កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១៧ ខែតុលា កន្លងទៅនេះ HYBE បានចេញសេចក្តីប្រកាសជាផ្លូវការដោយពន្យល់ថាក្រុម BTS នឹងចុះឈ្មោះចូលបម្រើយោធាតាមលំដាប់លំដោយ ចាប់ផ្តើមពីសមាជិក Jin មុនគេ។
ក្នុងនោះទីភ្នាក់ងារកម្សាន្តនេះ បានបំភ្លឺថា Jin បានដកការពន្យារពេលការចូលបម្រើយោធា រហូតដល់អាយុ ៣០ ឆ្នាំចេញ ហើយនឹងចុះឈ្មោះជាទាហាន ដែលជាកាតព្វកិច្ចភ្លាមៗនៅពេលមានការជូនដំណឹងអំពីការចូលបម្រើយោធានេះ។ ហើយបន្ទាប់ពីការប្រកាសត្រូវបានធ្វើឡើង អ្នកនិយមលេងអ៊ីនធើណេតកូរ៉េ បានឆ្លើយតបដោយនិយាយថាពួកគេមានអារម្មណ៍ធូរស្រាល ដែលក្រុមនេះនឹងលែងមានភាពចម្រូងចម្រាស លើបញ្ហាយោធាទៀតហើយ។
លើសពីនេះ សូម្បីតែអតីតអ្នកចាត់ការរបស់ BTS ក៏បានឆ្លើយតបនឹងការប្រកាសជាផ្លូវការនេះដែរ ហើយបានបញ្ចេញយោបល់ដោយចំៗ នៅលើបណ្តាញសង្គមរបស់លោកថា«បាទ... ពួកគេនឹងទៅ... ដូច្នេះឈប់និយាយពាក្យ មិនសមហេតុសមផលទៀត»។
ស្របគ្នានេះ អ្នកគាំទ្ររីករាយនឹងការបង្ហោះ របស់អតីតអ្នកចាត់ការរូបនេះដែលបានប្រាប់អ្នកដទៃឲ្យឈប់និយាយមិនសមហេតុផល អំពីការចូលបម្រើយោធាក្រុមនេះដែលចាប់តាំងពី BTS បានរងនូវការពិភាក្សាផ្សេងៗ ទាក់ទងនឹងបញ្ហានេះកន្លងមក៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Allkpop