Han So Hee និង Kim Seon Ho ​ស្និទ្ធគ្នាខ្លាំង ឲ្យហ្វេនចាប់អារម្មណ៍ព្រាត - TrueID

Han So Hee និង Kim Seon Ho ​ស្និទ្ធគ្នាខ្លាំង ឲ្យហ្វេនចាប់អារម្មណ៍ព្រាត

December 15, 2022

កម្សាន្ត ៖ ប៉ុន្មានឆ្នាំមកនេះតារាទាំងពីរដួងគឺ Han So Hee និង KimSeon Ho បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ជាមួយនឹងការសម្តែងដ៏អស្ចារ្យរូបរាង និងបុគ្គលិកលក្ខណៈគួរឲ្យទាក់ទាញរបស់ពួកគេ។

Han So Hee
Han So Hee

យ៉ាងណាថ្មីៗនេះ តារាទាំងពីរដួងនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀត បន្ទាប់ពីបានធ្វើឲ្យអ្នកលេងអ៊ីនធើណេតចលាចលដោយភាពស្និទ្ធស្នាលគ្នាខ្លាំងរបស់ពួកគេ ក្នុងកម្មវិធី Asia Artist Awards រឺហៅថា AAAs

Kim Seon Ho
Kim Seon Ho

នៅក្នុងឃ្លីបមួយ ដែលត្រូវបានបង្ហោះនោះ អ្នកនិយមលេងអ៊ីនធើណេតបានកត់សម្គាល់ភ្លាមៗថាបន្ទាប់ពី Kim Seon Ho ហាក់ដូចជាស្ទាក់ស្ទើរ ក្នុងការទៅជួរមុខHan So Hee បានចាប់ដៃរបស់លោក ហើយចាប់ផ្តើមដឹកនាំតារាប្រុសរូបនេះទៅកៅអីបន្ទាប់មកអ្នកទាំងពីក៏ចាប់ផ្តើមជជែកគ្នាយ៉ាងរីករាយ ធ្វើឲ្យហ្វេនរំភើបចិត្តនិងរំពឹងថាអាចនឹងមាន ការសហការគ្នាឆាប់ៗផងដែរ៕

Han So Hee និង Kim Seon Ho

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...