កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ៣១ ខែឧសភាម្សិលមិញនេះ ទស្សនាវដ្ដី Forbes Korea បានចេញផ្សាយបញ្ជីចុងក្រោយនៃការស្ទង់មតិដែលពួកគេបានរៀបចំក្រោមប្រធានបទ ៖តើអ្នកគិតថានរណានឹងទទួលបានជោគជ័យជា CEO?
ការបោះឆ្នោតនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៦ខែមេសា ដល់ថ្ងៃទី ១០ ខែឧសភា ហើយវាមានគោលបំណងកំណត់តារាដែលមានជំនាញធ្វើផែនការពិសេស និងភាពជាអ្នកដឹកនាំដែលទំនងជានឹងជួយពួកគេអាចក្លាយជាCEO នាពេលអនាគត។
ក្នុងនោះ ទស្សនាវដ្ដី Forbes Korea ប្រកាសបញ្ជីចុងក្រោយដាក់ឈ្មោះតារា Kpop ទាំង ១៦នាក់នេះ ថាទំនងជាទទួលបានជោគជ័យអាចក្លាយជា CEO នាពេលអនាគត៕
ចង់ដឹងថារាតាណាខ្លះសូមទស្សនារូបភាពខាងក្រោម ៖
១. Kang Daniel
២. NCT’s Doyoung
៣. SHINee’s Key
៤. EXO’s D.O
៥. Highlight’sLee Gi Kwang
៦. BTS’s Suga
៧. ATEEZ’s Yunho
៨. TXT’s Taehyun
៩. Stray KidsChangbin
១០. Dreamcatcher’sJiU
១១. PENTAGON’s Hui
១២. Oh My Girl’sSeunghee
១៣. TWICE’s Nayeon
១៤. SEVENTEEN’sSeungkwan
១៥. Red Velvet’sSeulgi
១៦. STAYC’s Isa
ប្រភព ៖ Kpopstarz