កូរ៉េខាងត្បូង ៖ ការសហការរបស់ក្រុមតារាចម្រៀង BTS ជាមួយនឹង LINE FRIENDS ត្រូវបានគេស្គាល់ថាជា BT21 ទើបតែបានចេញផលិតផលថ្មីរបស់ពួកគេគឺ BT21 BABY Toaster ដែលអ្នកអាចបន្ថែមភាពស្រស់ស្អាតខ្លះៗទៅលើចំណិតនៃនំប៉័ងរបស់អ្នក ជាមួយឧបករណ៍ថ្មីនេះបានយ៉ាងគួរឲ្យស្រលាញ់។
ខណៈពេលដែល Toaster កំដៅលើចំណិតនំប៉័ងវាក៏ផ្តល់នូវការរចនាគួរឱ្យស្រលាញ់មួយ នៃអក្សរ BT21 ដែលអ្នកចូលចិត្តដែរមិនតែប៉ុណ្ណោះ វាក៏មានកំណែ ៣ versions ផ្សេងគ្នាដើម្បីឲ្យលោកអ្នកជ្រើស វាក៏មានរន្ធចំនួនពីរ ដែលរន្ធនីមួយៗមានមុខងារខុសគ្នា។
វាមាន CHIMMY ជាមួយ TATA COOKY ជាមួយ MANG រួមទាំង RJ ជាមួយ KOYA និង SHOOKY ផងដែរ។
ក្នុងនោះ BT21 ក៏បានចេញ ការផ្សាយពាណិជ្ជកម្ម ជាវីដេអូ នាពេលថ្មីៗនេះដែរ ហើយមានឯកសារយោងជាច្រើន ទាក់ទងនឹងឪពុករបស់ BT21 គឺ BTS នោះឯង ជាមួយនឹងបទថ្មីរបស់ពួកគេគឺ Butter។
អ្នកគាំទ្រដែលជា ARMY ពិតជាមិនអាចប្រកែកបានទេ ពីភាពគួរឲ្យស្រលាញ់នៃការផ្សាយពាណិជ្ជកម្ម ព្រមជាមួយនឹងផលិតផលនេះ៕
POP! toast is ready😋
— BT21 (@BT21_) June 4, 2021
BT21 BABY Toaster
Would you like a cup of milk
& a 'BUTTER'ed toast
with lovely BABY on the side?
[Korea]
👉 https://t.co/6ZdjXpqs6s
⠀
[Global]
👉 Coming soon#BT21 #BT21BABY #toaster pic.twitter.com/WLSH2gTIT9
promote this bt21 intern pic.twitter.com/QXU8VzdA3z
— sus⁷ 🧈 (@jinharemau) June 4, 2021
Awwwww they made Hobi’s toast sando 💜🧈🍞🥓 pic.twitter.com/dgraJYnQOO
— Aurelia 💜x7 (@AureliaOT7) June 4, 2021
ប្រភព : Koreaboo