ពោះម៉ាយច្រើនឆ្នាំ Song Joong Ki រកឃើញអ្នកស្អំបេះដូង ជានារីជនជាតិ... - TrueID

ពោះម៉ាយច្រើនឆ្នាំ Song Joong Ki រកឃើញអ្នកស្អំបេះដូង ជានារីជនជាតិ...

December 26, 2022

កម្សាន្ត៖ នៅថ្ងៃទី ២៦ ខែធ្នូនេះ សារព័ត៌មាន Sports Chosun បានរាយការណ៍ថា Song Joong Ki បានបញ្ជាក់ថា លោកកំពុងមានទំនាក់ទំនងស្នេហា។ ដោយប្រភព​បាន​ឲ្យ​ដឹង​ថា មិត្ត​ស្រី​របស់​តារា​សម្ដែងរូបនេះ ​ជា​ជនជាតិ​អង់គ្លេស និង​មិន​សូវ​មានសកម្ម​ភាពក្នុង​វិស័យ​សិល្បៈ​នោះឡើយ។

ពិតណាស់ កន្លង​មក​នៅ​លើ​បណ្ដាញ​សង្គម​ វីដេអូ​របស់ Song Joong Ki និង​នារី​ចម្លែក​ម្នាក់ នៅ​អាកាសយានដ្ឋាន​ បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ដោយឃើញអ្នក​ទាំង​ពីរ​ ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស​ដើរ​ទន្ទឹម​គ្នា​យ៉ាង​ស្និទ្ធស្នាល​។ សកម្មភាព​នេះ​បាន​បង្ក​ឱ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​តារា​ប្រុស​រូប​នេះភ្លាមៗ។ ហើយបន្ទាប់ពីនោះ ភ្នាក់ងារគ្រប់គ្រងរបស់ Song Joong Ki បានឆ្លើយតបថា ‌‍‍‍‌"គាត់មានទំនាក់ទំនងល្អជាមួយនារីម្នាក់"។

Song Joong Ki  
Song Joong Ki  

យោងតាមសារព័ត៌មានកូរ៉េ បើទោះបីជាមានការមមាញឹកនឹងការសម្ដែងក៏ដោយ ក៏តារាប្រុសវ័យ ៣៧ ឆ្នាំរូបនេះ នៅតែយកចិត្តទុកដាក់ចំពោះមិត្តស្រីរបស់ខ្លួន។ Song Joong Ki ក៏បានណែនាំនាងដល់មិត្តភក្តិ និងបុគ្គលិករបស់លោក។ បន្ទាប់ពីសន្និសីទកាសែតរឿងថ្មីរបស់លោក ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី គូស្នេហ៍មួយគូនេះ បានត្រលប់មកប្រទេសកូរ៉េវិញ ហើយបានចំណាយពេលច្រើនជាមួយគ្នា។

បើតាម Sports Chosun បានរៀបរាប់ពីមិត្តស្រីរបស់ Song Joong Ki ថា៖ "មនុស្សដែល Song Joong Ki កំពុងណាត់ជួប គឺជានារីជនជាតិអង់គ្លេស ដែលទាំងស្រស់ស្អាត និងឆ្លាត" ផងដែរ។

ប្រភព៖ zingnew

ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...