យល់ដឹង៖ លក្ខណៈសំខាន់បំផុតមួយ ដែលបុគ្គលម្នាក់ៗអាចមានគឺជំនាញគិតប្រកបដោយការច្នៃប្រឌិត។ ទោះយ៉ាងណាក៏ដោយ ការច្នៃប្រឌិតមិនមែនកើតឡើងដោយធម្មជាតិទាំងអស់ទេ ចំពោះមនុស្សម្នាក់ៗទេ ពេលខ្លះយើងគួរស្វែងរកគ្រប់វិធីដើម្បីរៀនយល់ពីវា និងបង្កើតនូវភាពច្នៃប្រឌិតឲ្យកាន់តែអស្ចារ្យ។
ខាងក្រោមនេះនឹងបង្ហាញពី ចំណាត់ថ្នាក់តារានិករ ដែលមានគំនិតច្នៃប្រឌិតក្នុងការគិតបំផុត ៖
១. Pisces ♓️
Pisces កើតមកជាក្នុងនាមជាសិល្បករតែម្ដង។ ការរួមបញ្ចូលគ្នានៃអារម្មណ៍ ការយល់ឃើញ និងភាពចម្រូងចម្រាសផ្សេងៗ ធ្វើឲ្យពួកគេក្លាយជាអ្នកច្នៃប្រឌិត។
ក្នុងនាមជាតារានិករចុងក្រោយគេបង្អស់ អ្វីៗត្រូវបានគេគិតថា Pisces មានផ្នែកតូចៗនៃតារានិករនីមួយៗនៅក្នុងពួកគេ ហើយនោះគឺជាអ្វីដែលធ្វើឲ្យសិល្បៈរបស់ពួកគេ ហាក់ដូចជាមានភាពជ្រាលជ្រៅ ចំពោះមនុស្សគ្រប់គ្នា គឺថាពួកគេអាចមានវិចារណញាណ និងទាក់ទងទៅនឹងបទពិសោធន៍ផ្សេងៗគ្នាជាច្រើន ដែលបង្កើតឲ្យមានឥទ្ធិពលលើនរណាម្នាក់។
២. Aquarius ♒️
ចំណាត់ថ្នាក់នេះអាចជាការភ្ញាក់ផ្អើល ចំពោះមនុស្សមួយចំនួន ពីព្រោះ Aquariuses គឺពិតជាល្អជាមួយគំនិតរបស់ពួកគេ។ ពួកគេមានគំនិតច្រើន អាចបញ្ចូលបានតែមួយ ទោះបីពួកគេមិនចាំបាច់ដឹងពីរបៀបអនុវត្តវាតាមការពិត ឬរបៀបធ្វើអ្វីគ្រប់យ៉ាងដែលពួកគេប្រាថ្នាចង់បានក៏ដោយ។
មិនថាយ៉ាងណាក៏ដោយ Aquariuses ពិតជាមានភាពលេចធ្លោ នៅពេលនិយាយអំពីការច្នៃប្រឌិតនូវគំនិតថ្មី និងវិធីដែលមនុស្សផ្សេងទៀតមិនអាចបង្កើតបាន។
៣. Gemini ♊️
Geminis មានការច្នៃប្រឌិតយ៉ាងជ្រាលជ្រៅ ហើយការងាររបស់ពួកគេជាធម្មតា ត្រូវបានជំរុញដោយគំនិត ដែលជាអ្វីដែលពួកគេអាចបង្កើតបាន ឬបង្កើតឲ្យកាន់តែប្រសើរជាងអ្វីៗផ្សេងទៀតដែលមានស្រាប់។ Geminis មានភាពច្នៃប្រឌិតតែនៅពេលដែល ពួកគេមានទំនុកចិត្តលើអ្វីដែលពួកគេកំពុងធ្វើ។
ថ្វីត្បិតតែពួកគេមិនមានភាពប៉ិនប្រសប់ ក្នុងការចង់ធ្វើឲ្យប្រាកដថា អ្នកដឹងថាគំនិតរបស់ពួកគេអស្ចារ្យប៉ុណ្ណាក៏ដោយ ការពិតគឺថាពួកគេមានទេពកោសល្យក្នុងជ្រើសរើសវិស័យនៃជីវិត និងផ្លូវដើររបស់ពួកគេ។
