ស្ពានទាំងនេះ ត្រូវបានគេចាត់ទុកជាស្ពានដ៏គ្រោះថ្នាក់បំផុត លើពិភពលោក! - TrueID

ស្ពានទាំងនេះ ត្រូវបានគេចាត់ទុកជាស្ពានដ៏គ្រោះថ្នាក់បំផុត លើពិភពលោក!

June 9, 2021

យល់ដឹង ៖នៅលើពិភពលោកយើងនេះ មានសំណង់ស្ពានល្បីៗជាច្រើនទាំងស្អាត អស្ចារ្យ  មើលទៅទាក់ទាញមិនធម្មតា រហូតដល់មនុស្សយើងគិតថា តើស្ពានទាំងនោះ ពិតជាកើតចេញពីស្នាដៃរបស់មនុស្សពិតមែន ឬយ៉ាងណា?

ជាការពិតណាស់ ទោះបីជាយើងមើលទៅឃើញស្ពានទាំងនេះស្អាតគួរឲ្យចាប់អារម្មណ៍ក៏ពិតមែន ប៉ុន្តែស្ពានខ្លះក៏ត្រូវបានគេចាត់ទុកថាជាស្ពានដ៏គ្រោះថ្នាក់និងគួរឲ្យខ្លាចបំផុតនៅលើពិភពលោកផងដែរ។

ខាងក្រោមនេះ ជាស្ពានដ៏គ្រោះថ្នាក់និងគួរឲ្យខ្លាចបំផុតនៅលើពិភពលោក ៖

១. Monkey Bridge នៅប្រទេសរៀតណាម

Monkey Bridge ធ្វើឡើងពីឬស្សី ពីដើមដូងដែលវាឆ្លងកាត់ដងទន្លេ Mekong Delta ពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត។វាមើលទៅគួរឲ្យខ្លាចណាស់ ដូច្នេះអ្នកដើរឆ្លងកាត់ស្ពាននេះ ​ត្រូវមានបម្រុងប្រយ័ត្នខ្ពស់មានភាពរហ័សរហួន និងភាពក្លាហាន ដើម្បីដើរឆ្លងកាត់ពីលើផ្ទៃទឹកដ៏ធំនៅខាងក្រោមស្ពាន។

Monkey Bridge 
Monkey Bridge 
Monkey Bridge 
Monkey Bridge 

២. Quepos Bridge នៅ Costa Rica

ស្ពាន Quepos Bridge មានឈ្មោះជំនួសពីរទៀតគឺស្ពានមរណៈ Bridge of Death (ប៉ុន្តែមិនអនុញ្ញាតឲ្យហៅឡើយ) និងស្ពានOh My God Bridge។ គ្រាន់តែយើងលឺឈ្មោះក៏ស្ដាប់ទៅព្រឺព្រួចបាត់ទៅហើយត្រូវទេ? 

Quepos Bridge ប្រចាំនៅ Costa Rica’s Central Pacific Coast វាមានរចនាសម្ព័ន្ធដ៏ចាស់ពុកផុយ ចាប់តាំងពីទសវត្សឆ្នាំ១៩៣០ មកម៉្លេះ ហើយក៏ជាស្ពានដែលមានផ្ទៃតូចចង្អៀតថែមទាំងរអិល និងមិនសូវមានសុវត្ថិភាពក្នុងការបើកបរឆ្លងកាត់ឡើយ។

Quepos Bridge
Quepos Bridge

៣. Seven Mile Bridge នៅ Florida

ចំពោះស្ពាន Seven Mile Bridge ស្ថិតនៅ Florida នេះវាមានបណ្ដោយ ២ខ្សែវែង និងលាតសន្ធឹងលើទឹកសមុទ្រដ៏ធំល្វឹងល្វើយ។ ទោះបីជាទេសភាពស្អាតមែនប៉ុន្តែការធ្វើដំណើរឆ្លងកាត់វា អាចជាបទពិសោធគួរឲ្យខ្លាចមួយទៅវិញ។

បន្ទាប់ពី SevenMile Bridge ផ្លាស់ប្ដូររូបរាងថ្មី ហើយការចរាចរណ៍ទៅមក មានសុវត្ថិភាពច្រើនក៏ដោយក៏វានៅតែមានហានិភ័យខ្លះដដែល សម្រាប់អ្នកធ្វើដំណើរ។

