ទោះស្រលាញ់ខ្លាំងប៉ុណ្ណា ក៏តារានិករទាំងនេះមិនងាយលះបង់ចំពោះអ្នកដែរ - TrueID

ទោះស្រលាញ់ខ្លាំងប៉ុណ្ណា ក៏តារានិករទាំងនេះមិនងាយលះបង់ចំពោះអ្នកដែរ

December 12, 2022

យល់ដឹង៖ ទំនាក់ទំនងស្នេហាពិតជាសំខាន់ណាស់ អ្នកខ្លះអាចនឹងហ៊ានលះបង់នូវអ្វីៗគ្រប់យ៉ាងចំពោះស្នេហា តែក៏នៅតែមានមនុស្សមួយចំនួន ដែលមិនអាចលះបង់បានដែរ។

រូបតំនាង
រូបតំនាង

តោះមកស្គាល់ពួកគេខាងក្រោម ៖

១. Capricorn ♑️  អ្នកមិនលះបង់ប្រាក់របស់អ្នកទេ។ អ្នកមានឆន្ទៈក្នុងការចែកវិក័យប័ត្រ និងត្រួតពិនិត្យជាមួយអ្នករាល់គ្នា ប៉ុន្តែអ្នកនឹងមិនឲ្យដៃគូចំណាយប្រាក់រាប់ពាន់ដុល្លារឡើយ។

២. Scorpio ♏️  អ្នកស្អប់នៅពេលដែលនរណាម្នាក់ប្រាប់ឲ្យកែអ្វីមួយ ដែលជាអ្វីដែលអ្នកស្រលាញ់ និងជាចំណង់ចំណូលចិត្តដូច្នេះដៃគូ ត្រូវស្រលាញ់អ្វីដែលជាអ្នកដូចគ្នា។

៣. Taurus ♉️ អ្នកត្រូវការឲ្យដៃគូរបស់អ្នកឲ្យយល់ ពីកាលវិភាគរបស់អ្នក ឬគោរពនូវទម្លាប់អ្វីមួយ ដែលតែងតែធ្វើប្រចាំថ្ងៃ។ អ្នកមិនមែនជាមនុស្ស ដែលអាចបត់បែនបានងាយស្រួល និងគ្រប់វិនាទីនោះទេ។ 

៤. Cancer ♋️ អ្នកបដិសេធដាច់ខាត មិនលះបង់ក្រុមគ្រួសាររបស់អ្នកទេ។ ដៃគូរបស់អ្នកត្រូវមានអារម្មណ៍ថាមិនអី ក្នុងការចែករំលែកពេលវេលាដល់អ្នក ពីព្រោះអ្នកមិនអាចជ្រើសរើសនរណាម្នាក់ មកជំនួសនរណាម្នាក់នោះទេ។

អត្ថបទដោយ ៖ Yukvey

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...