អ្នកកើតខែកុម្ភៈ ជាមនុស្សបែបណា? - TrueID

អ្នកកើតខែកុម្ភៈ ជាមនុស្សបែបណា?

August 4, 2022

កម្សាន្ត ៖ អ្នក​កើត​ក្នុង​ខែ​នៃ​សេចក្តី​ស្រលាញ់​ គឺ​ពូកែ​រវើរវាយណាស់ប៉ុន្តែ​ទន្ទឹម​នឹង​នេះពួកគេមិន​បាន​ធ្លាក់​ចេញ​ពី​ទិដ្ឋភាព​ពិត​ប៉ុន្មាន​ទេព្រោះជាមនុស្សដែលពោរពេញដោយអារម្មណ៍ គឺងាយស្រួលក្នុងការផ្លាស់ប្តូរ។ ពួកគេគឺជាមនុស្សដែលមានមន្តស្នេហ៍ស៊ិចស៊ីគួរឲ្យស្រលាញ់ជាមួយនឹងចរិតនិងបុគ្គលិកលក្ខណៈល្អ ប៉ុន្តែជាទូទៅ មានភាពអៀនខ្មាស ស្ងប់ស្ងាត់មិនសូវចេះមាត់ និងសុភាពរាបសារ។

អ្នក​កើត​ខែ​កុម្ភៈ ជា​អ្នក​ស្រលាញ់​ឯករាជ្យ​ណាស់មានពិភពឯកជនខ្ពស់  មិនចូលចិត្តរឿងរញ៉េរញ៉ៃទេ។រំខានគ្រប់គ្រាន់ ដូច្នេះហើយទោះជាងាយខឹង តែក៏ឆាប់បាត់វិញដែរ។

រូបតំណាង
រូបតំណាង

ពេលខ្លះក៏មានភាពរឹងចចេសដែរមិនចូលចិត្តការបង្ខិតបង្ខំពីអ្នកដទៃ ប៉ិនទ្រតែក៏ព្រំដែនកំណត់ ប៉ុន្តែទោះជាយ៉ាងនេះក្តីពួកគេជាមនុស្សដែលមានមិត្តច្រើន ចូលចិត្តរាប់អានមិត្ត តែមិនចេះបញ្ចេញមតិ និងប្រកាន់សីលធម៌ជាចម្បង។

ផ្នែកអំពីការងារ ហើយការសិក្សាគឺពិតជាមានមហិច្ឆតាច្រើនច្បាស់នៅក្នុងក្ដីស្រមៃមួយៗ និងមានគោលដៅផ្ទាល់ខ្លួន គឺត្រូវមាន​ការ​តាំង​ចិត្ត​ដើម្បី​ឈាន​ដល់​គោលដៅប៉ុន្តែមិនសូវពូកែសន្សំលុយទេ៕

អត្ថបទដោយ ៖​ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...