កូរ៉េខាងត្បូង ៖ លោក Jung Ilhoon អតីត សមាជិកក្រុម BTOB ត្រូវបានផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ ១៣៣លានវ៉ុន (ប្រហែល ១១៩,០០០ ដុល្លារ) ពីបទទិញ និងប្រើប្រាស់កញ្ឆា។
លោក Yang CheolHan ដែលជាចៅក្រមជាន់ខ្ពស់ នៃតុលាការក្រុង Seoul បានធ្វើជាអធិបតីក្នុងការកាត់ទោសលើកដំបូងរបស់លោក Jung Ilhoon នៅព្រឹកថ្ងៃទី ១០ ខែ មិថុនានេះ។
ការកាត់ទោស កន្លងមកទាមទារឲ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ពីបទឧក្រិដ្ឋរបស់ JungIlhoon។
លោក Yang Cheol Han ក៏បានចាត់ទុកថា វាចាំបាច់ក្នុងការដែលត្រូវចាប់ខ្លួនJung Ilhoon ឲ្យនៅក្នុងតុលាការ ព្រោះលោកជឿជាក់ថា JungIlhoon អាចមានលទ្ធភាពគេចខ្លួនបាន។
លោក Jung Ilhoon ត្រូវបានគេសង្ស័យថា បានធ្វើការជាមួយមនុស្ស ៧នាក់ផ្សេងទៀត ដើម្បីទិញកញ្ឆា ក្នុងរយៈពេលជាង ៣០ ខែ ចាប់ខែ កក្កដា ឆ្នាំ ២០១៦ ដល់ខែមករា ឆ្នាំ ២០១៩។
មេធាវីរបស់លោកបានទទូច សុំភាពអត់ឱនក្នុងពេលកាត់ក្តីដោយបញ្ជាក់ថា Jung Ilhoon រង់ការលំបាកខ្លាំងក្នុងនាមជាតារា នៅពេលនោះ។
ប្រភព : Koreaboo