កូរ៉េខាងត្បូង ៖ ដោយយោងតាមរបាយការណ៍ផ្តាច់មុខមួយពីគេហទំព័រព័ត៌មានល្បីឈ្មោះPageSix បានឲ្យដឹងថា BTS និង Justin Bieber គ្រោងនឹងសហការជាមួយគ្នាលើបទចម្រៀងដែលជិតមកដល់នាពេលឆាប់ៗនេះ។
ជាមួយគ្នានេះដែរ Page Six ក៏បានបង្ហើបថា ការសហការរវាង BTS និង Justin Bieber ពេលនេះគឺកំពុងដំណើរការ វាអាចនឹងកើតមានឡើង នៅក្នុងអាល់ប៊ុមថ្មីចុងក្រោយ Justice របស់ JustinBieber។
ស្របនឹងនេះដែរ ក្រោយលេចលឺដំណឹងមួយនេះអ្នកលេងអ៊ីនធើណែតបានចូលមកបញ្ចេញមតិជាហូរហែ ពេញបណ្ដាញសង្គមដូចខាងក្រោម ៖
ទោះបីជាយ៉ាងណាក៏ដោយ ទាក់ទងនឹងប្រភពរបាយការណ៍របស់Page Six ខាងលើនេះ នៅពុំទាន់មានការបញ្ជាក់ជាផ្លូវការពីHYBE ឬ Big Hit Music ទាក់ទងនឹងពាក្យចចាមអារ៉ាម ការសហការគ្នារវាង BTS និង Justin Bieber នៅឡើយទេ៕