កូរ៉េខាងត្បូង៖ ទំនាក់ទំនងស្នេហាមិនតែងតែងាយស្រួលនោះទេ ហើយគួរឲ្យសោកស្ដាយ ដែលខ្លះបញ្ចប់ដោយការខូចចិត្តក្នុងនោះទោះបីការបន្តទៅមុខជាការលំបាកក៏ដោយ ការមានមិត្តភក្ដិដែលគាំទ្រអាចបន្ថយការឈឺចាប់ក្នុងនោះរឿងការងារក៏ដូចគ្នាដែរ។
ទាក់ទងនឹងរឿងការងារនេះដែរថ្មីៗនេះ ARMY បានសរសេរបង្ហាញអារម្មណ៍របស់អំពីការខកបំណង និងការតស៊ូក្នុងអាជីពការងារ នៅលើកម្មវិធីWeverse ក្នុងនោះ ហើយ RM បានចេញមកបញ្ចេញមតិជាមួយយោបល់ដ៏ល្អប្រសើរគួរជាទីគប់ចិត្តសម្រាប់អ្នកគាំទ្ររបស់ខ្លួន។
ដូចជា Best FriendsForever ដែលមានរូបរាងពិត RM ចូលខាង ARMY បានធានាចំពោះអ្នកគាំទ្រម្នាក់នេះថា អ្នកណាដែលមើលរំលងបោះបង់អ្នកចោល ពួកគេមិនដឹងថាពួកគេកំពុងបាត់បង់អ្វីនោះទេ លើសពីនេះលោកក៏បានណែនាំពួកគេឲ្យរក្សាអាកប្បកិរិយាវិជ្ជមាននោះវានឹងក្លាយជារឿងទាក់ទាញដ៏ល្អ។
មិនចំពោះតែ RM នោះទេ សមាជិកក្រុម BTS គ្រប់រូបតែងតែសម្ដែងការព្រួយបារម្ភយកចិត្តទុកទាក់ចំពោះអ្នកគាំទ្ររបស់ពួកគេជានិច្ចមិនចម្លែកទេដែលពួកគេទទួលបានការគោរពស្រលាញ់ មានឥទ្ធិពល ជាកម្លាំងជំរុញចិត្តសាងនូវភាពវិជ្ជមានដល់ពិភពលោកកាន់តែគួរឲ្យចង់រស់នៅ៕
ប្រភព ៖ Koreaboo