាប់ឆេវឆាវ ប៉ុន្តែពិតជាស្មោះត្រង់នឹងអ្នកខ្លាំង គ្មានថ្ងៃនឹងអាចបែកចិត្តឡើយ។
តែសូមកុំធ្វើឲ្យពួកគេខកចិត្តអី ព្រោះពួកគេក៏ចិត្តដាច់ដែរ។
ជីវិតដែលពួកគេត្រូវការ គឺជីវិតដែលពោរពេញទៅដោយការរំភើប លើសពីនេះទៅទៀត ពួកគេជាមនុស្សដែលចូលចិត្តផ្សងព្រេង រស់រវើក និងរួសរាយ។ បន្ថែមពីនេះពួកគេជាមនុស្សចូលចិត្តកីឡា រឹងមាំ និងឯករាជ្យ ហ៊ានសម្រេចចិត្តទៅលើរឿងផ្សេងៗដោយខ្លួនឯង ព្រោះមានភាពជាអ្នកដឹងនាំក្នុងខ្លួនតាំងពីកំណើត។
៥. Libra (Sep 23 – Oct 22) ♎️
តារានិករនេះ ឲ្យតែយល់ថាអ្វីល្អ តែងតែឲ្យទៅមនុស្សជាទីស្រលាញ់ តែងតែជួយគិតដល់អ្នកដែលគេស្រលាញ់ មិនដែលចង់បានអ្វីតបស្នង គ្រាប់តែចង់ឲ្យអ្នកសប្បាយចិត្ត។ មិនចូលចិត្តពឹងផ្អែកអ្នកដទៃ បើអ្នកគឺជាមនុស្សដែលគេចង់ពឹងផ្អែក សូមកុំធ្វើឲគេអស់សង្ឃឹម។
ពួកគេក៏ជាមនុស្សដែលមានមន្តស្នេហ៍ ទោះបីជាភាគច្រើនជា PlayBoy ក៏នារីលង់ស្នេហ៍ច្រើនដែរ។
៦. Virgo (Aug 23 – Sep 22) ♍️
ចំពោះស្នេហា ពួកគេយកចិត្តទុកដាក់ចំពោះអារម្មណ៍ មិនងាយនឹងបង្ហាញពីគំនិតរបស់ខ្លួន ដែលធ្វើឲ្យដៃគូមានអារម្មណ៍ថា ត្រូវបានខ្លួនមើលរំលង។ ពួកគេអាចអធ្យាស្រ័យឲ្យគូស្នេហ៍ ម្តងហើយម្តងទៀត ដឹងហើយថាអ្នកដទៃនិយាយកុហក នៅតែធ្វើពុតជាស្របតាម យកការឈឺចាប់ទាំងប៉ុន្មានដាក់ខ្លួន គ្មានអ្នកណាដឹងថាគេយំឡើយ ប្រសិនបើអ្នកឃើញគេយំរហូត នោះអ្នកច្បាស់ជាមនុស្សម្នាក់ដែល ធ្វើឲ្យគេចាំជាប់ក្នុងចិត្ត។
៧. Pisces (Feb 19 – Mar 20) ♓️
មានមនុស្សមួយចំនួនយល់ថា តារានិករនេះសាវា ប៉ុន្តែក៏មិនដែលបោកប្រាស់មនោសញ្ចេតនាគេដែរ ព្រោះតារានិករនេះអាចនឹងប្រើបេះដូង ២០០% ទៅស្រលាញ់អ្នក ទោះបីជាដឹងថាគ្មានការតបស្នង។ បើសិនជាគេមិនស្រលាញ់អ្នក គេមិនខ្វល់ឡើយ ថាអ្នកធ្វើអ្វីខុស ឬត្រូវ ហើយមិនខឹងនឹងអ្នក មិនរំអួយដាក់អ្នកដែរ។
ពួកគេបារម្ភពីអ្នកដទៃពេក មានតែឈឺ ធ្វើបាបខ្លួនឯង ហើយសុខៗអ្នកដែលធ្លាប់ល្អជាមួយ ក៏ចាប់ផ្តើមបាត់ទៅ។
៨. Aquarius (Jan 20 – Feb 18) ♒️
ពួកគេមិនសូវយល់ច្បាស់ ពីជម្រៅចិត្តខ្លួនឯង ដូចជាពេលនេះចង់ចែកផ្លូវគ្នា ១នាទីក្រោយក៏ថា... មិនចាំបាច់ទេ។
