Jungkook ទម្លាយពីប្រភេទមនុស្សដែលខ្លួនចាប់អារម្មណ៍! - TrueID

Jungkook ទម្លាយពីប្រភេទមនុស្សដែលខ្លួនចាប់អារម្មណ៍!

January 12, 2022

កូរ៉េខាងត្បូង៖ ទស្សនាវដ្តីម៉ូដ GQ Korea បានចែករំលែកវីដេអូបទសម្ភាសន៍ផ្តាច់មុខចុងក្រោយរបស់ពួកគេ ជាមួយតារាល្បីៗលំដាប់ពិភពលោកBTS សម្រាប់ការចេញផ្សាយខែមករាឆ្នាំ ២០២២ ដោយ នៅក្នុងវីដេអូនេះក្រុមការងារបានសួរ សមាជិកម្នាក់ៗពីប្រធានបទផ្សេងគ្នាអំពីការយល់ដឹងភាពជោគជ័យ និងទស្សនៈរបស់ពួកគេលើជីវិត។

Jungkook 
Jungkook 

ខណៈពេលកំពុងផ្ដល់បទសម្ភាសន៍ GQ Korea បានសួរ Jungkook ដែលសមាជិកវ័យក្មេងជាងគេក្នុងក្រុម BTS ជាមួយសំណួរដ៏គួរឲ្យចាប់អារម្មណ៍ ទាក់ទងនឹងប្រភេទមនុស្សដែលទាក់ទាញសម្រាប់លោក។

ភ្លាមៗនោះតារាប្រុសរូបនេះបានចែករំលែក​ថា មនុស្សដែលលោកចាប់អារម្មណ៍ ជាប្រភេទ​មនុស្ស​ដែល​ពូកែ​ធ្វើ​អ្វី​ដែលអាច​ខ្លួន​ធ្វើហើយ​ខំ​អស់​ពី​សមត្ថភាព​។

Jungkook 
Jungkook 

ចំពោះរឿងមនុស្សស្រីដែលលោកចាប់អារម្មណ៍ARMY ដែលអ្នកគាំទ្ររបស់BTS ដឹងច្បាស់ពីចម្លើយរបស់លោកព្រោះកាលពីមុន Jungkook បានទម្លាយជាសាធារណៈថាចាត់ទុក IU ដែលជាម្ចាស់បទ "StrawberryMoon" ជាប្រភេទមនុស្សស្រីដែលលោកចាប់អារម្មណ៍៕

IU
IU

ទស្សនាវីដេអូខាងក្រោម ៖

BTS

ប្រភព ៖ Kpopstarz 

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...