រឿងដ៏ឆោតល្ងង់ ដែលតារានិករនីមួយៗធ្វើ ពេលមានអារម្មណ៍ឯកកោ! - TrueID

រឿងដ៏ឆោតល្ងង់ ដែលតារានិករនីមួយៗធ្វើ ពេលមានអារម្មណ៍ឯកកោ!

September 9, 2021

យល់ដឹង៖ នៅពេលដែលភាពឯកកោចូលមកដល់ មនុស្សម្នាក់ៗតែងតែចង់រកវិធី ដើម្បីលុបបំបាត់វា ហើយវិធីគឺមានច្រើនណាស់ ប៉ុន្តែមនុស្សមួយចំនួន ជ្រើសយកវិធីដែលឆោតល្ងង់បំផុត ដែលធ្វើឲ្យពួកគេកាន់តែអត់ប្រយោជន៍។

ខាងក្រោមនេះនឹងបង្ហាញពី រឿងដ៏ឆោតល្ងង់ដែលតារានិករនីមួយៗ ធ្វើនៅពេលដែលពួកគេឯកកោ ៖

♈️ Aries (Mar 21 – Apr 19)

អ្នកចាប់ផ្ដើមចាក់សាក់ថ្មី ធ្វើការចោះក្រវិលថ្មី ឬលាបពណ៌សក់របស់អ្នក ដោយពណ៌ផ្សេងៗ ឲ្យប្លែកពីមុន។ អ្នកព្យាយាមផ្លាស់ប្តូរខ្លួនអ្នក ឲ្យទៅជាមនុស្សផ្សេងម្នាក់ ដែលអ្នកចូលចិត្តប្រសើរជាងឥលូវនេះ។

♉️ Taurus (Apr 20 – May 20)

អ្នកផ្ញើសារទៅរាល់សង្សារចាស់របស់អ្នក ព្រោះតែភាពឯកោ។ អ្នកធ្វើឲ្យស្តង់ដាររបស់អ្នកធ្លាក់ចុះ ព្រោះអ្នកចង់និយាយជាមួយនរណាម្នាក់ ជាជាងនៅម្នាក់ឯង។ ទោះបីជាសង្សារចាស់ក៏ដោយ ក៏មិនត្រូវខ្វល់ដែរ។

♊️ Gemini (May 21 – Jun 20)

អ្នកចាប់ផ្ដើមដើរបង្ករឿង ជាមួយអ្នករាល់គ្នា។ អ្នកតែងចូលទៅធ្វើឲ្យមានជម្លោះកើតឡើង។ អ្នកបង្កើតរឿង Drama ដែលគ្មានប្រយោជន៍ជាច្រើន ហើយអ្នកអនុញ្ញាតឲ្យកំហឹងរបស់អ្នក យកឈ្នះ និងគ្រប់គ្រងខ្លួនឯងបាន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកចាប់ផ្តើមបំបែកបញ្ហារបស់ខ្លួនឯង ជាបំណែកៗរួចយកមកគិត។ អ្នកគិតអំពីហេតុផលទាំងអស់ថា ហេតុអ្វីបានជាអ្នកនៅម្នាក់ឯង ហើយហេតុអ្វីបានជាគ្មាននរណាម្នាក់ ស្រលាញ់អ្នកទាល់តែសោះ។

♌️ Leo (Jul 23 – Aug 22)

អ្នកចាប់ផ្ដើមមើលខ្សែភាពយន្តបែបយុវវ័យ ខ្សែភាពយន្តបែបមនោសញ្ចេតនាស្នេហា ឬស្តាប់ចម្រៀងមនោសញ្ចេតនា កម្សត់ៗយ៉ាងពិរោះរណ្តំ។ អ្នករស់នៅតាមរយៈចូលតួ និង Drama បំផុតក្នុងជីវិត។

♍️ Virgo (Aug 23 – Sep 22)

អ្នកបង្ហោះមិនឈប់ឈរទេ នៅលើបណ្តាញសង្គមទាំងអស់របស់អ្នក ដោយធ្វើដូចជា អ្នកកំពុងមានអារម្មណ៍បំផុត និងកន្លែងល្អកំពុងនៅ។ អ្នកបញ្ឆោតអ្នកដ៏ទៃ ព្រោះអ្នកមិនអាចបញ្ឆោតខ្លួនឯងបានឡើយ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកត្រលប់ទៅអានសារចាស់ៗ ហើយអូសមើលរូបថតចាស់ៗ។ អ្នកតែងធ្វើទារុណកម្មខ្លួនឯង ជាមួយនឹងអតីតកាលរបស់អ្នកជានិច្ច ព្រោះអ្នកសង្ឃឹមថាអ្វីៗដែលកន្លងហួសនោះ វាអាចត្រលប់មកវិញ នៅថ្ងៃណាមួយ។

♏️ Scorpio (Oct 23 – Nov 21)

អ្នកញ៉ាំច្រើន ផឹកច្រើន ជក់បារីច្រើន និងគេងច្រើនពេក។ នេះជាវិធីតែមួយគត់ក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ថាឯកកោ។ ត្រូវហើយពេលខ្លះ វាក៏គ្រាន់ជាងទៅធ្វើរឿងមិនល្អដែរ។

♐️ Sagittarius (Nov 22 – Dec 21)

អ្នកទាក់ទងទៅមនុស្សរាល់គ្នា ទោះជាមួយមនុស្សចម្លែកជួបចៃដន្យក៏មិនលើកលែង។ អ្នកអនុញ្ញាតឲ្យពួកគេទាំងនោះ ចូលគេងក្នុងបន្ទប់របស់អ្នក ជាមួយគ្នា ដូច្នេះអ្នកមិនចាំបាច់គេងតែម្នាក់ឯងទៀតឡើយ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកឈានទៅរកការងារ របស់អ្នកជាមុនសិន។ អ្នកឈ្លក់វង្វេងនឹងការឈានទៅមុខ ក្នុងការងាររបស់អ្នក ព្រោះអ្នកមានអារម្មណ៍ថា វាជារឿងតែមួយគត់ដែលអ្នកត្រូវរស់នៅ។ ការងារមិនអាចធ្វើឲ្យអ្នកឯកកោបានទេ។

♒️ Aquarius (Jan 20 – Feb 18)

អ្នកបង្ហោះគ្រប់ស្ថានភាពអាក្រក់ៗ អំពីរបៀបដែលអ្នកនឹងមិនស្វែងរកស្នេហា។ អ្នកព្យាយាមទទួលបាន ការចាប់អារម្មណ៍ ពីមនុស្សមនុស្សគ្រប់គ្នា នៅលើអ៊ីនធឺណិត ហើយបន្ទាប់មកសួរអំពីការណាត់ជួបតែម្ដង។

♓️ Pisces (Feb 19 – Mar 20)

អ្នកអូសចុះ អូសឡើង នៅលើបណ្ដាញសង្គម។ អ្នកមើលទៅអ្នកដ៏ទៃគ្រប់គ្នា និងមើលទៅសកម្មភាពដែលពួកគេសប្បាយចិត្តប៉ុណ្ណា ដែលវាកាន់តែធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍វេទនា។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...