ផ្លាស់ប្ដូរខ្លាំង! នៅចាំក្មេងប្រុសសម្ដែងជាតួប្អូនប្រុស គីម ចាន់ឌី ក្នុងរឿង Boys Over Flowers ទេ? - TrueID

ផ្លាស់ប្ដូរខ្លាំង! នៅចាំក្មេងប្រុសសម្ដែងជាតួប្អូនប្រុស គីម ចាន់ឌី ក្នុងរឿង Boys Over Flowers ទេ?

May 21, 2021

កូរ៉េខាងត្បូង ៖ត្រលប់ទៅកាលពីឆ្នាំ ២០០៩ ហ្វេនៗដែលនិយមតាមដានមើលរឿងភាគកូរ៉េ ឬយើងហៅថា K-Drama ធានាថាប្រាកដជានៅចាំរឿង Boys Over Flowers ច្បាស់ដូចថ្ងៃហើយជាពិសេសមុខមាត់របស់តួសម្ដែងផ្ទាល់តែម្ដង។

Boys Over Flowers
Boys Over Flowers

ជាក់ស្ដែង ចំពោះក្មេងប្រុសដែលសម្ដែងជាតួប្អូនប្រុសរបស់ ​Geum Jan Di ក្នុងរឿង Boys OverFlowers ក៏ប្រិយមិត្តចង់ចាំមិនភ្លេចដែរ ជាមួយរូបរាងដ៏គួរឲ្យស្រលាញ់និងទេពកោសល្យសម្ដែងដ៏ប៉ិនប្រសព្វរបស់ក្មេងប្រុសម្នាក់នោះ។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុសម្នាក់នោះមានឈ្មោះពិតថា Park Ji Bin កាលសម្ដែងរឿង Boys OverFlowers ពេលនោះលោកនៅជាសិស្សសាលាមធ្យម បច្ចុប្បន្នលោកមានអាយុ២៧ ឆ្នាំហើយ (គិតតាមអាយុនៅកូរ៉េ) ថែមទាំងបានបញ្ចប់កាតព្វកិច្ចជាយោធាទៀតផង។

ថ្មីៗនេះ Park Ji Bin មានវត្តមាននៅលើទស្សនាវដ្តី BNTMagazine ដោយបង្ហាញពីភាពចាស់ទុំរបស់លោកទាំងសង្ហា Cool ជាមួយស្ទាយ៍លេងទឹកមុខស្មើៗតែក្រខ្សែភ្នែកទាំងគូរបស់លោកបង្កប់ទៅដោយភាពទាក់ទាញយ៉ាងចម្លែក។

យ៉ាងណាមិញ ហ្វេនៗនាំគ្នាពោលសរសើរ Park Ji Bin មិនដាច់ពីមាត់ថា កាលពីក្មេង Cute គួរឲ្យស្រលាញ់ ដល់ធំពេញរូបពេញរាងកាន់តែសង្ហាឡើងៗ មើលសឹងតែមិនចង់ស្គាល់និងមានមន្តស្នេហ៍មិនធម្មតាទេ៕

ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម ៖

Park Ji Bin ក្នុងរឿង Boys Over Flowers
Park Ji Bin ក្នុងរឿង Boys Over Flowers
Park Ji Bin ក្នុងរឿង Boys Over Flowers
Park Ji Bin ក្នុងរឿង Boys Over Flowers
Park Ji Bin ក្នុងរឿង Boys Over Flowers
Park Ji Bin ក្នុងរឿង Boys Over Flowers
រូបបច្ចុប្បន្នរបស់ Park Ji Bin  
រូបបច្ចុប្បន្នរបស់ Park Ji Bin  
រូបបច្ចុប្បន្នរបស់ Park Ji Bin  
រូបបច្ចុប្បន្នរបស់ Park Ji Bin  
រូបបច្ចុប្បន្នរបស់ Park Ji Bin  
រូបបច្ចុប្បន្នរបស់ Park Ji Bin  

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...