តើតារានិករស្រីនីមួយៗ មានចរិតបែបណា ពេលក្លាយជាមិត្តស្រីរបស់អ្នក? - TrueID

តើតារានិករស្រីនីមួយៗ មានចរិតបែបណា ពេលក្លាយជាមិត្តស្រីរបស់អ្នក?

July 4, 2021

យល់ដឹង៖ នៅពេលដែលអ្នកលង់ស្រលាញ់នរណាម្នាក់ អ្នកប្រាកដជាចង់ដឹងហើយថា នាងពិតជាមានចរិតបែបណា នៅពេលដែលនាងបានក្លាយជាសង្សាររបស់អ្នក ពីព្រោះអ្នកក៏ធ្វើអ្វីដែលនាងចង់បាន និងធ្វើឲ្យនាងទទួលបានក្ដីស្រលាញ់ពីអ្នកដែរ។

ខាក្រោមនេះ យើងនឹងបង្ហាញអ្នកពី Type របស់មនុស្សម្នាក់ៗបែបណា នៅពេលបានក្លាយជាមិត្តស្រីរបស់អ្នក ដោយផ្អែកលើតារានិកររបស់ពួកគេម្នាក់ៗ ៖

♈️ Aries (Mar 21 – Apr 19)

នាងគឺជាមនុស្សម្នាក់ដែលច្បាស់លាស់នឹងអ្នក ហើយតែងតែនិយាយការពិត។ ចូលចិត្តការផ្សងព្រេងជាមួយអ្នក មិនសូវជាចូលចិត្តធ្វើខ្លួនគួរឲ្យស្រលាញ់ប៉ុន្មានទេ។

កុំធ្វើអ្វីឲ្យប៉ះពាល់នាងមុន លុះត្រាតែនាងជាអ្នកដែលធ្វើមុនទើបមិនអី។

♉️ Taurus (Apr 20 – May 20)

នាងពិតជាស្មោះត្រង់ និងសើចជាមួយអ្នក នូវរាល់រឿងកំប្លែងដែលអ្នកបានប្រាប់។ នាងតែងតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រអ្នក និងធ្វើឱ្យអ្នកសប្បាយចិត្តជានិច្ច។ ម៉្យាងទៀតនាងចង់បាននូវពាក្យសរសើរគ្រប់ពេល ពេលដែលនៅជាមួយអ្នក។

♊️ Gemini (May 21 – Jun 20)

នាងអាចនឹងមានភាពឆ្គាំឆ្គង នៅពេលខ្លះ ប៉ុន្តែនៅតែគួរឲ្យស្រលាញ់។

នាងចូលចិត្តការផ្សងព្រេងជាមួយគ្នា និងការចំនាយពេលដ៏អស្ចារ្យជាមួយគ្នាច្រើន។

នាងចូលចិត្តដាក់ឈ្មោះហៅក្រៅផ្សេងៗឲ្យអ្នក ហើយរំពឹងថាអ្នកនឹងធ្វើដូចគ្នា។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

នាងនឹងធ្វើឱ្យប្រាកដថា អ្នកសប្បាយចិត្ត ពេលដែលនៅជាមួយនាង។ នាងជាមនុស្សដែល clingy ណាស់ ហើយអាចជាមនុស្សឆេវឆាវ តែក៏គួរឱ្យស្រឡាញ់ណាស់ដែរ។

នាងមានលក្ខណៈជាមិត្តផង សង្សារផង មានភាពស្មោះត្រង់ និងមានស្នេហាដ៏ជ្រាលជ្រៅ។

♌️ Leo (Jul 23 – Aug 22)

នាងចង់មានបុគ្គលិកលក្ខណៈរីករាយ ប្លែក និងគួរឱ្យចាប់អារម្មណ៍ ដែលទាក់ទាញមនុស្សជាច្រើន ឱ្យមករកនាង។

នាងចង់ក្លាយជាមនុស្សម្នាក់ ដ៏ល្អបំផុតសម្រាប់អ្នក ដូច្នេះអ្នកគួរសរសើរនាងឲ្យបានច្រើនរាល់ថ្ងៃ។ ស្នាមថើបរបស់នាង គឺជ្រាលជ្រៅ និងមានភាពសប្បាយរីករាយជាច្រើន។

♍️ Virgo (Aug 23 – Sep 22)

