កម្សាន្ត៖ យើងទាំងអស់គ្នា សុទ្ធតែសម្លឹងមើលពិភពលោកនេះ ដោយភ្នែកនិងការយល់ឃើញផ្សេងៗគ្នា។ ហើយយើងទាំងអស់គ្នាមានអាថ៌កំបាំង ដែលលាក់នៅក្រោមចិត្តដោយមិនដឹងខ្លួន។ ដូច្នេះ ប្រសិនបើអ្នកមិនអាចដឹងអំពីអ្វីដែលខ្លួនកំពុងស្វែងរកនៅក្នុងជីវិតទេនោះ អ្នកអាចមកមើលរូបភាពនៃការទាយបុគ្គលិកលក្ខណៈ ខាងក្រោមនេះ តើវាអាចប្រាប់អ្នកពីអ្វីដែលអ្នកចង់ដឹងឬអត់? ដោយគ្រាន់តែចំណាំនូវរូបភាពខាងក្រោម តើរូបអ្វីដែលអ្នកមើលឃើញមុនគេ?
១.បើអ្នកឃើញមុខមនុស្សមួយចំហៀង
អ្នកកំពុងបង្កើតតួអង្គផ្ទាល់ខ្លួនរបស់អ្នក ដូចជាអ្នកកំពុងបង្កើតល្បែងផ្គុំរូប។ អ្នកមិនស្វែងរកខ្លួនអ្នកទេ អ្នកកំពុងព្យាយាមកសាងថាអ្នកជានរណា។ ហើយអ្នកចង់បង្ហាញខ្លួនឯងទៅកាន់ពិភពលោក។ វាហាក់បីដូចជាអ្នកកំពុងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងឱ្យបានល្អ ហើយដាក់ទិដ្ឋភាពទាំងនោះបញ្ចូលគ្នាដូចជាល្បែងផ្គុំរូបមួយ ដើម្បីបង្កើតរូបភាពដ៏ល្អរបស់អ្នក។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ វាគឺជាការប្រមូលបំណែកទាំងនោះដើម្បីបង្កើតអត្តសញ្ញាណមួយរបស់អ្នក។
ផ្នែកទាំងនោះអាចជារូបី (ខាងក្រៅ) ដូចជាសម្លៀកបំពាក់ រូបរាង គ្រឿងប្រើប្រាស់ ទ្រព្យសម្បត្តិ រង្វង់សង្គម មិត្តភក្តិ ឬសូម្បីតែប្រភេទដៃគូដែលអ្នកចង់បាន។ ឬធាតុអរូបី (ខាងក្នុង) រួមទាំងសមិទ្ធិផល បទពិសោធន៍ គុណតម្លៃ ភាពប៉ិនប្រសប់ និងការចងចាំ ដើម្បីបង្កើតតួអង្គពិសេសផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែអ្វីដែលអ្នកត្រូវដឹងនោះគឺ រូបភាពល្អឥតខ្ចោះ និងការពិតអាចដើរផ្ទុយពីនេះ។ អ្នកមិនត្រូវភ្លេចទេថា ភាពល្អឥតខ្ចោះគ្រាន់តែជាការបំភាន់ប៉ុណ្ណោះ។
ដូច្នេះ វិធីសាស្រ្តរបស់អ្នកសម្រាប់ការសម្រេចបានដោយខ្លួនឯង គឺមកពីខាងក្រៅ។ អ្នកត្រូវចាប់ផ្តើមដោយស្វែងយល់ពីខ្លួនឯងពីខាងក្នុង ស្រមៃមើលហើយបង្ហាញពិភពលោកថា អ្នកពិតជានរណា។
២.បើអ្នកឃើញខួរក្បាល ឬដើមឈើ
ប្រសិនបើអ្នកឃើញដើមឈើ ស្រដៀងនឹងខួរក្បាលមុនគេ អ្នកចង់បង្កើនចំណេះដឹងរបស់អ្នកជានិច្ច។ អ្នកចង់ដឹងចង់ឃើញ ចង់រៀន និងយល់ពីពិភពលោកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ វាគឺដោយសារតែអ្នកយកចិត្តទុកដាក់ ក្នុងការស្វែងរកចំណេះដឹងដើម្បីបំពេញខ្លួនឯង។ អ្នករីករាយនឹងការរៀនអំពីអ្វីថ្មីៗ ដូច្នេះវាទំនងជាអ្នក ជាអ្នកគាំទ្រនៃរឿងចម្លែកៗ ទ្រឹស្តីសមគំនិត ឬអាថ៌កំបាំង។ ធ្វើឱ្យអ្នកដទៃមើលមកអ្នកយ៉ាងចម្លែក ប៉ុន្តែគេឃើញថាអ្នកមានចំណេះដឹងក្នុងវិស័យផ្សេងៗ។
