ជើងខ្លាំងប្រចាំ Billboard! Butter របស់ BTS ជាប់លេខ១ លើតារាង Hot 100 ៣សប្ដាហ៍ជាប់គ្នា - TrueID

ជើងខ្លាំងប្រចាំ Billboard! Butter របស់ BTS ជាប់លេខ១ លើតារាង Hot 100 ៣សប្ដាហ៍ជាប់គ្នា

June 15, 2021

កូរ៉េខាងត្បូង ៖ សម្រាប់សប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ Billboard បានប្រកាសឲ្យដឹងថា បទចម្រៀង Butter របស់ BTSយកបានកំណត់ត្រាកំពូលសំខាន់ជាថ្មីម្ដងទៀត ដោយ Debut នៅចំណាត់ថ្នាក់ Top 1 លើតារាង Hot 100 រយៈពេល ៣សប្ដាហ៍ជាប់គ្នា។

BTS
BTS

គួរបញ្ជាក់ផងដែរថា បទ Butter គឺជាចម្រៀងដំបូងរបស់BTS ដែលទទួលបានចំណាត់ថ្នាក់កំពូលលេខ១ រយៈពេល ៣សប្តាហ៍ជាប់គ្នា បន្ទាប់ពីចេញផ្សាយនៅលើ Billboard’s Hot 100 ស្របពេលដែលបទ Dynamite ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ សរុបចំនួន ៣ ដងដូចគ្នា តែមិនមែនជាប់បន្តបន្ទាប់គ្នាដូចបទButter

BTS
BTS

លើសពីនេះទៅទៀត Butter ក៏បានបង្ហាញខ្លួននៅចំណាត់ថ្នាក់លំដាប់កំពូលលេខ១លើតារាង Global Excl. U.S. Chart រយៈពេល ៣សប្ដាហ៍ដូចគ្នា និងបង្ហាញខ្លួននៅចំណាត់ថ្នាក់លេខ២ លើតារាង Global 200 Chart សម្រាប់សប្ដាហ៍នេះ៕

សូមអបអរ BTS ចំពោះកំណត់ត្រាទាំងនេះ!

កំណត់ត្រារបស់ BTS 
កំណត់ត្រារបស់ BTS 
កំណត់ត្រារបស់ BTS 

ប្រភព ៖ Soompi                          

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...