របៀបដែលតារានិករនីមួយៗសុំទោស ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន - TrueID

របៀបដែលតារានិករនីមួយៗសុំទោស ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន

August 3, 2021

យល់ដឹង៖ មនុស្សគ្រប់គ្នានឹងក្លាយជាមនុស្សម្នាក់ ដែលមានតម្លៃជានិច្ច នៅពេលពេលដែលសាងកំហុសអ្វីមួយហើយ ចេះសុំទោសវិញ ហើយពួកគេនឹងទទួលបានការគោរពពីអ្នកដទៃ។ 

ក្នុងរឿងស្នេហាក៏បែបនេះដែរ បើមិនអញ្ចឹងអ្នកអាចឈានទៅរកការបែកបាក់ក៏ថាបាន។

ខាងក្រោមនេះនឹងបង្ហាញអ្នកអំពី របៀបដែលតារានិករនីមួយៗសុំទោស ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួន ៖

♈️ Aries (Mar 21 – Apr 19)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងពន្យល់ពីហេតុផល ដែលនៅពីក្រោយសកម្មភាពរបស់ពួកគេទាំងអស់ ដូច្នេះអ្នកយល់ថាពួកគេមកពីណា និងបានធ្វើអ្វីខ្លះ។

♉️ Taurus (Apr 20 – May 20)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ ដើម្បីធ្វើការផ្លាស់ប្តូរ និងកែពីកំហុសរបស់ពួកគេ ដូច្នេះពួកគេមិនធ្វើឱ្យអ្នកឈឺចាប់ដូចគ្នាជាលើកទីពីរទេ។

♊️ Gemini (May 21 – Jun 20)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងផ្តួចផ្តើមការឱប ការថើប និងធ្វើយ៉ាងណាឲ្យស្ថានភាពនោះប្រែទៅជា រ៉ូមែនទិក ហើយនឹងធ្វើឲ្យអ្នករំភើបរហូតដល់ភ្លេចរឿងទាំងនោះ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងស្រក់ទឹកភ្នែក រៀបរាប់ទាំងកំសត់តាមតែអាចធ្វើទៅបាន ហើយសុំឱ្យអ្នកអភ័យទោសឱ្យពួកគេ រហូតដល់បានសម្រេច។

♌️ Leo (Jul 23 – Aug 22)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងព្យាយាមដោះស្រាយវា ឲ្យបានសម្រេច ដោយផ្តល់ឱ្យអ្នកនូវផ្កា ឬសូកូឡា ឬគ្រឿងអលង្ការ ហើយនឹងនាំអ្នកទៅទិញសម្លៀកបំពាក់ថ្មីៗ។

♍️ Virgo (Aug 23 – Sep 22)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងទទួលស្គាល់កំហុស និងមានការទទួលខុសត្រូវ ចំពោះអ្វីដែលពួកគេបានធ្វើ ហើយសន្យាថានឹងមិនធ្វើម្តងទៀតឡើយ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងព្យាយាមដោះស្រាយវា តាមរយៈការខ្សឹបប្រាប់អ្នក អំពីគម្រោងរវាងអ្នក និងគេ ដោយធ្វើយ៉ាងឲ្យរ៉ូមែនទិកបំផុត។

♏️ Scorpio (Oct 23 – Nov 21)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងលុបចោល និងជម្រះឲ្យអស់នូវកាលវិភាគរបស់ពួកគេ ដូច្នេះពួកគេអាចធ្វើការលើទំនាក់ទំនងរបស់ពួកគេជាមួយអ្នក ដោយនាំអ្នកដើរលេង ទៅកន្លែងសប្បាយៗ។

♐️ Sagittarius (Nov 22 – Dec 21)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងបន្ទោសខ្លួនឯង ព្រោះពួកគេមានអារម្មណ៍ថាពិតជាធ្វើខុសខ្លាំងចំពោះ មនុស្សដែលគេស្រលាញ់ ហើយសង្ឃឹមថាអ្នកអភ័យទោសឱ្យពួកគេ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងអង្គុយជាមួយអ្នក ហើយធ្វើការសន្ទនាយ៉ាងស៊ីជម្រៅយូរ រហូតដល់អ្នកដោះស្រាយបញ្ហាបាន និងព្រមអភ័យទោសដល់ពួកគេ។

♒️ Aquarius (Jan 20 – Feb 18)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងសម្លឹងមើលអ្នកដោយត្រង់ៗឲ្យចំកែវភ្នែករបស់អ្នក ហើយសុំទោសដោយគ្មានការដោះសារ ១០០ ហេតុផល ដើម្បីឲ្យអ្នកជឿជាក់ឡើយ។

♓️ Pisces (Feb 19 – Mar 20)

របៀបដែលពួកគេនឹងសុំទោសអ្នកគឺ ពួកគេនឹងទៅទិញរាល់អាហារដែលអ្នកចូលចិត្ត (ឬបង្អែម) ជាពិសេសគឺនៅកំដរអ្នកក្នុងការញ៉ាំដើម្បីជានិមិត្តសញ្ញានៃការអភ័យទោស។ 

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...