កូរ៉េខាងត្បូង៖ ថ្មីៗនេះ Jihyo សមាជិក ក្រុម TWICE បានសាកល្បងតុបតែងខ្លួនបែបថ្មី ហើយធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការស្រឡាំងកាំងជាមួយនឹងសម្រស់បែបធម្មជាតិរបស់នាង។ ព្រោះជាជាធម្មតា អ្នកគាំទ្រតែងតែឃើញ Jihyo តុបតែងខ្លួនលើឆាកយ៉ាងជក់ចិត្តបែបផាត់មុខក្រាសៗ ឬស៊ិចស៊ីជាដើម។
ពិតណាស់ ស្ទីលតុបតែងខ្លួនបែបខាងលើនេះអាចល្អបំផុតសម្រាប់តែក្នុងការសម្ដែងលើឆាកប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងជីវិតពិត ការតុបតែងមុខបែបស្រាល និងធម្មជាតិ កាន់តែសក្ដិសមសម្រាប់ជីវិតប្រចាំថ្ងៃ។
ជាក់ស្ដែង ថ្មីៗនេះការផាត់មុខរបស់ Jihyo ដែលធ្វើឡើងដោយអ្នកផាត់មុខ LeoJ បានតុបតែងផាត់មុខបែបថ្មីឲ្យនាងដើម្បីបង្កើននូវភាពស្រស់ស្អាតរបស់នាង ដោយមិនបាច់ផ្អែកលើគ្រឿងម្សៅខ្លាំងជ្រុល។ ពោលគឺផាត់មុខ តែបែបស្រាលៗ លាបម្សៅថើៗ ក្រេមបបូរមាត់បន្តិចបន្តួច ក៏មើលទៅសម្រស់របស់ Jihyo ស្អាតខ្លាំង មើលឃើញមុខឡើងរលោងចែងចាំងតែម្ដង៕
ទស្សនារូបភាពខាងក្រោម៖