កូរ៉េខាងត្បូង ៖ កាលពីសប្តាហ៍មុនទីភ្នាក់ងាររបស់ក្រុមហ៊ុនBELIFTLAB បានប្រកាសដំណឹងគួរឲ្យបារម្ភថាសមាជិកក្រុម សមាជិក ៦ នាក់របស់ ENHYPEN តេស្តវិជ្ជមានឆ្លងកូវីដ១៩ រួមមាន Jungwon, Heeseung, Jay, Jake,Sunghoon និង Ni-ki។
បន្ទាប់ពីប្រកាសដំណឺងនេះហ្វេនៗពិតជាមានការព្រួយបារម្ភជាខ្លាំងតែគ្រាន់បានធូរទ្រូងបន្តិចក្រោយ Jake ចូលមកប្រាប់ពីសុខភាពរបស់ខ្លួន កាលពីពេលថ្មីៗនេះ នៅលើគណនីWeverse ដើម្បីធ្វើឲ្យអ្នកគាំទ្រដឹងពីសុខភាពរបស់ខ្លួន ដែលបានជាសះស្បើយ និងស្ថានភាពរបស់សមាជិកក្រុមផ្សេងទៀត។
ហ្វេនៗបានចូលទៅអបអរចំពោះដំណឹងរីករាយនេះ សង្ឃឹមនិងជូនពរឲ្យសមាជិកក្រុម ENHYPEN ដែលកំពុងសម្រាកព្យាបាលឆាប់បានសះស្បើយ ហើយឆាប់បានត្រលប់វិលមករកសុខភាពដូចធម្មតាវិញ៕
ប្រភព ៖ Soompi