នេះជាហេតុផលដែល BTS មិនដែលចូលរួមជប់លៀង ក្រោយចប់កម្មវិធីប្រគល់ពានណាមួយ! - TrueID

នេះជាហេតុផលដែល BTS មិនដែលចូលរួមជប់លៀង ក្រោយចប់កម្មវិធីប្រគល់ពានណាមួយ!

December 24, 2021

កូរ៉េខាងត្បូង ៖ វាមិនមែនជារឿងអាថ៌កំបាំងទេដែល BTS មានទំនាក់ទំនងពិសេសជាមួយអ្នកគាំទ្ររបស់ពួកគេ ជាហើយក៏រឿងពិតផងដែរ ព្រោះសមាជិកក្រុមបាននិយាយម្តងហើយម្តងទៀតថា ការចងចាំ និងការដឹងគុណចំពោះ ARMYs ដែលជាអ្នកគាំទ្ររបស់ពួកគេ គឺតែងតែមានសារៈសំខាន់សម្រាប់ពួកគេជានិច្ច។

BTS 
BTS 

ជាក់ស្ដែង នៅក្នុងបទសម្ភាសន៍ជាមួយ Billboard កាលពីដើមឆ្នាំនេះ Suga បាននិយាយថា ៖

ទន្ទឹមនឹងនេះ ការបន្ទាបខ្លួនរបស់ BTS គឺជារឿងមួយដែលធ្វើឲ្យអ្នកគាំទ្រស្រលាញ់ពួកគេកាន់តែខ្លាំង ហើយសមាជិកមិនដែលខកខាន ក្នុងការតាមដានសកម្មភាពបង្ហាញរបស់អ្នកគាំទ្ររបស់ពួកគេជានិច្ច ដូច្នេះក៏អាចបញ្ជាក់បានហើយថា ARMYs គ្រប់គ្នា ន័យយ៉ាងណាចំពោះក្រុម។

BTS 
BTS 

វិធីមួយក្នុងចំណោមវិធីដែលពួកគេធ្វើនេះគឺតែងតែមក Live ផ្ទាល់ដើម្បីទាក់ទងផ្ទាល់ជាមួយអ្នកគាំទ្រ មានន័យថារំលងកម្មវិធីប្រគល់ពានរង្វាន់ មក Live និយាយលេងជាមួយ ARMYs ជាឧទាហរណ៍ស្រាប់ គឺបន្ទាប់ពីរាត្រីដ៏ធំមួយនៅក្នុងកម្មវិធីពានរង្វាន់ American Music Awards ឆ្នាំ ២០២១ ឆ្នាំនេះ BTS បានរំលងកម្មវិធីជប់លៀងក្រោយចប់កម្មវិធី ហើយរៀបចំពិធីជប់លៀងអបអរសាទរតិចតួចរបស់ពួកគេ ជាមួយអ្នកគាំទ្រតាម Live Stream វិញ។

BTS 
BTS 

យោងតាមបទសម្ភាសន៍របស់ក្រុមជាមួយ Billboard ក៏បានបញ្ជាក់ថារឿងនេះគឺជាទម្លាប់ធម្មតារបស់ពួកគេទៅហើយ ដោយ BTS មិនដែលចូលរួមជប់លៀងក្រោយចប់កម្មវិធី Award Show នៅសហរដ្ឋអាមេរិក ព្រោះពួកគេរក្សាទំនាក់ទំនងជាមួយអ្នកគាំទ្រ ហើយ RM ផ្ទាល់ក៏និយាយថា រឿងនេះវាដូចជាពិធីសាសនាសម្រាប់ពួកគេទៅហើយ៕

BTS
BTS

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...