ខ្ចិលទៅបោះតង់ឆ្ងាយ! មកកោះតាព្រហ្ម ភ្នំពេញយើងនេះ ទេសភាព Best មិនចាញ់គ្នា - TrueID

ខ្ចិលទៅបោះតង់ឆ្ងាយ! មកកោះតាព្រហ្ម ភ្នំពេញយើងនេះ ទេសភាព Best មិនចាញ់គ្នា

July 15, 2022

កម្សាន្ត៖ ប្រសិនបើប្រិយមិត្តដែលជាអ្នកនិយមចូលចិត្តធ្វើដំណើរកម្សាន្ត បែបបោះតង់ គេងស្ដាប់សម្លេងធម្មជាតិ ជួបជុំមិត្តភក្ដិ និងកំពុងមានគម្រោងចង់ចុះតាមខេត្ត តែខ្ជិលក្នុងការធ្វើដំណើរ សូមក្រឡេកមកមើលកន្លែងកម្សាន្តមួយនេះ ដែលមានទីតាំងនៅជិតខ្លាំងមែនទែន។

ទីនេះ មានទីតាំងនៅ កោះតាព្រហ្ម ជាយក្រុងភ្នំពេញផ្ទាល់តែម្ដង ដែលស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដែលយើងអាចធ្វើដំណើរចុះពីផ្សារច្បារអំពៅតាមផ្លូវជាតិលេខ១ ទៅមុខត្រង់រហូតដល់ស្តុបរោងចក្រស្រាបៀរ Tiger រួចបត់ឆ្វេង ឆ្ពោះទៅកំពង់ចម្លងកោះតាព្រហ្ម ហើយយើងអាចជិះទូកឆ្លងទៅតែម្ដង ដែលត្រូវចំណាយអស់ម្នាក់ត្រឹម ១០,០០០ រៀលប៉ុណ្ណោះក្នុងការជិះទូកទៅវិញទៅមក។

យ៉ាងណាមិញ កោះនេះផងដែរ ពេលដែលយើងទៅដល់ ក៏មានកន្លែងអង្គុយលេង មានលក់អាហារ និងមានតង់សម្រាប់ជួល ឲ្យយើងអាចសម្រាកលំហែជាមួយទេសភាពដងទន្លេ ទេសភាពពណ៌បៃតង ដំំណាំហូបផ្លែច្រើនប្រភេទ ខ្យល់ត្រជាក់បក់រំភើយ និងអាចមើលឃើញទិដ្ឋភាពទីក្រុងភ្នំពេញពីចម្ងាយយ៉ាងត្រជាក់ភ្នែកផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពពី៖ រស់ សិរីរ័ត្ន

កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម 
កោះតាព្រហ្ម ពេលយប់
កោះតាព្រហ្ម ពេលយប់
កោះតាព្រហ្ម ពេលយប់
កោះតាព្រហ្ម ពេលយប់
កោះតាព្រហ្ម ពេលយប់
កោះតាព្រហ្ម ពេលយប់
ទាក់ទងជាមួយ:
ទីកន្លែង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...