កម្សាន្ត៖ ដូចដែលប្រិយមិត្តដែលហ្វេនៗនិយមតាមដានតារាកូរ៉េប្រហែលជាជ្រាបរួចមកហើយថា តារា K-Pop ទាំង ៧ រូបខាងក្រោមនេះ សុទ្ធតែមានបងប្អូនស្អាតៗ សង្ហាៗ គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងរូបរាងដ៏ល្អរបស់ពួកគេ មិនចាញ់តារាល្បីៗប៉ុន្មាននោះឡើយ។
ជាពិសេស តាមរយៈរូបភាពរបស់បងប្អូនរបស់តារាកូរ៉េទាំងនេះ ត្រូវបានគេសរសើរថា កើតមកមានសមាជិកគ្រួសារស្អាតទាំងពូជផងដែរ៕
ចង់ជ្រាបថា មានតារាណាខ្លះ ទស្សនារូបភាំពខាងក្រោម៖
១.Ahn Tae Hwan ត្រូវជាប្អូនប្រុសរបស់តារាស្រី Hani ក្រុម EXID
បានបង្ហាញខ្លួនជាផ្លូវការទៅកាន់អ្នកគាំទ្រក្នុងឆ្នាំ ២០១៦។ អ្នកទាំងពីរបានបង្ហាញខ្លួនក្នុង កម្មវិធីទូរទស្សន៍ KBS ដែលមានចំណងជើងថា We Are Siblings ហើយ Ahn Tae Hwan បានយកឈ្នះអ្នកគាំទ្រភ្លាមៗជាមួយនឹងបុគ្គលិកលក្ខណៈល្អ និងរូបរាងសង្ហារបស់លោក។
២.Kim Jiwoong បងប្រុសរបស់ Taeyeon ក្រុម Girls' Generation
ពិតណាស់ បងប្រុសរបស់ Taeyeon ត្រូវបានគេទទួលស្គាល់ថាសង្ហាខ្លាំងណាស់។ Kim Jiwoong មានអាយុបង Taeyeon មួយឆ្នាំប៉ុណ្ណោះ ហើយពួកគេមានទំនាក់ទំនងជិតស្និទ្ធគ្នាដូចមិត្តភក្ដិ។
៣.Lee Dong និង Lee Seung Dong ប្អូនប្រុសរបស់ Sunmi
Sunmi មានប្អូនប្រុសពីរនាក់គឺ Lee Dong និង Lee Seung Dong ដែលនាងមានទំនាក់ទំនងជិតស្និទ្ធខ្លាំង។បងប្អូនប្រុសសង្ហាទាំងពីររបស់នាង បានចែករំលែករូបរាងសមាមាត្រដូចតារាម៉ូដែល ហើយត្រូវបានគេបង្ហាញនៅក្នុងការ ថតរូប Puma និង ELLE ជាមួយបងស្រីរបស់ពួកគេផងដែរ។
៤.Kim Junghun បងប្រុសរបស់ Jisoo ក្រុម BLACKPINK
គ្មានការបដិសេធចំពោះភាពស្រដៀងគ្នារបស់គ្រួសាររវាង Jisoo សមាជិក ក្រុម BLACKPINK និងបងប្រុសដ៏សង្ហារបស់នាង Kim Junghun នោះឡើយ។ បងប្រុសរបស់នាងបានរៀបការរួចហើយ ថែមទាំងមានកូនដ៏ស្រស់ស្អាតពីរនាក់ទៀតផង។
៥.Lee Jung Min បងប្រុសរបស់ Minhyuk ក្រុម BTOB
Minhyuk សមាជិក ក្រុម BTOB មានបងប្រុសសង្ហាម្នាក់ដែលបង្ហាញពីហ្សែនល្អក្នុងគ្រួសារ។ Lee Jung Min ត្រូវបានគេស្គាល់ថាស្ទើរតែមានមុខមាត់ដូចកូនភ្លោះ។
៦.Son Jeong Hun ប្អូនប្រុសរបស់ Chaeyoung ក្រុម TWICE
ប្អូនប្រុសរបស់ Chaeyoung ក្រុម TWICE គឺ Son Jeong Hun គឺជាបងប្អូនបង្កើតដែលគាំទ្រដល់សមាជិក TWICE ហើយថែមទាំងមានសម្រស់ក្មេង សង្ហាគួរឲ្យស្រលាញ់មែនទែន។
៧.Yoo Jun Sun បងប្រុសរបស់ YooA ក្រុម Oh My Girl
បងប្រុសរបស់ YooA ក្រុម Oh My Girl គឺ Yoo Jun Sun គឺជាអ្នករាំដ៏ប៉ិនប្រសប់ និងជាអ្នកបង្កើតក្បាច់រាំ ដែលថ្មីៗនេះបានប្រកួតប្រជែងក្នុងកម្មវិធី Street Man Fighter ក្នុងនាមជាសមាជិកក្រុមរាំ YGX ។ ក្នុងនោះលោកអាចត្រូវបានគេយល់ច្រឡំយ៉ាងងាយស្រួលថា ជាសមាជិកក្រុមចម្រៀងដែលមានរូបរាងសង្ហា និងស្ទីលម៉ូតឆ្ពោះទៅមុខ។
ប្រភព៖ koreaboo