ចម្រៀង BTS ដែលបំផុសគំនិត Jake ពេលសរសេរបទ “SHOUT OUT”! - TrueID

ចម្រៀង BTS ដែលបំផុសគំនិត Jake ពេលសរសេរបទ “SHOUT OUT”!

July 19, 2022

កូរ៉េខាងត្បូង ៖ អ្នកគាំទ្ររីករាយយ៉ាងខ្លាំងដោយJake សមាជិកក្រុម ENHYPEN ទទួលបានក្រេឌីតក្នុងការសរសេរនៅលើបទ “SHOUT OUT” ពីអាល់ប៊ុមចុងក្រោយរបស់ពួកគេដែលមានចំណងជើងថា«MANIFESTO : DAY 1»។

Jake 
Jake 

ដោយសារវាជាលើកទីមួយដែលបង្ហាញស្នាដៃក្នុងការនិពន្ធទំនុកច្រៀងJake បានបង្ហាញថាបទចម្រៀងពីបទរបស់BTS បានជួយលោកនិងបានបំផុសគំនិត ខណៈពេលដែលកំពុងសរសេរបទចម្រៀង។

ដោយ​ប្រើ​អ្នក​គាំទ្រ​ជា​ការ​បំផុស​គំនិត​សម្រាប់​អត្ថបទ​ចម្រៀងJake បាន​ស្រមៃ​ថា អ្នក​ទស្សនា​នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី​មួយនិង​អារម្មណ៍​ដែល​វា​នឹង​សម្តែង​ពេល​មើល​ ដូច្នេះដើម្បី​ស្វែងរក​វិធី​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​បង្ហាញ​ពី​គ្រា​ដ៏​ស្រស់​ស្អាត​នោះ​តាម​រយៈ​អត្ថបទ​ចម្រៀងលោក​បាន​មើល​ទៅ BTS

Jake 
Jake 

ក្នុងនោះដែរ Jake បានវិភាគពីរបៀបដែល BTS កំណត់គោលគំនិតដោយប្រើពាក្យប្រៀបធៀបដ៏ស្រស់ស្អាត។

BTS 
BTS 

ក្នុងនាមជាជនជាតិកូរ៉េអូស្ត្រាលីJake បានដឹងពីដែនកំណត់របស់លោកនៅក្នុងវាក្យសព្ទកូរ៉េប៉ុន្តែមិនបានអនុញ្ញាតឲ្យបញ្ហានេះវាបញ្ឈប់លោកនោះទេ។

Jake 
Jake 

នៅពេលដែល Jake សរសេរអត្ថបទចម្រៀងកាន់តែច្រើន ពាក្យប្រៀបធៀបដែលប្រកបដោយភាពច្នៃប្រឌិតនិងស្រស់ស្អាតទាំងនោះ សមាជិករៀមច្បង BTSរបស់ពួកគេនឹងក្លាយទៅជាប្រភពទេពកោសល្យរបស់លោកក្នុងពេលឆាប់ៗនេះផងដែរ៕

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...