យល់ដឹង៖ មានបញ្ហាជាច្រើន ដែលយើងម្នាក់ៗបានធ្វើខុសក្នុងជីវិត និងចំពោះខ្លួនឯងដោយមិនដឹងខ្លួន ដោយសារតែយើងគិតលើអ្វីតែម្ខាង មិនបានគិតពីខ្លួនឯងឲ្យបានគ្រប់ជ្រុងជ្រោយ។
ខាងក្រោមនេះជាកំហុសដ៏ធំ ដែលអ្នកបានធ្វើក្នុងខែនេះ ៖
១. Aries ♈️ អ្នកសុខចិត្តខាំអណ្តាតរបស់អ្នក ជាជាងប្រាប់នរណាម្នាក់ពីអារម្មណ៍របស់អ្នក ចំពោះពួកគេ។ អ្នកបន្តធ្វើវាម្តងហើយម្តងទៀត នៅក្នុងចិត្តរបស់អ្នក ដោយគិតថាអ្នក នឹងនិយាយនៅពេលអ្នកមានឱកាស។
២. Taurus ♉️ អ្នកបានបាត់បង់ទំនាក់ទំនង ជាមួយមិត្តជិតស្និទ្ធជាបណ្តើរៗ។ ក្រៅពីជូនពរគ្នាទៅវិញទៅមកក្នុងឆ្នាំថ្មី អ្នកសឹងតែមិននិយាយពេញមួយខែ។ អ្នកមានរឿងផ្សេងទៀតក្នុងចិត្តរបស់អ្នក ហើយបានរុញមិត្តភាពរបស់អ្នកចេញ។
៣. Gemini ♊️ អ្នកបានជៀសវាងការចាកចេញ ពីតំបន់ផាសុកភាពរបស់អ្នក។ អ្នកមិនបានរីកចម្រើន តាំងដើមខែដោយសារតែអ្នកមិនបានផ្តល់ឱ្យខ្លួនឯង នូវកន្លែងដើម្បីរីកចម្រើន។
៤. Cancer ♋️ អ្នកបានបាត់បង់នូវគោលដៅ ដែលអ្នកបានកំណត់សម្រាប់ខ្លួនអ្នក ក្នុងការចូលឆ្នាំថ្មី។ អ្នកបានបណ្តោយខ្លួនឱ្យធ្លាក់ចុះ ព្រោះអ្នកឈប់ជឿលើខ្លួនឯង។ អ្នកបានគិតថាអ្នកនឹងបរាជ័យ ដែលនេះជាអ្វីដែលកំណត់អ្នកឱ្យបរាជ័យ។
៥. Leo ♌️ អ្នកមិនបានផ្តល់ឱកាស ឱ្យខ្លួនឯងសម្រាកទេ។ អ្នកបានចំណាយពេលពេញមួយខែ ដើម្បីសម្រេចកិច្ចការផ្សេងគ្នារាប់លាន។ អ្នកស្ទើរតែគ្មានពេលសម្រាប់ខ្លួនអ្នក។ អ្នកដាក់បន្ទុកច្រើនពេកក្នុងពេលតែមួយ។
៦. Virgo ♍️ អ្នកទ្រាំរងទុក្ខតែខ្លួនឯង។ អ្នកអាចមានជំហានច្រើនទៀតសម្រាប់ដើរ ដូច្នេះអ្នកមិនចាំបាច់ឆ្លងកាត់បញ្ហារបស់អ្នកតែម្នាក់ឯងទេ ប៉ុន្តែអ្នកនៅតែរឹងរូស។ អ្នកមិនចង់រំខាននរណាម្នាក់ ជាមួយបញ្ហារបស់អ្នកទេ។
៧. Libra ♎️ អ្នកបានផ្តល់ឱកាសទីពីរដល់នរណាម្នាក់ ដែលពួកគេមិនសមនឹងទទួលបាន។ អ្នកបានបន្ទាបស្តង់ដាររបស់អ្នក ដើម្បីបង្កើតកន្លែងសម្រាប់ពួកគេ នៅក្នុងពិភពលោករបស់អ្នក។ អ្នកយកការលួងលោមរបស់ពួកគេ មកដាក់ក្នុងចិត្តជានិច្ច។
៨. Scorpio ♏️ ការខ្វះទំនុកចិត្តរបស់អ្នក បានចូលទៅគ្រប់គ្រងក្នុងផ្លូវចិត្ត។ អ្នកតែងគិតថា អ្នកនឹងប្រមូលភាពក្លាហាន ដើម្បីធ្វើការសម្រេចចិត្តផ្សេងទៀត តែអ្នកមិនដែលធ្វើវាឡើយ។
៩. Sagittarius ♐️ អ្នកអនុញ្ញាតឱ្យភាពតានតឹងរបស់អ្នក យកឈ្នះលើចិត្តអ្នក។ អ្នកចំណាយពេលភាគច្រើននៃខែ ដើម្បីទាយសកម្មភាពរបស់អ្នកជាលើកទីពីរ ដោយបារម្ភថា តើអ្នកកំពុងធ្វើខុសឬអត់។ អ្នកមានការព្រួយបារម្ភ អំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគត ឬមានអ្វីត្រឡប់មកលងបន្លាចអ្នកពីអតីតកាល។
១០. Capricorn ♑️ អ្នកបានដាក់ការងារ លើសពីអាទិភាពផ្សេងទៀតរបស់អ្នក។ អ្នកចំណាយពេលជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារតិចជាងអ្វីដែលអ្នកចូលចិត្ត ដោយសារអ្នករវល់រកប្រាក់កម្រៃ។ អ្នកត្រូវការលុយ ដោយមិនបានបែងចែក រវាងការងារ និងជីវិតរបស់អ្នកបានកាន់តែប្រសើរ។
១១. Aquarius ♒️ អ្នកទុកឱ្យខ្លួនឯងខ្ជិល អ្នកចុច snooze ស្ទើរតែរាល់ព្រឹក។ អ្នកបានបន្តរកលេសកាន់តែច្រើនឡើង ដើម្បីជៀសវាងកន្លែងហាត់ប្រាណ និងបញ្ឈប់គម្រោងផ្សេងៗ។ អ្នកមិនបានធ្វើឲ្យសម្រេចបាន នូវអ្វីដែលអ្នកបានសន្យាខ្លួនឯងថា នឹងធ្វើនៅដើមខែ។
១២. Pisces ♓️ អ្នកចំណាយពេលទាំងអស់នៅក្នុងផ្ទះ។ អ្នកស្ទើរតែមិនបានប្រើឡានរបស់អ្នក ក្រៅពីការងារ អ្នកមិនណាត់ជួបជាមួយមិត្តភ័ក្តិដែលស្រលាញ់អ្នកបំផុតឡើយ។ អ្នកបានចំណាយពេលមួយខែ នៅតែម្នាក់ឯង។
ប្រភព: thoughtcatalog