កម្សាន្ត៖ ប្រទេសជប៉ុនគឺប្រៀបដូចជាក្នុងរឿងនិទាន ប៉ុន្តែទីនេះ មានជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃប្រពៃណីដែលមានអាយុកាលរាប់សតវត្ស ដែលដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍយ៉ាងជឿនលឿន ប្រជាជនរួសរាយរាក់ទាក់ បូករួមបច្ចេកវិទ្យាដ៏ទំនើប ដែលធ្វើឲ្យនរណាៗក៏ស្ញើចសរសើរពីប្រទេសមួយនេះ។
ជាមួយគ្នានេះដែរ ប្រសិនបើអ្នកជាភ្ញៀវទេសចរណ៍ មកលេងប្រទេសនេះជាលើកដំបូង អ្នកប្រហែលជាភ្ញាក់ផ្អើលនៅពេលដឹងថា ក្នុងនាមជាប្រទេសឧស្សាហកម្មជឿនលឿនបំផុតមួយរបស់ពិភពលោក ប្រទេសអាស៊ីតូចមួយនេះក៏មានប្រវត្តិដ៏សម្បូរបែប និងគួរឲ្យចាប់អារម្មណ៍ច្រើន ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ពិសេសប្រទេសនេះ ក៏សម្បូរកន្លែងល្បីៗដ៏គួរឲ្យចង់ទៅលេងច្រើនផងដែរ៕
ជាកាកន្លែងទាំងនោះ រួមមាន៖
១.ភ្នំ Fuji
២.ព្រះបរមរាជវាំង និងស្ពាន Nijubashi
៣.Hiroshima Peace Memorial Park
៤.Bamboo forest in Kyoto
៥.The Island Shrine of Itsukushima
៦.Temple City: Historic Nara
៧.Osaka Castle Park រដូវស្លឹកឈើជ្រុះ
៨.Chūbu-Sangaku National Park and the Japanese Alps
៩.The Atsuta Shrine in Nagoya
១០.ប្រាសាទ Fukuoka Castle នៅក្នុងឧទ្យាន Maizuru
១១.Sapporo កោះ Hokaido
១២.ទីសក្ការៈបូជា Fushimi Inari-taisha
១៣.កន្លែងសក្ការៈបូជាKoyasan Okunoin
១៤.ប្រាសាទ Kiyomizu-Dera ក្នុងរដូវផ្ការីក
១៥.ឧទ្យាន Shinjuku Gyoen
១៦.សារមន្ទីរ Hakone Open-Air
១៧.ប្រាសាទ Naritasan Shinsho-ji
១៨.អាងត្រីឆ្លាមបាឡែននៅ Okinawa Churaumi
១៩.ប្រាសាទ Matsumoto
២០.ឧទ្យានសត្វស្វា Arashayama
២១.សួន Kenrokuen នៅ Kanazawa
ប្រភព៖ planetware