ចឹងបានមកខ្មែរក្រអូបណាស់! Jessi ទម្លាយថា ប្រើទឹកអប់អស់ មួយខែមួយដប - TrueID

ចឹងបានមកខ្មែរក្រអូបណាស់! Jessi ទម្លាយថា ប្រើទឹកអប់អស់ មួយខែមួយដប

December 10, 2022

កម្សាន្ត៖ ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធើណេតម្នាក់បានបង្ហោះរូបថតមួយ ដែលថតចេញពីកិច្ចសម្ភាសន៍ «What's in MyBag» របស់ Jessi ដែលនាងបានធ្វើជាមួយទស្សនាវដ្តីម៉ូត 1st Look នៅលើឆាណែល Youtube ផ្លូវការរបស់ទស្សនាវដ្តីនេះ។

Jessi
Jessi

ហើយរូបថតមួយនោះគឺ Jessi និយាយថា នាងបានប្រើអស់មួយដបនៃទឹកអប់ Chanel ដែលនាងចូលចិត្ត ជារៀងរាល់ខែ។ ហើយដោយសារតែទង្វើនេះ មិនមែនជាមានរឿងធម្មតាទេ ក្នុងចំនោមមនុស្សធម្មតាធ្វើឲ្យការបង្ហោះនេះទទួលបានការចាប់អារម្មណ៍ យ៉ាងឆាប់រហ័សតាមអនឡាញ។

Jessi
Jessi

ខណៈដែលអ្នកនិយមលេងអ៊ីនធើណេត ក៏បានចង្អុលបង្ហាញថា សមាជិកផ្សេងៗនៃកម្មវិធី «Sixth Sense» របស់ tvNក៏បាននិយាយកាលពីអតីតកាលថា Jessi ចូលចិត្តប្រើប្រាស់ទឹកអប់របស់នាងច្រើន។ ហើយ Yoo Jaesuk ផងដែរ មិនតែប៉ុណ្ណោះ លោកក៏ទម្លាយថា ខ្លួន​វិលមុខ​ដោយសារ​ក្លិន​ទឹកអប់​របស់Jessi ទៀតផង៕

ប្រភព : GStarLive

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...