យល់ដឹង៖ មិនថាជាមនុស្សដែលកំប្លែង ឬអត់ទេ ភាពអស់សំណើច គឺជាការទាក់ទាញមួយ! មនុស្សចូលចិត្តនៅក្បែរអ្នក ដែលមានអារម្មណ៏កំប្លែង ហើយអាចលើកទឹកចិត្ត ដល់ពេលវេលាដ៏លំបាកណាមួយក្នុងជីវិត ជាមួយនឹងអាកប្បកិរិយាវិជ្ជមាន និងភាពកំប្លែងរបស់ពួកគេ។
ខាងក្រោមនេះនឹងបង្ហាញពី កម្រិតនៃការលេងសើច របស់តារានិករនីមួយៗទាំងអស់គ្នា ៖
♈️ Aries (Mar 21 – Apr 19)
ពួកគេអាចមានចិត្តចង់បង្អាប់ និងរិះគន់ នៅក្នុងគំនិតរបស់ពួកគេ ហើយមនុស្សប្រហែលជាមិនអាចនិយាយលេងសើច ជាមួយពួកគេបានទេ នៅពេលខ្លះ។ អារម្មណ៍នៃការលេងសើចរបស់ Aries គឺងងឹតណាស់ ហើយពួកគេថែមទាំងអាចសង្កត់ន័យខ្លាំង ដែលពិបាកទទួលយក ហើយពេលខ្លះមិនសមទៅនឹងស្ថានភាពណាមួយ។ ពួកគេសើចប្រៀបដូចជាគ្មានថ្ងៃស្អែក បើទោះបីជាគ្មាននរណាម្នាក់នឹងចូលរួមជាមួយពួកគេក៏ដោយ។
♉️ Taurus (Apr 20 – May 20)
Taureans មានអារម្មណ៍កំប្លុកកំប្លែងខ្លាំង ដែលច្រើនតែទាក់ទងនឹងមនោសញ្ចេតនាស្នេហា។ អ្នកទំនងជាសើចជាមួយ នឹងការលេងសើចរបស់ពួកគេ ប៉ុន្តែក្នុងចិត្ត អ្នកពិតជាខ្លាចអ្នកដទៃអាចវិនិច្ឆ័យមកលើអ្នកណាស់។ តារានិករនេះនឹងបន្តធ្វើរឿងកំប្លែងអំពីស្នេហា ព្រោះពួកគេមិនអាចគិត ពីអ្វីផ្សេងទៀត ក្រៅពីវាឡើយ។
♊️ Gemini (May 21 – Jun 20)
ពួកគេត្រូវបានគេចាត់ទុកថា ជាតារាកំប្លែងដែលឈរបានល្អលំដាប់បំផុត ក្នុងចំណោមតារានិករដែលកំប្លែងទាំងមូល។ រឿងកំប្លែងរបស់ពួកគេ គឺទាក់ទងគ្នាណាស់ ហើយនោះហើយជាអ្វីដែលធ្វើឲ្យពួកគេល្បីល្បាញ ក្នុងចំណោមមនុស្សគ្រប់គ្នា។ Geminis មានទេពកោសល្យក្នុងការប្រែក្លាយរឿងដ៏អាក្រក់ទៅជារឿងកំប្លែង ហើយតាមរបៀប ដែលគ្មាននរណាម្នាក់ នៅមានអារម្មណ៍សោកសៅបានទៀតឡើយ។
♋️ Cancer (Jun 21 – Jul 22)
ពួកគេមានអារម្មណ៍រំជួលចិត្តខ្លាំងណាស់ ដូច្នេះពួកគេមិនងាយនឹងនិយាយលេងសើចច្រើនពេកទេ។ ហើយប្រសិនបើពួកគេបញ្ចប់ការលេងសើចពីអ្វីមួយ នោះភាគច្រើនមនុស្សនឹងមិនរីករាយជាមួយវា ផ្ទុយទៅវិញពួកគេនឹងខឹងថែម។ អារម្មណ៍កំប្លែងរបស់អ្នក Cancer មិនមែនជារឿងកំប្លែង សម្រាប់អ្នកដ៏ទៃទាល់តែសោះ។
♌️ Leo (Jul 23 – Aug 22)
មនុស្សដែលមានតារានិករនេះ គឺមានមន្តស្នេហ៍ពីធម្មជាតិ ហើយគុណភាពនេះគឺជាការបង្ហាញពីអារម្មណ៍កំប្លែង ដ៏មិនគួរឲ្យជឿរបស់ពួកគេ។ Leos ដឹងពីរបៀបចាប់យកចំណាប់អារម្មណ៍ពីអ្នកដ៏ទៃតាមវិធីដ៏ល្អបំផុត ហើយរួមទាំងការបំបែករឿងកំប្លែងដ៏ល្អបំផុតផងដែរ។ ពួកគេយកចិត្តទុកដាក់ចំពោះអ្នកដ៏ទៃ ហើយធ្វើការឆ្ពោះទៅរក ការធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត។
♍️ Virgo (Aug 23 – Sep 22)
