​តារា​ប្រុស​កូរ៉េ​ ក្រោយដល់អាយុធ្វើ​ទាហាន សុទ្ធតែជួបបញ្ហាទាំងនេះ? - TrueID

​តារា​ប្រុស​កូរ៉េ​ ក្រោយដល់អាយុធ្វើ​ទាហាន សុទ្ធតែជួបបញ្ហាទាំងនេះ?

July 29, 2022

កូរ៉េខាងត្បូង៖ រយៈពេលនៃការចូលបម្រើការងារយោធា តែងតែបាននាំមកនូវគុណវិបត្តិជាច្រើនដល់តារាកូរ៉េមួយចំនួន ដោយពួកគេ​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃប្រជាប្រិយភាព ​ពេល​បម្រើ​ក្នុង​ជួរ​យោធា។

ជាការពិតណាស់ នៅប្រទេសកូរ៉េខាងត្បូង បុរសដែលមានអាយុពី ១៨ឆ្នាំ ទៅ ២៨ ឆ្នាំ ត្រូវបានតម្រូវឲ្យបំពេញកាតព្វកិច្ចយោធា ជាមធ្យមរយៈពេល ២ឆ្នាំ។ ហើយបើនិយាយចំពោះ សម្រាប់តារា Kpop វិញ កាតព្វកិច្ចនេះជួនកាល អាចនាំមកនូវភាពរអាក់រអួលជាច្រើន ដល់ពួកគេ ក្នុងការងារសិល្បៈ។

១.កេរ្តិ៍ឈ្មោះធ្លាក់ចុះ

ឧស្សាហកម្មកូរ៉េមានការរីកចម្រើនលឿនណាស់ ខណៈដែលជារៀងរាល់ឆ្នាំមានក្រុមមួយចំនួនទៀត បានបង្ហាញខ្លួនជាមួយនឹងសិល្បៈតាមផ្នែកផ្សេងៗ។ ដូច្នេះហើយ ការឈប់ពីអាជីពរយៈពេលពីរឆ្នាំ អាចកាត់បន្ថយប្រជាប្រិយភាព និងភាពជោគជ័យ នាពេលអនាគតរបស់តារា K-pop ទាំងនោះ។ កត្តាមួយទៀតដែលធ្វើឲ្យប្រជាប្រិយភាពរបស់តារា K-pop ធ្លាក់ចុះ គឺដោយសារមិនសូវមានការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រជាប្រចាំ។ 

ជាធម្មតា អ្នកគាំទ្រ និងតារា Kpop តែងតែទាក់ទងគ្នាទៅវិញទៅមក តាមរយៈការ LIVE។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពនេះត្រូវបានរំខាន នៅពេលដែល Idol បានចុះឈ្មោះចូលក្នុងជួរកងទ័ព។ ជាក់ស្ដែង បើយោងតាមតារាចម្រៀងប្រុស Kim Hyung Jun សមាជិកក្រុម SS501 តែងតែព្រួយបារម្ភអំពីការដែល Fan ភ្លេច នៅពេលដែលលោកផ្អាកសកម្មភាពដើម្បីចូលបម្រើកងទ័ព។ ដោយឡែក សម្រាប់តារា K-Pop ផ្សេងទៀតដូចជាសមាជិកក្រុម EXO ដែលមាន Xiumin និងមេក្រុម Suho អ្នកទាំងពីរ​បាន​ជ្រើសរើស​ពន្យាពេលចូល​បម្រើកងទ័ព​រហូតដល់អាយុ ២៩ឆ្នាំ ​ដើម្បី​រក្សា​ប្រជាប្រិយភាព​របស់​ពួកគេ​បានយូរ។

