បាត់មុខជាង ២ឆ្នាំមែន តែ BLACKPINK នៅតែខ្លាំង អាចបំបែកកំណត់ត្រាធំលើ Spotify! - TrueID

បាត់មុខជាង ២ឆ្នាំមែន តែ BLACKPINK នៅតែខ្លាំង អាចបំបែកកំណត់ត្រាធំលើ Spotify!

June 2, 2022

កូរ៉េខាងត្បូង ៖ ទោះបីជាមានការប្រកាសថាBLACKPINK នឹងត្រឡបប់មកវិញ នៅរដូវក្តៅនេះក៏ដោយប៉ុន្តែមិនទាន់មានកាលបរិច្ឆេទផ្លូវការនៅឡើយទេ។ ហើយ​ដោយ​គ្មាន​កាលបរិច្ឆេទ​ជា​ផ្លូវការអ្នក​គាំទ្រ​របស់​ក្រុម​ នឹង​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ ចំពោះ​ការ​ចេញ​បទ​ចម្រៀង​ថ្មី​ពី​ក្រុម​ចម្រៀង​ស្រី។

BLACKPINK 
BLACKPINK 

យ៉ាងណាមិញ វាមានរយៈពេលជិត ២ឆ្នាំហើយ ចាប់តាំងពីក្រុមចម្រៀងររបស់YG Entertainment បានត្រឡប់មកវិញចុងក្រោយរបស់ពួកគេ ជាមួយនឹងអាល់ប៊ុមក្នុងខែតុលាឆ្នាំ ២០២០ ដែលធ្វើឲ្យការផ្អាកនេះ មានរយៈពេលវែងបំផុត។

BLACKPINK 
BLACKPINK 

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ​ក្ដី​ស្រលាញ់​ចំពោះBLACKPINK នៅ​តែ​មាន​ភាព​រឹង​មាំហើយអរគុណចំពោះការស្រលាញ់ និងការគាំទ្រពី BLINKsក្រុមចម្រៀងស្រីនៅតែបន្តបំបែកកំណត់ត្រា និងឈានដល់កម្ពស់ថ្មីក្នុងឧស្សាហកម្មតន្ត្រីទោះបីជាក្នុងអំឡុងពេលរង់ចាំដ៏យូរនេះក៏ដោយ។

ដោយមានអ្នកតាមដានលើសពី ៣០.១ លាននាក់នៅលើSpotify ក្រុម BLACKPINK គឺជាសិល្បករទី ៣៦៣ ដែលមានអ្នកតាមដានច្រើនជាងគេនៅលើវេទិកា និងអ្នកស្តាប់ប្រចាំខែចំនួន ១៣.៤ លាន

BLACKPINK 
BLACKPINK 

ចម្រៀងរបស់ BLACKPINK មានអ្នកគាំទ្រលើសពី៧ ពាន់លានដង នៅលើវេទិកា Spotify។ ជាមួយនេះ ពួកគេបានក្លាយជាក្រុមចម្រៀងនារីKpop តែមួយគត់ដែលមានការផ្សាយលើសពី៧ ពាន់លានដង នៅលើកម្មវិធី ហើយក៏ជាក្រុមនារីលឿនបំផុតនៅទូទាំងពិភពលោកដែលឈានដល់ចំនួនដ៏ច្រើនបែបនេះផងដែរ។

កំណត់ត្រារបស់ BLACKPINK 

ពួកគេ​ក៏​ជា​ក្រុម​ចម្រៀង​ស្រី​ដែល​មាន​បទ​ចម្រៀង​ច្រើន​ជាង​គេ​ដែល​មាន​ការ​ផ្សាយ​លើស​ពី២០០ លាន​នៅ​លើ Spotify។ សូមអបអរសាទរដល់BLACKPINK និងអ្នកគាំទ្ររបស់ពួកគេហើយយើងសង្ឃឹមថានេះគ្រាន់តែជាការចាប់ផ្តើមនៃដំណឹងល្អសម្រាប់ក្រុមនៅរដូវក្តៅនេះ៕

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...