បើស្រលាញ់ Aquarius ត្រូវថាំចិត្តរឿងនេះបន្តិចហើយ - TrueID

បើស្រលាញ់ Aquarius ត្រូវថាំចិត្តរឿងនេះបន្តិចហើយ

August 4, 2022

យល់ដឹង៖ Aquarians គឺជាមនុស្សដែលមានភាពវៃឆ្លាត ត្រូវបានគេស្គាល់ដោយសារភាពច្នៃប្រឌិត។ អ្វី​ដែល​ពួក​គេ​ព្យាយាម​ គឺ​ធ្វើ​ឲ្យ​មានភាពសប្បាយក្នុងទំនាក់ទំនង និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​សើច។ ពួកគេមានវិធីប្រកបដោយភាពច្នៃប្រឌិត ហើយនឹងធ្វើ ឬរៀបចំការភ្ញាក់ផ្អើលដ៏ផ្អែមល្ហែមបំផុត សម្រាប់ដៃគូរបស់ពួកគេតាមវិធី ដ៏ឆ្លាតវៃបំផុត ដែលអាចធ្វើទៅបាន។ 

ពួកគេពិតជាផ្អែមល្ហែមបំផុត។

រូបតំនាង
រូបតំនាង

យ៉ាងណាមិញ Aquarius ពួកគេប្រឈមមុខជាមួយនឹងគំនិត នៃការធ្លាក់ចេញពីស្នេហាយ៉ាងងាយ។ សម្រាប់ពួកគេ តំបន់ផាសុកភាព ឬកន្លែងផ្ទាល់ខ្លួន គឺជាអ្វីៗគ្រប់យ៉ាងក្នុងជីវិត ហើយប្រសិនបើនរណាម្នាក់ ព្យាយាមឈ្លានពាន នោះពួកគេប្រហែលជាចង់កាត់ម្នាក់នោះចេញ ឱ្យផុតពីជីវិតតែម្ដង។

ពួកគេប្រហែលជា មិនដឹងថាពួកគេបានលង់ស្រលាញ់នរណាម្នាក់ឬអត់ ប៉ុន្តែប្រសិនបើមនុស្សម្នាក់នោះ រំខានដល់សន្តិភាពផ្លូវចិត្តរបស់ពួកគេ (ដោយអចេតនា) ពួកគេអាចនឹងនៅឆ្ងាយពីម្នាក់នោះ ឬបង្ហាញថា ពួកគេណាយចិត្តពីម្នាក់នោះតែម្ដង។

ពួកគេមានភាពឯករាជ្យខ្លាំង ដូច្នេះអ្វីក៏ពួកគេធ្វើដែរ ដើម្បីការពារសេរីភាពរបស់ពួកគេទេ។ ទោះបីជាវាមានន័យថា ជាការផ្តាច់ខ្លួនចេញពីអ្នកដទៃ នៅពេលចាំបាច់ក៏ដោយ សូមយល់ពីចំនុចនេះរបស់ពួកគេ បើអ្នកពិតជាស្រលាញ់ពួកគេ៕

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...