BTS ជាសិល្បករបរទេសទី១ បំបែកប្រវត្តិសាស្រ្ត ៣៧ឆ្នាំមុនរបស់ Michael Jackson! - TrueID

BTS ជាសិល្បករបរទេសទី១ បំបែកប្រវត្តិសាស្រ្ត ៣៧ឆ្នាំមុនរបស់ Michael Jackson!

December 23, 2021

កូរ៉េខាងត្បូង៖ នៅថ្ងៃទី២២ ខែធ្នូ តារាង Oriconដែលជាគេហទំព័រស្ថិតិតន្ត្រីដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុនបានប្រកាសជាផ្លូវការថាBTS បានជាប់ចំណាត់ថ្នាក់កំពូលអាល់ប៊ុមចុងឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ២០២១ ជាមួយនឹងអាល់ប៊ុមជាភាសាជប៉ុនរបស់ពួកគេដែលមានចំណងជើងថា "BTS, THEBEST"

BTS 
BTS 

សម្រាប់ចំណាត់ថ្នាក់ឆ្នាំនេះOricon បានចងក្រងទិន្នន័យការលក់នៅក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១ ហើយយោងទៅតាមការគណនារបស់ពួកគេ “BTS,THE BEST” គឺជាអាល់ប៊ុមដែលលក់ដាច់បំផុតប្រចាំឆ្នាំជាមួយនឹងចំនួនឈានដល់៩៩៣,០០០ បន្ទះ (គិតតែនៅក្នុងប្រទេសជប៉ុន)។

BTS 
BTS 

ឥឡូវនេះ BTS មិនត្រឹមតែជាក្រុមបរទេសដំបូងគេដែលមិនធ្លាប់មាននៅលើតារាងអាល់ប៊ុមចុងឆ្នាំរបស់Oricon ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាសិល្បករបរទេសដំបូងគេដែលបានបំបែកកំណត់ត្រារបស់Michael Jackson កាលពី ៣៧ឆ្នាំមុន តាមរយៈអាល់ប៊ុម "Thriller"ឈរនៅលើកំពូលតារាងកាលពីឆ្នាំ ១៩៨៤៕

សូមអបអរសាទរBTS ចំពោះកំណត់ត្រាប្រវត្តិសាស្រ្តថ្មីនេះ!

BTS
BTS
Michael Jackson
Michael Jackson

ប្រភព ៖ Soompi

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...