ប្រព័ន្ធ Media ធំៗលើកឡើងពីឥទ្ធិពល Jimin លើវប្បធម៌ ម៉ូដ អាហារ និងអ្វីជាច្រើនទៀត! - TrueID

ប្រព័ន្ធ Media ធំៗលើកឡើងពីឥទ្ធិពល Jimin លើវប្បធម៌ ម៉ូដ អាហារ និងអ្វីជាច្រើនទៀត!

April 23, 2022

កូរ៉េខាងត្បូង ៖ Jimin ត្រូវ​បាន​គេ​លើក​ឡើង​ជា​និច្ច​នៅ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​នានា​លើ​ប្រធាន​បទ​ផ្សេងៗ​ព្រោះ​លោក​តែង​តែ​មាន​ទំនោរ​ទៅ​រក​ភាព​លេចធ្លោ​ក្នុង​ការ​កំណត់​អ្វីមួយ ​មិន​ថា​វា​ជា​សមត្ថភាព​សម្លេង ម៉ូដ ឬ​ឥទ្ធិពល ក្នុងនោះឈ្មោះ​របស់​លោក​តែងតែ​លេច​ចេញ​នៅ​លំដាប់​កំពូល​គ្រប់​ពេល​ដែល​ពិភាក្សា​អំពី​បញ្ហា​ទាំងនេះនិង​ប្រធានបទ​ផ្សេង​ទៀត។

ការលើកឡើងពីឥទ្ធិពលរបស់ Jimin 

ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងនិងអន្តរជាតិមួយចំនួនបានចុះផ្សាយអំពីលក្ខណៈពិសេសផ្សេងៗគ្នាលើប្រធានបទផ្សេងៗគ្នា ដូចជាសំលៀកបំពាក់នៅលើឆាកនិងឥទ្ធិពលសេដ្ឋកិច្ចលើម៉ាកម្ហូបអាហារកូរ៉េ វាបង្ហាញពីរបៀបដែលឥទ្ធិពលរបស់ Jimin ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទូទាំងពិភពលោក។

ការលើកឡើងពីឥទ្ធិពលរបស់ Jimin 

ជាច្រើនដងទាក់ទងនឹងឥទ្ធិពលរបស់ Jimin រូមបញ្ចូលវប្បធម៌ ឈុត Hanbok របស់កូរ៉េទៅកាន់ពិភពលោកពិតជាទាក់ទាញការចាប់អារម្មណ៍របស់មហាជនគ្រប់ទិសទីហើយបានធ្វើឲ្យពួកគេចាប់អារម្មណ៍លើវប្បធម៌កូរ៉េ ឈុតប្រពៃណី និងរបាំប្រពៃណីរបស់អ្នកគាំទ្រកូរ៉េរហូតត្រូវបានគេហៅជាបុរសជួរមុខរបស់កូរ៉េ 'Korea's Front-man' អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ការលើកឡើងពីឥទ្ធិពលរបស់ Jimin 

បើនិយាយពីម៉ូដគឺជាវិស័យមួយទៀតដែលមិនត្រឹមតែមានស្ទីលដ៏អស្ចារ្យប៉ុណ្ណោះទេប៉ុន្តែសមាមាត្ររាងកាយដ៏ល្អឥតខ្ចោះ និងរូបភាពដ៏ស្រស់ស្អាតរបស់លោក គួបផ្សំនឹងវិធីដែលមន្តស្នេហ៍ភាពស៊ិចស៊ីក្នុងខ្លួនអាចធ្វើឲ្យឈុត របស់របរ អ្វីៗដែលលោកស្លៀកពាក់មើលទៅទាន់សម័យ និងទាក់ទាញ។

Jimin 
Jimin 

Jiminគឺជា Idol ល្បី ជាតំណាងក្នុងគ្រប់វិធីដែលនឹកស្មានមិនដល់គ្មានអ្វីដែលលោកមិនពូកែ ហើយក្លាយជាអ្នកពូកែបំផុត សូម្បីតែពេលដែលលោកមិនបានព្យាយាមក៏ដោយហើយអ្នកដែលមានឥទ្ធិពលខ្លាំងបែបនេះ គឺត្រូវតែគោរព និងឲ្យមេដៃហើយ៕

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...