យល់ដឹង៖ អ្នកប្រហែលជាមិនភ្ញាក់ផ្អើលទេ ដែលបានដឹងថា Leo ជាតារានិករមួយ ដែលមានភាពល្បីល្បាញ ពីព្រោះតារានិករធាតុភ្លើងនេះ មានទំនោរដាក់មន្តស្នេហ៍ដល់មនុស្សគ្រប់គ្នា ដែលមនុស្សគ្រប់គ្នា ងាយនឹងទាក់ទាញឆ្ពោះទៅរកពួកគេ។ ម៉្យាងទៀតមនុស្ស Leo ពិតជាមនុស្សដែលក្លាហាន និងមានអំនាច ហើយកើតមកជាមួយនឹងភាពដឹកនាំដ៏អស្ចារ្យ។
Leos ត្រូវបានគេចាត់ទុកថា ជាតារានិករដែលពេញនិយមបំផុត ក្នុងចំណោមតារានិករទាំងអស់។ ពួកគេជាមនុស្សរួសរាយរាក់ទាក់ដែលមនុស្សគ្រប់គ្នាចូលចិត្តនៅក្បែរពួកគេ។ ពួកគេផ្តល់នូវអារម្មណ៍វិជ្ជមាន និងភាពពេញនិយមបំផុត។
ប៉ុន្តែខណៈពេលដែល Leo ល្អណាស់ក្នុងការបង្កើតមិត្តថ្មី វាមិនងាយស្រួលទេក្នុងការរក្សាពួកគេ។
Leos ភាគច្រើនមានទំនោរស្ថិតក្នុងបញ្ជី ដ៏ពេញនិយម មិនថាពួកគេនៅទីណាក៏ដោយ សាលារៀន មហាវិទ្យាល័យ កន្លែងធ្វើការជាដើម។ ពួកគេមានចិត្តល្អណាស់។ ផ្នែកដ៏ល្អបំផុត គឺពួកគេនឹងត្រលប់មកវិញនូវសេចក្តីសប្បុរសដូចគ្នា ដែលអ្នកផ្សេងផ្ដល់ឲ្យ៕
អត្ថបទដោយ ៖ Yukvey