នាងអាចជាមនុស្សដែលមានភាពអៀនខ្មាស់ច្រើន មុនពេលដែលនាងមានអារម្មណ៍សុខស្រួល នៅជុំវិញអ្នក។

នាងតែងចែករំលែកចំណាប់អារម្មណ៍របស់នាង និងសង្ឃឹមថាអ្នកនឹងធ្វើដូចគ្នា ហើយនឹងព្យាយាមជួយអ្នកជានិច្ច នៅពេលដែលអ្នកមានអារម្មណ៍មិនល្អ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

នាងពូកែលេបខាយណាស់ មានភាពរ៉ូមែនទិក និងសុភាពរាបសារស្របពេលតែមួយ។​

និយាយច្រើន ប៉ុន្តែពេលខ្លះអាចមិនមានភាពជឿជាក់ចំពោះខ្លួនឯង។ នាងស្រឡាញ់ការឱបណាស់ ហើយតែងតែរកលេសដើម្បីចំនាយពេលជាមួយគូស្នេហ៍របស់នាងជានិច្ច។

គួរឲ្យស្រលាញ់បំផុត!!!

♏️ Scorpio (Oct 23 – Nov 21)

នាងតែងតែធ្វើអ្វីដែលជាខ្លួននាង និងចូលចិត្តមនុស្សដែលគួរឱ្យអស់សំណើច ពីព្រោះនាងចូលចិត្តភាពរីករាយ។

នាងព្យាយាមស្វែងរកសកម្មភាព ដែលធ្វើឱ្យអ្នកទាំងពីរ មានការសើចសប្បាយជាមួយគ្នា។

នាងចូលចិត្តការភ្ញាក់ផ្អើល និងមានភាពអាថ៌កំបាំងបន្តិច។

♐️ Sagittarius (Nov 22 – Dec 21)

នាងពិតជាគួរអោយស្រលាញ់ណាស់ ហើយនាងមានការលេងសើចច្រើន​។ នាងចូលចិត្តធ្វើអ្វីដែលមានលក្ខណៈជា couple និងមិនងាយធុញទ្រាន់ទេ។

នាងតែងតែមានគំនិតសម្រាប់ការ date ដ៏ល្អបំផុត និងមិនសាំឡើយ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

នាងប្រហែលជាមិន serious ពេកទេ នៅពេលនិយាយដល់ទំនាក់ទំនងស្នេហា ប៉ុន្តែវាអាចដោយសារតែនាងពិតជាចង់ទទួលបានការស្រឡាញ់ និងការគាំទ្រពិត ពីដៃគូររបស់នាង។ នាងមានភាពស្មោះត្រង់ និងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់និយាយអាក្រក់អំពីដៃគូរបស់ខ្លួនឡើយ។

♒️ Aquarius (Jan 20 – Feb 18)

នាងជាមនុស្សស្វាហាប់ ដែលប្រៀបដូចជាល្បែងផ្គុំរូប ដែលអាចដោះស្រាយបានតែមនុស្សមួយចំនួនប៉ុណ្ណោះ​។ 

ដោយស្មោះត្រង់ នាងគ្រាន់តែចង់ទទួលបានការស្រលាញ់ ការភ្ញាក់ផ្អើលតិចតួច​ និងការនិយាយអ្វីប្លែកៗជាមួយនាង។ 

នៅពេលយប់នាងចូលចិត្ត ពេលដែលគូស្នេហ៍លេងសក់របស់នាង ហើយនាងក៏អាចនឹងប្រើសម្ដីញែ ឬលេបខាយដាក់អ្នកច្រើនដែរ (អ្នកនឹងនឹកស្មានមិនដល់ទេ)។

♓️ Pisces (Feb 19 – Mar 20)

នាងមានភាពសប្បាយរីករាយ និងរំពឹងទុកថា ដៃគូរបស់នាង នឹងចងចាំរាល់ព័ត៌មានលម្អិត ពីការសន្ទនារបស់នាង និងដៃគូ។​

នាងត្រូវការ ការយកចិត្តទុកដាក់ ២៤/៧ ហើយមានភាពកំប្លែងណាស់។

នាងចូលចិត្តការមើលទូរទស្សន៍នៅពេលយប់ ជាជាងការចេញទៅក្រៅ។

ប្រភព: themindsjournal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...