ប៉ុន្តែរឿងស្នេហា ចំពោះតារានិករនេះ មិនប៉ុន្មានទេព្រោះពួកគេភាគច្រើន គិតពីមិត្តភាព និងគ្រួសារសំខាន់ជាង។
ពួកគេច្រើនស្ទាក់ស្ទើរចង់ឲ្យគេកំដរ តែនៅបារម្ភខ្លាចស្និទនឹងគេពេក ត្រូវគេធុញ។ ដោយសារតែស្រលាញ់គេពេក សុខចិត្តធ្វើខ្លួនមិនខ្វល់ ចុងក្រោយក៏បាត់បង់ ស្តាយក្រោយរាល់ការព្រួយបារម្ភ ដែលមិនបានប្រាប់។
៩. Capricorn (Dec 22 – Jan 19) ♑️
តារានិករនេះ បើសិនជាស្រលាញ់អ្នកណាម្នាក់ ភាគច្រើនលាក់ទុកក្នុងចិត្ត មិនបង្ហាញឲ្យដឹងទេ ចូលចិត្តការពារខ្លួនឯងយ៉ាងជិត ព្រោះតែខ្លាចត្រូវឈឺចាប់។ បើសិនស្រលាញ់ហើយនោះ ក្នុងចិត្តហើយនឹងខួរក្បាល អាចដាក់បានតែម្នាក់នោះតែប៉ុណ្ណោះ ហើយនឹងតែងតែនៅ លំដាប់ទី ១ជានិច្ច ក៏ព្រោះតែបែបនេះ សុខចិត្តលះបង់ច្រើនចំពោះស្នេហា។
១០. Sagittarius (Nov 23 - Dec 22) ♐️
តារានិករនេះ មិនងាយនឹងស្រលាញ់អ្នកណា ពេលដែលស្រលាញ់ មិនងាយនឹងដកចិត្ត គ្រាន់តែការបារម្ភបន្តិចបន្តួចពីអ្នក ក៏អាចធ្វើឲ្យសប្បាយចិត្ត ពេញមួយថ្ងៃ។
ពួកគេមិនចូលចិត្តការឈ្លោះប្រកែក សុខចិត្តទ្រាំមិននិយាយអ្វីទាំងអស់ពេលដែលខឹងម្តងៗ ខួរក្បាលទទេស្អាត។ គេនឹងស្មោះត្រង់នឹងអ្នក ប្រសិនបើអ្នកច្បាស់លាស់នឹងគេ។
១១. Gemini (May 21 – Jun 20) ♊️
ពេលដែលនៅនឹងមុខយើង តែងតែរីករាយ មិនចូលចិត្តយករឿងដែលមិនសប្បាយចិត្តប្រាប់អ្នកដទៃ ឬបង្ហាញឲ្យឃើញទេ ហើយក៏មិនបង្ហាញភាពទន់ខ្សោយ ព្រោះតែខ្លាចត្រូវឈឺចាប់ ដោយសារគេបោះបង់ មានតែទ្រាំម្នាក់ឯង ហើយពិតជាខ្លាចត្រូវមានគេជំនួស មិនថាមិត្តភាព ឬស្នេហា គឺមិនចង់ឲ្យខ្លួនឯង ត្រូវគេមើលរំលងឡើយ។
១២. Cancer (Jun 21 – Jul 22) ♋️
ទោះបីជាតារានិករនេះ ស្ថិតនៅលេខរៀងចុងក្រោយមែន តែគេមានភាពរឹងក្បាល ចំពោះស្នេហា មិនថាផែនដីទៅជាយ៉ាងណា ក៏ការស្រលាញ់ នៅតែដដែលមិនផ្លាស់ប្តូរ។ មានចិត្តជ្រាលជ្រៅ ទោះបីជាមាត់មិនសូវស្តី ប៉ុន្តែនៅតាមមើលរាល់ទង្វើររបស់ដៃគូជានិច្ច។ អារម្មណ៍ទី៦ របស់តារានិករនេះ ពិតជាអស្ចារ្យ ដាច់ខាតកុំក្បត់ពួកគេឲ្យសោះ ពួកគេនឹងចាំរៀងរហូត។ ទោះបីជាទទួលរងនូវការរឈឺចាប់ ក៏សុខចិត្តខ្ចប់វាទុក ព្រោះខ្លាចមនុស្សដែលខ្លួនស្រលាញ់ បាត់បង់ពីខ្លួនទៅ។
ប្រភព: ampagency