កូរ៉េខាងត្បូង ៖ ជារឿយៗគេតែងសង្កេតឃើញថា IU តែងតែពាក់ចិញ្ចៀនមួយវង់នៅលើម្រាមដៃរបស់នាង មិនថាការថតពេល Teaser លើឆាកសម្ដែង នៅឆាកប្រគុំតន្ត្រី និងគ្រប់ទីកន្លែងនានាដែលនាងទៅ គឺនាងពាក់ចិញ្ចៀននេះពាក់ជាប់ជានិច្ច។
តិចច្រឡំថាជាចិញ្ចៀនគូស្នេហ៍អីទៅ តាមពិតចិញ្ចៀននោះគឺជាចិញ្ចៀនគូជាមួយអ្នកគាំទ្រនាងផ្ទាល់គឺ UAENA នេះឯង ព្រោះបើតាមការបញ្ជាក់ក្នុងអំឡុងពេលនៃការជួបជុំអ្នកគាំទ្រគម្រប់ខួប ១០ឆ្នាំនៃការចូលសិល្បៈរបស់នាង IU បានផ្តល់ចិញ្ចៀនដល់ហ្វេនៗជាកាដូ ហើយនាងបានបង្ហាញពីការស្រលាញ់របស់នាងចំពោះអ្នកគាំទ្រដោយការពាក់ចិញ្ចៀននេះនៅគ្រប់ទីកន្លែងដែលនាងទៅ។
ចិញ្ចៀននេះត្រូវបានតុបតែងដោយលំនាំនៃរលកសម្លេង ដែលត្រូវបានគេសន្មត់ន័យថា «ខ្ញុំតែងតែនៅខាងអ្នក» ដូច្នេះន័យគឺសបញ្ជាក់ឲ្យឃើញថា IU តែងមានអ្នកគាំទ្រនៅក្បែរជានិច្ច គ្រប់ពេលតែងមាន UAENA ក្នុងចិត្តរហូត ទង្វើរបស់នាងស្ដែងឲ្យឃើញការយកចិត្តទុកដាក់ និងស្រលាញ់អ្នកគាំទ្រខ្លាំងយ៉ាងណា នេះហើយជាហេតុផលដែល ហ្វេនៗក៏រឹតតែស្រលាញ់ពេញចិត្តនាងថែមទៀត៕
ទស្សនារូបភាពខាងក្រោម ៖
ប្រភព ៖ Koreaboo