Kim Hyung Jun
Kim Hyung Jun

២. ភាពលំបាក នៅពេលដែលក្រុមដំណើរការ តែខ្វះសមាជិក

ក្នុងឆ្នាំ ២០១៩ សកម្មភាពរបស់ក្រុម Shinee ស្ទើរតែត្រូវបានរាំងស្ទះ នៅពេលដែលសមាជិក ៣ នាក់គឺ Key, Minho និងមេដឹកនាំ Onew បានចូលបម្រើកងទ័ពរៀងៗខ្លួន។ បន្ទាប់ពីនោះ សមាជិកវ័យក្មេងបំផុត Tae Min ត្រូវធ្វើការជាអ្នកសិល្បៈទោល។ នៅ​ពេល​នោះ តារា​ចម្រៀង​ប្រុសរូបនេះ ​បាន​ចេញ​អាល់​ប៊ុម Famous ប៉ុន្តែ​មិន​បាន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។ ហើយបន្ទាប់ពីសមាជិក Shinee ៣ នាក់ត្រូវបានរំសាយចេញពីជួរកងទ័ព ក្រុមនេះមានឱកាសតែមួយគត់ ដើម្បីធ្វើការងារយ៉ាងពេញលេញ ក្នុងអំឡុងពេលផ្សព្វផ្សាយអាល់ប៊ុម Atlantis។ បន្ទាប់ពីនោះ Tae Min បានដល់វេនចូលបម្រើកងទ័ពម្ដង នៅខែឧសភា ឆ្នាំ ២០២១ ហើយសមាជិក ៣នាក់ដែលនៅសល់ផ្តោតលើគោលដៅផ្ទាល់ខ្លួន។

ដោយឡែក នៅពេលដែល Do Kyung Soo សមាជិកក្រុម EXO និង Xiumin បានចូលបម្រើកងទ័ព អ្នកគាំទ្របានសម្តែងការសោកស្តាយភ្លាមៗ ដែលតារាចម្រៀងទាំងពីរមិនអាចមានវត្តមាននៅក្នុងអាល់ប៊ុម Obsession។ ពួក​គេ​គិត​ថា EXO គឺ​មានទាក់ទាញ​សម្រាប់តែនៅ​ពេល​ដែល​មាន​សមាជិក​ទាំង​អស់​៨​នាក់​ប៉ុណ្ណោះ។

 Shinee
 Shinee

៣. ការបៀតបៀននៅក្នុងជួរកងទ័ព

យោងតាមទូរទស្សន៍ Seoulite TV តារាចម្រៀងប្រុស G-Dragon (Big Bang) ត្រូវបានគេយាយីជាច្រើនដង ក្នុងពេលនៅក្នុងជួរកងទ័ព។ ទាហាន​ដទៃបាន​គូរ​​​រាងកាយ​របស់ G-Dragon ដែល​បង្ហាញ​ពី​កន្លែង​ដែល​មាន​ស្នាម​អុច​ខ្មៅ ប្រជ្រុយ ស្នាម​សាក់ ឬ​ស្លាកស្នាម​របស់​មេក្រុម Big Bang ហើយ​ផ្ញើ​ទៅ​មិត្ត​ស្រី​របស់​ពួកគេ។ 

ព័ត៌មាន​នេះ​បន្ទាប់​មក​ បាន​ផ្សព្វផ្សាយ​យ៉ាង​ឆាប់​រហ័ស ​នៅ​លើបណ្ដាញ​អ៊ីនធឺណិត។ ហើយទូរទស្សន៍ Seoulite TV រាយការណ៍ទៀតថា ទាហានក្នុងចំណោមនោះ ថែមទាំងបានលួចទ្រព្យសម្បត្តិរបស់ G-Dragon ទៀតផង។ ការ​យាយី​បាន​កើត​ឡើង​ជា​ញឹក​ញាប់ ដែល​ធ្វើ​ឲ្យ​មេ​បញ្ជា​ការកងទ័ពនៅទីនោះ បាន​ផ្លាស់​ប្តូរ​អង្គភាព​ការងារ​របស់ G-Dragon ។

G-Dragon
G-Dragon

ប្រភព៖ zingnews

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...