Seven Mile Bridge 
Seven Mile Bridge 
Seven Mile Bridge 
Seven Mile Bridge 

៤. Deception Pass Bridge នៅ WashingtonState

ទោះបីជា Deception Pass Bridgeគួរឲ្យចាប់អារម្មណ៍ក៏ពិតមែន ប៉ុន្តែស្ពាននេះក៏គួរឲ្យខ្លាចផងដែរ ព្រោះទីនោះមានចុះអ័ព្ទខ្លាំងពិបាកធ្វើដំណើរ។ តែយ៉ាងណា ទោះជានៅ Deception Pass Bridge មានអ័ព្ទដ៏គួរឲ្យខ្លាចបែបនេះក្ដីតែសូមអ្នកធ្វើដំណើរធ្វើចិត្តឲ្យសប្បាយ នោះភាពភ័យខ្លាចនឹងកាត់បន្ថយ សូមព្យាយាមដើរដោយប្រុងប្រយ័ត្ន។

Deception Pass Bridge
Deception Pass Bridge
Deception Pass Bridge
Deception Pass Bridge

៥. Lake Pontchartrain Causeway នៅLouisiana

Lake Pontchartrain Causeway លាតសន្ធឹងប្រមាណ ២៤ Miles។ វាគឺជាស្ពានវែងបំផុត លើទឹក នៅលើពិភពលោក វាពិតជាវែងដាច់កន្ទុយភ្នែក។ ចំពោះអ្នកចូលចិត្ដការធ្វើដំណើរវែងឆ្ងាយបែបនេះ មិនមែនជាបញ្ហាទេប៉ុន្តែអ្នកមិនចូលចិត្ត គេយល់វាគួរឲ្យធុញទ្រាន់ទៅវិញ។ អ្នកបើកបរក៏មានការភ័យខ្លាច នៅពាក់កណ្ដាលផ្លូវផងដែរហេតុនេះទាមទារឲ្យមានប៉ូលីសនៅតាមបណ្តោយស្ពាននេះ ដើម្បីជាទំនុកចិត្តដល់អ្នកធ្វើដំណើរ។ 

 Lake Pontchartrain Causeway
 Lake Pontchartrain Causeway
 Lake Pontchartrain Causeway
 Lake Pontchartrain Causeway

៦. Canopy Walk នៅ Ghana     

ដើមឈើខ្ពស់ៗ នៅឧទ្យានជាតិ Kakum NationalPark នៅ Ghana’s Canopy Walk Kakum បានផ្តល់នូវទេសភាពស្រស់បំព្រង ជាមួយធម្មជាតិព្រៃឈើពណ៌បៃតងខៀវស្រងាត់។ទោះបីជាទេសភាពពីខាងលើគឺអស្ចារ្យមែន ប៉ុន្តែវាក៏គួរឲ្យភ័យខ្លាចផងដែរ ក្នុងការបោះជំហានឈានជើងឆ្ពោះទៅលើ ស្ពានខ្សែពួរដែលមានរចនាសម្ព័ន្ធសាមញ្ញតូចចង្អៀតបែបនេះ។

Canopy Walk មានប្រវែង ១,១៥០ Feet ដោយនៅអមសងខាងមានដើមឈើធំៗ។ការធ្វើដំណើរលើស្ពាននេះក៏ជាបទពិសោធន៍ល្អម៉្យាងដែរ ប៉ុន្តែវាមានហានិភ័យខ្ពស់ចំពោះអ្នកមានជំងឺខ្សោយបេះដូង។

Canopy Walk 
Canopy Walk 
Canopy Walk 
Canopy Walk 

៧. Langkawi Sky Bridge នៅប្រទេសម៉ាឡេស៊ី

បើមើលពី Langkawi Sky Bridge អ្នកនឹងឃើញព្រៃភ្នំខៀវស្រងាត់ វាត្រូវបានសាងសង់ នៅលើកំពូលភ្នំ Machinchang ដែលជាទេសភាពដ៏ស្រស់ត្រកាលជាមួយនឹងទេសភាពនៃកោះ និងសមុទ្រ។

ស្ពាននេះមានចម្ងាយប្រហែល១០០ ម៉ែត្រពីដី អាចផ្ទុកមនុស្សបានរហូតដល់ ២៥០ នាក់ក្នុងពេលតែមួយ និងផ្ដល់ឲ្យអ្នកទេសចរនូវបទពិសោធន៍ប្លែកៗគ្នានិងអស្ចារ្យ តែវាក៏គួរឲ្យខ្លាចចំពោះអ្នកដែលខ្លាចទីខ្ពស់ផងដែរ។

