កម្សាន្ត៖ មិនយូរប៉ុន្មានទេ ដល់ថ្ងៃបុណ្យនៃក្តីស្រលាញ់ទៀតហើយ។ ក្នុងអំឡុងពេលនេះ អ្នកមានគូស្នេហ៍ប្រហែលជាគេរវល់រៀបចំអំណោយឲ្យគ្នាទៅវិញទៅមក។ ចុះចំពោះអ្នកនៅលីវ អាចនឹងមានបានអ្នកណាមកយកចិត្តទុកដាក់ដូចគេ?
ពិតណាស់ ធ្លាប់ឆ្ងល់ទេថា អ្នកដែលគេមានសង្សារ គេទៅរកសង្សារនៅទីណា? ដូច្នេះ ថ្ងៃនេះផងដែរ យុវវ័យ សូមលើកយកនូវរបៀបទាំង ៥ ក្នុងសម័យឌីជីថល មកបង្ហាញ ដើម្បីធ្វើឲ្យអ្នក អាចរកឃើញស្នេហ៍ដូចគេដែរ៕
១.កម្មវិធីណាត់ជួប
បច្ចុប្បន្ននេះពេញនិយមណាស់ សម្រាប់កម្មវិធីណាត់ជួប។ ដោយសារតែវាជាវិធីសាស្រ្ត នៃយុគសម័យឌីជីថលដែលគ្មានអ្វីពិបាកនោះទេ គ្រាន់តែទាញយកកម្មវិធីក្នុងទូរស័ព្ទ ហើយដាក់រូបភាព និងទម្រង់ដែលបង្ហាញពីការរស់នៅរបស់យើង។ អ្នកក៏អាចស្វែងរកអ្នកនៅលីវ ដែលប្រហែលជាចូលចិត្តអ្នក។ ចាត់ទុកថាជាឱកាសសម្រាប់អ្នកដើម្បីជួបមនុស្សកាន់តែច្រើន។ ហើយវាអាចនាំឲ្យអ្នកចាប់ផ្តើមទំនាក់ទំនងជាមួយនរណាម្នាក់ដែលអ្នកចូលចិត្ត។
២.បង្កើតទំនាក់ទំនងក្នុងបណ្តាញសង្គម
ក្នុងយុគសម័យនេះ អាចនិយាយបានថា សង្គមអនឡាញ គឺជាសង្គមមួយទៀតដែលភ្ជាប់មនុស្ស និងបង្រួមពិភពលោកឲ្យមនុស្សជួបគ្នាកាន់តែងាយស្រួល។ ហើយអ្វីដែលសំខាន់នោះ សព្វថ្ងៃមានបណ្តាញសង្គមជាច្រើនដូចជា Facebook Instagram Twitter ជាដើម បើយើងចាប់អារម្មណ៍អ្នកណាក៏អាច Add Friends ឬចុច Follow បានយ៉ាងងាយស្រួល ហើយថែមទាំងមាន Chat Channel ដើម្បីនិយាយគ្នាលេងទៀតផង។ នេះធ្វើឲ្យវាក្លាយជាវិធីសាស្រ្តមួយផ្សេងទៀតដែលមនុស្ស ក្នុងសម័យឌីជីថលប្រើដើម្បីចាប់ផ្តើមទំនាក់ទំនង។ ប៉ុន្តែការពិតក៏គួរប្រយ័ត្នដែរ ព្រោះបច្ចុប្បន្ននេះមានអ្នកលួចបន្លំលាក់ខ្លួនជាច្រើននៅលើពិភពអ៊ីនធើណេតផងដែរ។
៣.នៅសាលារៀន ឬកន្លែងធ្វើការ
វានៅតែជាវិធីសាស្រ្តដ៏ពេញនិយម។ ព្រោះមិនថាពិភពលោកវិលទៅណាទេ ការជួបគ្នាដោយភ្នែកម្ខាងក៏នាំឲ្យមានទំនាក់ទំនង។ យ៉ាងណាក៏ដោយក្នុងសម័យបច្ចុប្បន្ននេះ មានគូស្នេហ៍ជាច្រើនដែលលង់ស្នេហ៍គ្នាក្នុងពេលសិក្សា។ ហើយបានរាប់អានគ្នាជាយូរមកហើយ រហូតដល់ស្នេហាចាស់ទុំហើយរៀបការ។ អាចនិយាយបានថា ក្រៅពីការសិក្សា និងស្វែងរកចំណេះដឹង យើងអាចសិក្សាចិត្តគូស្នេហ៍បានក្នុងពេលតែមួយ ប៉ុន្តែត្រូវប្រយ័ត្នកុំឲ្យស្នេហាខូចខាតដល់ការសិក្សា ព្រោះក្នុងវ័យសិក្សាអ្នកត្រូវផ្តោតលើការសិក្សាជាចម្បង។
៤.គ្រួសារណែនាំ
មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា តើវិធីសាស្ត្រនេះនៅតែមានក្នុងសម័យនេះឬក៏អត់? ការពិតគ្រួសារនីមួយៗនឹងមានមនុស្សល្អសម្រាប់កូនៗរបស់ពួកគាត់ គឺនៅតែមាននៅគ្រប់សម័យកាល។ មែនហើយ ត្រង់ចំណុចនេះ វាអាចជារឿងមិនសមនោះទេ ដែលត្រូវបានប៉ាម៉ាក់បង្ខំឲ្យរៀបការជាមួយមនុស្សដែលយើងមិនសូម្បីតែស្គាល់ ឬមិនស្រលាញ់។ ប៉ុន្តែប្រសិនបើអ្នក កំពុងគ្មានអ្នកណាក្នុងចិត្ត ចូរកុំទាន់ខឹងឪពុកម្តាយដែលផ្គូរផ្គងយើងជាមួយនរណាម្នាក់ ហើយសម្របតាមចិត្តគាត់ រួចផ្ដើមទាក់ទងមើលចិត្តជាមួយគេនោះសិនក៏បាន។
ប្រភព៖ sanook