យល់ដឹង៖ មនុស្សយើងភាគច្រើន តែងតែមានអតីតកាលដែលឈឺចាប់ នឹងនៅតែខ្លាចថា វានឹងកើតឡើងម្ដងទៀត ក្នុងជីវិត ដូច្នេះអ្នកតែងតែមានអារម្មណ៍ថា ខ្លាច។
ខាងក្រោមនេះនឹងបង្ហាញពី ភាពភ័យខ្លាចដ៏ធំបំផុត របស់តារានិករនីមួយៗ ៖
♈️ Aries ៖ ខ្ញុំខ្លាចគេមិនលឺអំពីភាពសោកសៅរបស់ខ្ញុំ ទើបខ្ញុំស្រែកខ្លាំង ខំបង្ហាញចេញពីចេញ។
♉️ Taurus ៖ ខ្ញុំខ្លាចមនុស្សគ្រប់គ្នាត្រូវការច្រើនជាងនេះពីខ្ញុំ ដូច្នេះទើបខ្ញុំតែងតែផ្តល់ឲ្យពួកគេ នូវកម្លាំងកាយចិត្តទាំងអស់។
♊️ Gemini ៖ ខ្ញុំខ្លាចគេមិនចូលចិត្តខ្ញុំ ទើបខ្ញុំខំព្យាយាមក្លាយជាអ្នកដទៃផ្សេងទៀត ដើម្បីផ្គាប់ចិត្តគេ។
♋️ Cancer ៖ ខ្ញុំខ្លាចគេទៅចោលខ្ញុំម្ដងហើយម្ដងទៀត ដូច្នេះទើបខ្ញុំមិនងាយឲ្យគេចូលមកក្នុងជីវិតទេ។
♌️ Leo ៖ ខ្ញុំខ្លាចអ្នករាល់គ្នាភ្លេចខ្ញុំអស់ ដូច្នេះទើបខ្ញុំនៅតែរំលឹកពួកគេថា ខ្ញុំនៅទីនេះ ខ្ញុំបានធ្វើអ្វីខ្លះសម្រាប់ពួកគេ។
♍️ Virgo ៖ ខ្ញុំខ្លាចថានឹងមានអ្នកដែលល្អជាង និងមកជំនួសកន្លែងខ្ញុំ ដូច្នេះខ្ញុំបន្តធ្វើខ្លួនឲ្យល្អបំផុតសម្រាប់គ្រប់គ្នា។
♎️ Libra ៖ ខ្ញុំខ្លាចការយល់ឃើញរបស់ពួកគេល្អ និងការមើលងាយពីអ្នកដ៏ទៃ ដូច្នេះទើបបខ្ញុំតែងតែបិទមាត់ជានិច្ច។
♏️ Scorpio ៖ ខ្ញុំខ្លាចគេធ្វើបាបខ្ញុំ ដូចអ្វីដែលខ្ញុំធ្លាប់បានឈឺចាប់ពីមុន ដូច្នេះខ្ញុំមិនងាយឲ្យគេស្គាល់អំពីខ្ញុំទេ។
♐️ Sagittarius ៖ ខ្ញុំខ្លាចគេចាក់សោខ្ញុំទុក ដូច្នេះទើបខ្ញុំបន្តរត់ចេញពីមនុស្សគ្រប់គ្នា ដើម្បីសេរីភាពខ្លួនឯង។
♑️ Capricorn ៖ ខ្ញុំខ្លាចគេមិនពេញចិត្ត នូវការប្រឹងប្រែងរបស់ខ្ញុំ ដូច្នេះទើបខ្ញុំខំប្រឹងមិនដែលសម្រាក និងឲ្យគេមើលងាយទេ។
♒️ Aquarius ៖ ខ្ញុំខ្លាចគេមើលងាយ និងការវិនិច្ឆ័យពីមនុស្សនៅជុំវិញខ្លួន ដូច្នេះខ្ញុំមិនមានទំនុកចិត្តក្នុងការបង្ហាញឡើយ។
♓️ Pisces ៖ ខ្ញុំខ្លាចគេបំផ្លាញខ្ញុំ ដូច្នេះទើបខ្ញុំខំប្រឹងលេបខ្លួនឯងទុក និងគ្មានទំនុកចិត្តក្នុងការជឿជាក់អ្នកដ៏ទៃ។
ប្រភព: themindsjournal