មកអានពាក្យលើកទឹកចិត្ត ពីតារា Kpop ទាំងនេះ ពិតជាមានន័យ! - TrueID

មកអានពាក្យលើកទឹកចិត្ត ពីតារា Kpop ទាំងនេះ ពិតជាមានន័យ!

June 9, 2021

កូរ៉េខាងត្បូង ៖ មនុស្សគ្រប់គ្នានៅក្នុងពិភពលោកនេះ គឺគ្មានអ្នកណាម្នាក់សុខស្រួលរហូតនោះទេពួកគេតែងតែមានពេលវេលាឆ្លងកាត់ភាពលំបាកផ្សេងៗ។

ហើយមនុស្សគ្រប់គ្នាតែងតែមានបញ្ហានិងការតស៊ូរៀងៗខ្លួនៗ ប៉ុន្តែត្រូវចាំថា អ្នកមិនបាននៅតែម្នាក់ឯងទេ តារា Kpop ទាំងនេះ មានពាក្យជាច្រើន ដែលចាំលើកទឹកចិត្តអ្នកទាំងអស់គ្នា។

ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាព និងការរៀបរាប់ខាងក្រោម ៖

RM - មិនថាអ្នកជាអ្នកណាអ្នកមកពីណា ពណ៌សម្បុររបស់អ្នកបែបណា អត្តសញ្ញាណភេទរបស់អ្នកជាអ្វីនិយាយវាទីកាន់ខ្លួនអ្នក ស្វែងរកឈ្មោះរបស់អ្នក រកសម្លេងរបស់អ្នក ហើយនិយាយវាទៅកាន់ខ្លួនអ្នក។

RM
RM

Suga - ជីវិតគឺលំបាក ហើយអ្វីៗមិនដំណើរការល្អទេ ប៉ុន្តែយើងគួរតែមានភាពក្លាហាន និងបន្តដំណើរទៅមុខទៀត។

Suga
Suga

Jennie​ - សូមធ្វើឱ្យស្នាមញញឹមរបស់អ្នក ផ្លាស់ប្តូរពិភពលោក ប៉ុន្តែកុំឲ្យពិភពលោក ផ្លាស់ប្តូរស្នាមញញឹមរបស់អ្នក។

Jennie
Jennie

Lisa - កុំឲ្យសម្លេងរំខាន អំពីគំនិតរបស់អ្នកដទៃ លាន់លឺជាងសម្លេងខាងក្នុងរបស់អ្នក។

Lisa
Lisa

Xiumin - អ្វីដែលល្អបំផុតក្នុងជីវិត គឺអាចធ្វើអ្វីដែលមនុស្សនិយាយថា អ្នកមិនអាចធ្វើបាន។

Xiumin
Xiumin

Baekhyun - ការជឿទុកចិត្ត គឺត្រូវចំណាយពេលជាច្រើនឆ្នាំ​ ដើម្បីសាងសង់ឡើង ហើយការបែកបាក់ ចំណាយពេលតែមួយវិនាទី ចំណែកការជួសជុលវា នឹងត្រូវប្រើពេលជារៀងរហូត។

Baekhyun
Baekhyun

Hwasa - ប្រសិនបើអ្នកសើចម្តង នោះការព្រួយបារម្ភរបស់អ្នក នឹងរលាយបាត់។

Hwasa
Hwasa

Moonbyul - នៅពេលអ្នកកើតមក មនុស្សគ្រប់គ្នាញញឹម និងសប្បាយរីករាយ នោះហើយជាភាពសំខាន់របស់អ្នកថា តើអ្នកអាចនាំសុភមង្គលដល់អ្នកដទៃបានប៉ុណ្ណា ហើយប្រសិនបើអ្នកបាត់ខ្លួន មនុស្សគ្រប់គ្នានឹងរស់នៅក្នុងភាពទុក្ខព្រួយ៕

Moonbyul
Moonbyul

ប្រភព : Amino Seventeen Channel-Korea និង TWText

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...