អ្នកជាមនុស្សម្នាក់ដែលងាយយល់ពីចិត្តវិទ្យា និងគំនិតចិត្តសាស្ត្រផ្សេងៗ។ រឿងគួរឱ្យអស់សំណើច គឺ ប្រសិនបើអ្នកកើតប៉ុន្មានពាន់ឆ្នាំមុន អ្នកនឹងក្លាយជាអ្នកប្រាជ្ញជាក់ជាមិនខាន។ ប៉ុន្តែរាល់ព័ត៌មានដែលអ្នកប្រើ មានគោលបំណងធំជាងអ្វីគ្រប់យ៉ាង ដែលអ្នកកំពុងព្យាយាមយល់។ វាគឺជាការស្វែងរកការពិតនៃសកលលោក។ ព័ត៌មានដែលអ្នកប្រមូលនឹងត្រូវបានពិនិត្យ ដើម្បីភ្ជាប់វត្ថុដែលអ្នកមានជាមួយគ្នា បន្ទាប់ពីនោះ ស្វែងរកចម្លើយ និងដោះស្រាយ។
វិធីសាស្រ្តរបស់អ្នក ក្នុងការសម្រេចដោយខ្លួនឯងគឺមកពីខាងក្នុង។ អ្នកត្រូវចាប់ផ្តើមដោយបើកខ្លួនអ្នកឱ្យទទួលបានព័ត៌មានជាច្រើនពីពិភពខាងក្រៅ តាមដែលអ្នកអាចធ្វើបាន។ ដូច្នេះអ្នកអាចចូលទៅជិតការពិត និងស្វែងរកចម្លើយដែលអ្នកកំពុងស្វែងរក។ អ្នកមិនខ្វល់ពីរបៀបដែលអ្នកដទៃមើលឃើញអ្នកទេ។ អ្វីដែលអ្នកត្រូវការគឺត្រូវស្វែងយល់ថាអ្នកជានរណា ហើយអ្នកកំពុងធ្វើអ្វី? នោះជាអាថ៌កំបាំងដ៏ធំបំផុតរបស់អ្នកឥឡូវនេះ។ អ្វីដែលអ្នកត្រូវប្រយ័ត្ន កុំបាត់បង់ខ្លួនឯង ដោយសារតែអ្នកមិនមែនជាចម្លើយដែលអ្នកកំពុងស្វែងរក ប៉ុន្តែអ្នកគឺជាអ្នកដែលសួរសំណួរនេះ។
៣.បើអ្នកឃើញសត្វស្លាប និងធម្មជាតិ
ដូចបក្សីក្នុងរូបភាពនេះអ៊ីចឹង អ្នកមិនមានអារម្មណ៍ថាអ្នកជាផ្នែកមួយនៃសង្គម ឬហ្គេមណាមួយទេ អ្នកមិនព្យាយាមបង្កើតខ្លួនអ្នក ឬស្វែងរកខ្លួនឯងទេ។ អ្នកគ្រាន់តែចង់មានសេរីភាពក្នុងខ្លួន មានសេរីភាពក្នុងការពិសោធន៍ពិភពលោក។ អ្នកមិនចូលចិត្តនៅកន្លែងមួយយូរនោះទេ។ អ្នកចូលចិត្តធ្វើដំណើរ និងរុករក។ ការយល់ដឹងរបស់អ្នក ថាអ្វីគ្រប់យ៉ាង គឺគ្រាន់តែមួយភ្លែត វាធ្វើឱ្យអ្នកមានអារម្មណ៍អន្ទះសារដោយសម្ងាត់ អំពីបំណងប្រាថ្នារបស់អ្នកក្នុងការសាកល្បងធ្វើអ្វីៗ ទោះបីជាអ្នកមិនយកចិត្តទុកដាក់ខ្លាំងក៏ដោយ។ អ្នកចូលចិត្តសប្បាយ ហើយអាចធ្វើសកម្មភាពឆ្កួតៗពីមួយពេលទៅមួយពេល។ អ្នកជាមនុស្សដែលចូលចិត្តនៅកណ្តាលធម្មជាតិ។ បេះដូងរបស់អ្នកពោរពេញទៅដោយគំនិតនៃការស្វែងរកអ្វីដែលថ្មី។ អ្នកឱ្យតម្លៃបទពិសោធន៍ជាងចំណេះដឹង។ ដូច្នេះអ្នកអាចស្រូបយកព័ត៌មាន និងបង្កើតធាតុដោយខ្លួនឯង។
សម្រាប់អ្នក គោលបំណងចម្បងរបស់អ្នក គឺដើម្បីដឹងពីខ្លួនអ្នកក្នុងការទំនាក់ទំនងជាមួយពិភពលោក។ អ្នកមិនខ្វល់ថាអ្នកដទៃគិតអ្វីមកលើអ្នកទេ អ្នកគ្រាន់តែមានអារម្មណ៍ដូចជាអ្នកធ្វើដំណើរ ចូលចិត្តរុករក និងរីករាយ ដូច្នេះ អ្នកត្រូវប្រាកដថា អ្នកបានថែរក្សាទំនាក់ទំនងរបស់អ្នកបានត្រឹមត្រូវ។ គ្មានអ្វីស្ថិតស្ថេរទេ ប៉ុន្តែពេលមួយ អ្នកនឹងរកឃើញខ្លឹមសារនៅក្នុងការស្វែងរកខ្លួនឯង។
ប្រភព៖ sanook