កូរ៉េខាងត្បូង៖ ថ្មីៗនេះ MTV បានប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Europe Music Awards ប្រចាំឆ្នាំ ២០២១ របស់ខ្លួនដែលបានធ្វើឡើងនៅទីក្រុងBudapest ក្នុងនោះយើងឃើញមានតារាកូរ៉េ២ក្រុម ដែលឆ្នើមមានមុខយកបានពានពីកម្មវិធីនោះគឺ BTS និងក្រុមចម្រៀងស្រីaespa។
តាមរយៈការប្រកាសBTSគឺជាអ្នកឈ្នះដណ្ដើមបានពានធំៗដល់ទៅ ៤ពាន រួមមាន ៖ ពាន BestGroup,ពាន Best Pop,ពាន Biggest Fansនិងពាន Best K-Pop (សិល្បករដែលមានឈ្មោះតែងតាំងដណ្ដើមពានBest K-Pop រួមមាន Lisa និង Roséមកពីក្រុម BLACKPINK, MONSTA X, NCT 127,និង TWICE)។
ទន្ទឹមនឹងនេះដែរaespaក៏មិនធម្មតាឡើយ ក្រុមនេះបានដណ្ដើមឈ្នះពាន Best Korean Act បន្ទាប់ពីត្រូវបានតែងតាំងជាមួយនឹង CRAVITY, STAYC, Weekly និង Wei៕
សូមអបអរសាទរចំពោះ BTS និង aespa!
ប្រភព ៖ Soompi