យល់ដឹង៖ មនុស្សម្នាក់ៗ តែងតែចង់ទទួលបាននូវការគោរព និងសេចក្ដីស្រលាញ់ ពីមនុស្សដែលនៅជុំវិញខ្លួន។ ទោះជាយ៉ាងណា ក៏នៅមានមនុស្សមួយចំនួន ដែលចាត់ទុកគំនុំសងសឹក ជាការខ្ជះខ្ជាយពេលវេលា ដូច្នេះគ្មានអ្វីល្អជាង ការលើកលែងទោសនោះទេ។
ខាងក្រោមនេះនឹងបង្ហាញពី តារានិករទាំង ៥ ដែលមានចិត្តល្អដូចទេវតា ក្នុងការលើកលែងទោស ៖
១. Aries ♈️ បេះដូងរបស់ពួកគេនឹងត្រជាក់ភ្លាមៗ ហើយពួកគេក៏បានអត់ទោស ឲ្យមនុស្សទាំងនោះ ដោយផ្តល់ឱកាស ឲ្យទំនាក់ទំនងនេះ ជាលើកទីពីរ។
២. Libra ♎️ ពួកគេពេញចិត្តចំពោះភាពស្មោះត្រង់ ហើយប្រសិនបើអ្នកប្រាប់ពួកគេ ដោយស្មោះត្រង់ថា វាជាកំហុសរបស់អ្នក ពួកគេនឹងអត់ទោសឲ្យអ្នក។
៣. Cancer ♋️ Cancer នឹងផ្តល់ឲ្យអ្នកនូវឱកាសទីពីរ ប្រសិនបើពួកគេអាណិត។ យ៉ាងណាក៏ដោយ ពួកគេក៏មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមនុស្សដែលធ្លាប់ក្បត់ពួកគេ។
៤. Sagittarius ♐️ នៅពេលមានការឈ្លោះប្រកែក វាពិតជាធ្វើឲ្យពួកគេខកចិត្ត ប៉ុន្តែពួកគេអាចនឹងអត់ទោស នៅពេលដែលពួកគេឃើញថា ការអភ័យទោសនឹងជួយអ្នកទាំងពីរ ឲ្យប្រសើរជាងនេះ។
៥. Pisces ♓️ ពួកគេបង្កើតចំណងដ៏រឹងមាំ ដែលជាអារម្មណ៍រំជួលចិត្តខ្លាំង។ ពួកគេនឹងមិនត្រឹមតែអត់ទោស ម្តងហើយម្តងទៀតនោះទេ គឺច្រើនដងលើសពីអ្វីដែលអ្នកគិត។
អត្ថបទដោយ ៖ Yukvey