កូរ៉េខាងត្បូង៖ តារាស្រីប្រុសមកពី YG Entertainment និង JYP Entertainment ក្នុងនោះមាន Sunmi,Sandara Park និង BamBam សមាជិកក្រុម GOT7បានបង្ហាញនូវអ្វីដែលពួកគេបានឃើញនៅក្នុងក្រុមហ៊ុន ABYSS Company ដើម្បីឲ្យពួកគេជ្រើសរើសទីនោះជាទ្រនំថ្មីរបស់ពួកគេបន្ទាប់ពីចាកចេញពីក្រុមហ៊ុនរៀងៗខ្លួន។
ជាក់ស្ដែងថ្មីៗនេះស្រីស្រស់ Sunmi, Sandara Park និង BamBam សមាជិកក្រុម GOT7 បានបង្ហាញពីវិស័យតន្ត្រីតាមរយៈបទសម្ភាសន៍ជាមួយ Vogue Korea ដោយបង្ហើបពីគោលគំនិតរៀងៗខ្លួនដែលសម្រេចចុះកុងត្រាក្រោមទ្រនំABYSS Company។
១. Sunmi
Sunmi ដែលអតីតសមាជិកក្រុមWonder Girls ធ្លាប់នៅក្រោមផលិតកម្ម JYP Entertainment បានសម្តែងនូវក្តីរីករាយរបស់នាងដែលបានចូលរួមជាមួយ ABYSS Company ព្រោះបន្ទាប់ពីចាកចេញពីក្រុម នាងអាចពង្រីកអាជីពទោលរបស់នាងនិងបង្ហាញមុខជាផលិតករ។