Langkawi Sky Bridge 
Langkawi Sky Bridge 
Langkawi Sky Bridge 
Langkawi Sky Bridge 

៨. Titlis CliffWalk នៅ Switzerland

Titlis Cliff Walkជាស្ពានដែលមានកម្ពស់ខ្ពស់បំផុត នៅអឺរ៉ុប។ ទីនោះមានទស្សនីយភាពដ៏គួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងការធ្វើដំណើរ ឆ្លងកាត់ពីលើផ្ទៃលំហខាងក្រោម។ វាស្ថិតនៅចម្ងាយប្រហែល ១០,០០០ Feet ពីលើនីវ៉ូទឹកសមុទ្រ និងមានលក្ខខណ្ឌអាកាសធាតុ អាចផ្លាស់ប្តូរបានយ៉ាងលឿន ព្រមទាំងមានព្រិលធ្លាក់ខ្លាំង អាចបង្កជាគ្រោះថ្នាក់ផងដែរ។

Titlis Cliff Walk 
Titlis Cliff Walk 
Titlis Cliff Walk 
Titlis Cliff Walk 

៩. Vitim RiverBridge នៅ Russia 

ប្រទេសរុស្ស៊ីមានស្ពាន Vitim RiverBridge ដែលអាចផ្ដល់បទពិសោធន៍ល្អផងដែរ ក្នុងការស្វែងរកជីវិតបែបផ្សងព្រេងតែក៏មានបញ្ហាប្រឈមខ្លះៗផងដែរ នៅលើស្ពានដែកដែលមានរចនាសម្ព័ន្ធតាំងពីយូរយារមក។វាអាចមានគ្រោះថ្នាក់ ដោយសារតែគ្មានបង្កាន់ដៃដែកទប់ ហើយរនាំងក៏មានតិចតួច។ អ្នកប្រើយានជំនិះបើកបរ អាចនឹងធ្លាក់ចូលក្នុងទឹកដ៏ត្រជាក់ខាងក្រោមជាពិសេសក៏មានគ្របដណ្តប់ព្រិលទៀតផង ហេតុនេះអ្នកបើកបរត្រូវបើកបរយឺតៗ និងរក្សាល្បឿនឲ្យថេរផងដែរ។

Vitim River Bridge 
Vitim River Bridge 
Vitim River Bridge 
Vitim River Bridge 

១០. Puente deOjuela នៅ Mexico

Puente de Ojuela មានរចនាសម្ព័ន្ធរដិបរដុប ដែលលាតសន្ធឹងលើជ្រលងជ្រៅមួយនៅDurango។ វាគួរឲ្យខ្លាចណាស់សម្រាប់អ្នកដែលមកទីនេះ ដើម្បីឆ្លងកាត់តែវាក៏មានភាពទាក់ទាញ ចំពោះអ្នកដែលចូលចិត្តថតរូប ក៏ដូចជាទេសភាពដ៏អស្ចារ្យរបស់ជ្រលងភ្នំនេះ។

 Puente de Ojuela
 Puente de Ojuela
 Puente de Ojuela
 Puente de Ojuela

១១. Eshima OhashiBridge នៅ Japan

Eshima Ohashi Bridge ត្រូវបានគេហៅឈ្មោះមួយទៀតក្រៅថា Rollercoaster Bridge ហើយវាមិនពិបាក ក្នុងការស្វែងយល់ពីមូលហេតុ ដែលទទួលបានឈ្មោះនេះទេ។ រចនាសម្ព័ន្ធស្ពាននេះ មើលទៅគួរឲ្យខ្លាចខ្លាំងផងដែរព្រោះដូចជាស្ពានធ្លាក់ចុះពីលើមេឃយ៉ាងអញ្ចឹង ហេតុនេះតម្រូវឲ្យអ្នកបើកបរឆ្លងកាត់ មានការប្រុងប្រយ័ត្នខ្ពស់ និងបើកបរប្រកបដោយទំនួលខុសត្រូវខ្ពស់។

Eshima Ohashi Bridge
Eshima Ohashi Bridge
Eshima Ohashi Bridge
Eshima Ohashi Bridge

