កូរ៉េខាងត្បូង ៖ ជារឿយៗ Lisa តែងតែបង្ហាញស្ទាយ៍សម្លៀកបំពាក់ថ្មីៗប្លែកស៊ីគ្នាជារូបរាង មុខមាត់ និងដងខ្លួនរបស់នាងមិនអាចប្រកែកបាន ដោយហ្វេនៗទទួលស្គាល់ថាFashion របស់សមាជិកក្រុម BLACKPINK រូបនេះចេញមកគឺសាកសមឥតទាស់ឡើយ។
ជាក់ស្ដែងបើនិយាយដល់ស្ទាយ៍ Lisa ក៏ទទួលបានការចាប់អារម្មណ៍មិនអន់ដែរ រាល់ពេលដែលនាងពាក់ឈុតពណ៌ក្រហមស្រស់ឆើតឆាយបែបនេះហើយក៏បង្ហាញឲ្យឃើញថា ទោះជាបីជាក្រហមវាស្រស់ឆើតឆាយយ៉ាងណាក៏ដោយ តែមិនមែនជាបញ្ហាសម្រាប់Idol រូបនេះឡើយ ព្រោះជាស្រីស្អាតស្រាប់ តែងតែបង្ហាញពីភាពលេចធ្លោទាំងចាយសម្រស់ខ្លាំង ចេញមកឈ្នះបានគ្រប់ពេលវេលាតែម្ដងជាមួយសម្លៀកបំពាក់ពណ៌ក្រហមបែបនេះ៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព ៖ Koreaboo