កូរ៉េខាងត្បូង ៖ដោយយោងតាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុន SM Entertainment បានប្រកាសឲ្យដឹងថាក្រុមចម្រៀងប្រុសEXO រកបានកំណត់ត្រាសំខាន់ជាមួយនឹងអាល់ប៊ុម DON’TFIGHT THE FEELING លក់បាន ១,០៨៩,៦៨១ បន្ទះ គិតត្រឹមថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០២១។
គួរបញ្ជាក់ផងដែរថា តាមរយៈកំណត់ត្រានេះ បានធ្វើឲ្យ EXO ក្លាយជាក្រុមប្រុសចម្រៀងប្រចាំផលិតកម្ម SM ដែលរកបានសមិទ្ធផលជោគជ័យជាលើកទី៦ ជាមួយនឹងកំណត់ត្រាកំពូលសំខាន់លក់អាល់ប៊ុមលើសពី ១លានបន្ទះក្នុងរយៈពេលតែ ១សប្ដាហ៍ដំបូង។
លើសពីនេះទៅទៀត Special Album DON’T FIGHT THE FEELING ក៏បានបង្ហាញខ្លួនលើកំពូលតារាងHanteo Chart និងតារាង Synnara Record Chart នៅថ្ងៃទី១៤ ខែ មិថុនានេះផងដែរ៕
សូមអបអរ EXO ចំពោះកំណត់ត្រាទាំងនេះ!
ប្រភព ៖ Koreaboo