តារានិករទាំងនេះ តែងតែមានអារម្មណ៍ថា ជីវិតជាប់ជំពាក់នឹងអ្វីមួយមិនឈប់ - TrueID

តារានិករទាំងនេះ តែងតែមានអារម្មណ៍ថា ជីវិតជាប់ជំពាក់នឹងអ្វីមួយមិនឈប់

January 2, 2023

យល់ដឹង៖ មនុស្សម្នាក់ៗតែងមានក្ដីស្រមៃរៀងៗខ្លួន ដែលនឹងឈានទៅមុខ ប៉ុន្តែបែរជាមនុស្សមួយចំនួនទៀត មិនអាចបន្តទៅមុខបាន ដោយជាប់ជាមួយនឹងអតីតកាលមិនអាចបំភ្លេច។

រូបតំនាង
រូបតំនាង

មកស្គាល់តារានិករមួយចំនួន ដែលតែងជាប់ជំពាក់ជាមួយអតីតកាលជានិច្ច ៖

១. Taurus ♉️ អ្នកជាប់នៅក្នុងអតីតកាល ព្រោះអ្នកខ្លាចការផ្លាស់ប្តូរ នៅថ្ងៃខាងមុខ។ អ្នកមិនចូលចិត្ត ការបោះជំហានទៅរកអ្វីដែលអ្នកមិនស្គាល់ច្បាស់នោះទេ។ អ្នកសុខចិត្តតោងជាប់ជាមួយ អ្នកដែលធ្លាប់ស្គាល់គ្នា ជាជាងចូលទៅក្នុងពិភពមួយថ្មី។

២. Capricorn ♑️ អ្នកនៅជាប់នឹងអតីតកាល ព្រោះអ្នកមិនមានជំនឿជឿជាក់លើខ្លួនឯងគ្រប់គ្រាន់។ អ្នកខ្លាចការចាប់យកឱកាសអ្វីមួយ។ អ្នកមានការភ័យខ្លាច ក្នុងការមើលថា តើមានអ្វីផ្សេងទៀតនៅពីមុខ និងអ្វីផ្សេងទៀតដែលអ្នកអាចសម្រេចបាន។

៣. Libra ♎️ អ្នកកំពុងជាប់នៅក្នុងអតីតកាល ព្រោះអ្នកមានបញ្ហាក្នុងការព្យាបាលបញ្ហាអ្វីមួយ។ អ្នកមិនបាននិយាយអំពី ការឈឺចាប់របស់អ្នកគ្រប់គ្រាន់ ចេញទៅក្រៅទេ។ អ្នកមិនបានបោះជំហាន ដើម្បីយកឈ្នះអ្វីដែលអ្នកបានឆ្លងកាត់នោះទេ។

ប្រភព: thoughtcatalog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...