១២. U Bein Bridge នៅ Myanmar

U Bein Bridgeជាស្ពានដ៏ល្បីល្បាញមួយរបស់ប្រទេសមីយ៉ាន់ម៉ា និងតម្រូវឲ្យអ្នកធ្វើដំណើរ មានប្រព័ន្ធប្រសាទខ្ពស់ ក្នុងការដើរឆ្លងកាត់ស្ពាននេះ។វាលាតសន្ធឹងជាង ១គីឡូម៉ែត្រ ហើយក៏ជាចរាចរណ៍ថ្មើរជើង ដ៏វែងឆ្ងាញបន្តិចដែរសម្រាប់អ្នកដំណើរ និងនាំមកនូវគ្រោះថ្នាក់ ដែលអាចកើតឡើងដោយចៃដន្យ។ ហេតុនេះអ្នកដំណើរចាំបាច់ត្រូវតែប្រុងប្រយ័ត្ន សុវត្តិភាពជាចម្បង។

U Bein Bridge
U Bein Bridge
U Bein Bridge
U Bein Bridge

១៣. Sidu RiverBridge នៅចិន

Sidu River Bridge គឺជាស្ពានខ្ពស់បំផុត នៅលើផែនដីនេះ។ វាត្រូវបានបើកឲ្យដំណើរការ ក្នុងឆ្នាំ ២០០៩ ដោយលាតសន្ធឹងពីលើជ្រលងភ្នំខ្ពស់ និងជ្រៅ។ អ្នកខ្លះមិនសូវជាហ៊ានឆ្លងកាត់លើវា ព្រោះតែភ័យខ្លាចនឹងកម្ពស់របស់វា។ តែក៏មានចូលចិត្តធ្វើដំណើរលើវា ជាជាងធ្វើដំណើរកាត់តាមតំបន់ភ្នំក្បែរនោះ។ ត្រូវហើយ វាល្អសម្រាប់អ្នកមិនខ្លាចទីខ្ពស់។

 Sidu River Bridge
 Sidu River Bridge
 Sidu River Bridge
 Sidu River Bridge

១៤. GeumgangBridge នៅ South Korea

GeumgangBridge ក៏ត្រូវគេស្គាល់ថា CloudBridge ផងដែរ វាមានរយៈបណ្តោយ តាមភ្នំដ៏ស្រស់ស្អាតគឺ DaedunsanMountain ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលមានប្រវែង ៥០ ម៉ែត្រ និងកម្ពស់៨១ ម៉ែត្រពីដី។

ទោះបីជាវាមានកម្ពស់ខ្ពស់ក៏ដោយGeumgang Bridge ក៏ជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរប៉ុន្តែមិនមែនជាទីពេញចិត្ត សម្រាប់អ្នកខ្លាចទីខ្ពស់នោះឡើយ។ ប្រសិនបើអ្នក អ្នកមានភាពក្លាហានគ្រប់គ្រាន់ ដើរឆ្លងកាត់វាសូមចំណាយពេលបន្តិច ដើម្បីឈរមើលទេសភាពដ៏អស្ចារ្យ ពីលើស្ពាននេះ។

Geumgang Bridge
Geumgang Bridge
Geumgang Bridge
Geumgang Bridge

១៥. BhumibolBridges នៅ Thailand

ស្ពាន BhumibolBridges ក៏ស្រស់ស្អាតមិនអន់ដែរ ប្រចាំនៅប្រទេសថៃ ដោយមានខ្សែស្ពានខ្វាត់ខ្វែងពេញទីក្រុងបាងកកតែម្ដង។ ទោះបីជាស្ពាននេះ ត្រូវបានរុំព័ទ្ធដោយខ្សែកាបដោយមិនសូវបង្កឲ្យមានគ្រោះថ្នាក់ក្ដី ប៉ុន្តែក៏មិនមែនមានន័យថា មិនមានកើតគ្រោះថ្នាក់ដែរ។ វាក៏ជាស្ពានដែលគួរឲ្យខ្លាចមួយផងដែរ។ ចំពោះអ្នកបើកបរម៉ូតូ ត្រូវបានហាមឃាត់ មិនឲ្យបើកបរលើស្ពាននេះទេ៕

Bhumibol Bridges
Bhumibol Bridges
Bhumibol Bridges
Bhumibol Bridges

ប្រភព ៖ Travelden

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...