Virgos អាចត្រូវបានជាប់គាំងជាមួយនឹងភាពល្អឥតខ្ចោះ ប៉ុន្តែតារានិករនេះ ដឹងច្បាស់ណាស់ ពីរបៀបសើច។ ហើយខ្ញុំមានន័យថាពួកគេប្រហែលជាសើចដាក់អ្នក មិនមែនជាមួយអ្នកទេ។ ពួកគេចូលចិត្តការវិនិច្ឆ័យមនុស្ស ហើយនេះជួយពួកគេឲ្យបំបែករឿងកំប្លែងដែលគួរឲ្យអស់សំណើចបំផុត ដែលអាចធ្វើទៅបាន ដោយផ្អែកលើការវិនិច្ឆ័យ ឬការរិះគន់នរណាម្នាក់។
♎️ Libra (Sep 23 – Oct 22)
Librans អាចទប់ចិត្តបន្តិច នៅពេលនិយាយដល់រឿងកំប្លែង។ ពួកគេខ្លាចថា ការនិយាយរបស់ពួកគេនឹងប៉ះពាល់ ដល់អារម្មណ៍របស់អ្នកដ៏ទៃ។ ប៉ុន្តែប្រសិនបើអ្នកលើកទឹកចិត្ត Libran ឲ្យចែករំលែករឿងកំប្លែងរបស់ពួកគេ ពួកគេប្រាកដជានឹងបន្តទៅមុខ ហើយព្យាយាមប្រឹងប្រែងបំផុត ដើម្បីឲ្យការលេងសើចនោះ មានភាពកមប្លែង។
♏️ Scorpio (Oct 23 – Nov 21)
អ្នកមិនគួរសើចជាមួយ Scorpio ច្រើនទេ ព្រោះអ្នកប្រហែលជាមិនដឹងថា នឹងមានអ្វីកើតឡើងបន្ទាប់ទៀត។ Scorpios គឺជាមនុស្សដែលកំប្លែងមួយដែរ ហើយពេលខ្លះពួកគេ អាចនិយាយលេងសើចច្រើន ទោះបីជារឿងកំប្លែងនោះ ប្រហែលជាមិនគួរឲ្យអស់សំណើចក៏ដោយ។ ប៉ុន្តែកុំនិយាយលេងសើច អំពីរឿងមិនសមរម្យនៅជុំវិញពួកគេ។
♐️ Sagittarius (Nov 22 – Dec 21)
អ្នកពិតជាអាចពឹងផ្អែកលើ Sagittarian បានចំពោះរឿងកំប្លែង។ ការលេងសើចរបស់ពួកគេ ប្រហែលជាមិនចាំបាច់កំប្លែងទេ ប៉ុន្តែពួកគេចូលចិត្តលើកទឹកចិត្តមនុស្ស។ ទោះជាមនុស្សមិនបានយកចិត្តទុកដាក់ នឹងការលេងសើចរបស់ខ្លួនក៏ដោយ ក៏ពួកគេនៅតែទទួលបានការអស់សំណើចដែល។ Sagittarians គឺជាមនុស្សឆ្លាត និងពូកែបំផុត។
♑️ Capricorn (Dec 22 – Jan 19)
តារានិករនេះ ជាមនុស្សដែលពិតជាឆ្លាតណាស់។ ការលេងសើចរបស់ពួកគេមានលក្ខណៈចំអកច្រើន ប៉ុន្តែពួកគេមិនខ្វល់ថា មាននរណាម្នាក់អាក់អន់ចិត្តនោះទេ។ ពួកគេតម្រូវឲ្យទស្សនិកជនរបស់ពួកគេ មានគំនិតទូលំទូលាយ ជាជាងវិនិច្ឆ័យពួកគេ ដោយផ្អែកលើអ្វីដែលពួកគេបាននិយាយ។ ប្រសិនបើអ្នកមិនខ្វល់ពីវា អ្នកនឹងឃើញរឿងកំប្លែងមួយ ដែលគួរឲ្យអស់សំណើចពីពួកគេ។
♒️ Aquarius (Jan 20 – Feb 18)
ពួកគេគ្រាន់តែជាមនុស្ស ដែលចូលចិត្តបំបែករឿងកំប្លែង! ពួកគេក៏ជាអ្នកលេងសើចដ៏លេចធ្លោបំផុតផងដែរ ព្រោះពួកគេពិតជាមានគំនិតច្នៃប្រឌិតណាស់។ Aquarians តែងតែមានអាកប្បកិរិយាវិជ្ជមានចំពោះជីវិត ហើយនេះឆ្លុះបញ្ចាំងនៅក្នុងរឿងកំប្លែងរបស់ពួកគេ។ ប៉ុន្តែពេលខ្លះ ពួកគេអាចបង្វែរការប្រមាថ ដោយរើសអើងអ្នកដទៃបាន។
♓️ Pisces (Feb 19 – Mar 20)
ពួកគេជាមនុស្សដែលរីករាយបំផុត នៅពេលដែលអ្នកបាននៅក្បែរ។ ពួកគេនឹងរក្សាបរិយាកាសឲ្យរីករាយជានិច្ច នៅពេលដែលពួកគេបំបែករឿងកំប្លែង ដ៏ល្អបំផុតដែលមិនធ្លាប់មាន។ ពួកគេចង់សើចគ្រប់ពេល ដែលភាគច្រើនដោយសារតែពួកគេ តែងតែសប្បាយចិត្តជានិច្ច។ បើអ្នកចង់បានពេលវេលាដ៏ល្អ និងគួរឲ្យអស់សំណើច សូមចំណាយពេលជាមួយ Piscean ឲ្យបានច្រើន។
ប្រភព: timesofindia