៤. Libra ♎️
Libra មានគំនិតក្នុងការផលិតអ្វីមួយ និងភាពច្នៃប្រឌិត ប៉ុន្តែតាមរបៀប និងវិន័យផ្សេងៗ។ Libra ត្រូវបានជំរុញបន្ថែមដោយភាពស្រស់ស្អាតតុល្យភាព និងមនោសញ្ចេតនាស្នេហា ដែលពួកគេតែងតែមានអារម្មណ៍ថា ចង់ដាក់ថាមពលទាំងអស់នោះរបស់ពួកគេ ដើម្បីឆ្ពោះទៅរកការទាក់ទាញបន្ថែម។
មនុស្សជាច្រើនមើលស្រាលការច្នៃប្រឌិតរបស់ Libras ពីព្រោះការងាររបស់ពួកគេ អាចមើលទៅគួរឲ្យធុញទ្រាន់។ ពួកគេអាចមិនមែនជាមនុស្សដែល ពូកែខាងការពិសោធន៍ដោយផ្ទាល់ទៅលើអ្វីមួយឡើយ ពួកគេនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំង អំពីរបៀបដែលពួកគេច្បាស់លាស់ ចំៗដោយមិនមានភាពរញ៉េរញ៉ៃ ពីអ្វីដែលពួកគេអាចធ្វើបាន។
៥. Scorpio ♏️
តាមពិតទៅ Scorpios ពិតជាមានគំនិតច្នៃប្រឌិតណាស់ នៅពេលកំណត់អត្តសញ្ញាណ ស្ទីលផ្ទាល់ខ្លួនរបស់ពួកគេ ហើយបន្ទាប់មក បង្កើតអ្វីដែលត្រូវនឹងវា។ ពួកគេមានអារម្មណ៏ថា មានភាពរឹងមាំលើខ្លួនឯង ហើយពិតជាកើតឡើងតាមរយៈសំលៀកបំពាក់ ដែលពួកគេពាក់ និងរបស់ដែលពួកគេចូលចិត្ត នៅជុំវិញខ្លួនរបស់ពួកគេ។
ពួកគេប្រហែលជាមិនមែនជាអ្នកដែលពូកែច្នៃប្រឌិតបំផុតទេ (ពួកគេមិនមានគំនិតបើកចំហ និងវិចារណញាណ ដូចតារានិករផ្សេងទេ) ប៉ុន្តែពួកគេមានទំនោរខាងរចនាសោភ័ណភាពទាំងស្រុង។
៦. Taurus ♉️
ដូច Libras ដែរ Tauruses មានគំនិតច្នៃប្រឌិត ពីព្រោះពួកគេមានសោភ័ណភាពល្អ ហើយជាពិសេសគឺអំពីរបៀបដែលពួកគេរៀបចំការតុបតែង។ នេះហើយជាអ្វីដែលធ្វើឲ្យ Taurus មានគំនិតច្នៃប្រឌិត៖ ខិតខំកសាងជីវិតដែលមើលទៅស្រស់ស្អាត ដូចដែលពួកគេចង់បាន។
ទោះយ៉ាងណាក៏ដោយ អ្វីដែលនៅខាងក្រៅ មិនមែនតែងតែងាយស្រួលបំផុត សម្រាប់ពួកគេទេ ហើយខណៈពេលដែលពួកគេអាចបង្ហាញពីគំនិតច្នៃប្រឌិតម្តងម្កាល ជាធម្មតាវាមិនមែនជាអំណោយសម្រាប់ពួកគេច្រើន ក្នុងការបញ្ចេញវាឡើយ។
៧. Cancer ♋️
Cancer មានលក្ខណៈពិសេសក្នុងការកំណត់អត្តសញ្ញាណប្រភេទ នៃការច្នៃប្រឌិត និងសិល្បៈដែលពួកគេពេញចិត្ត ប៉ុន្តែមិនតែងតែអស្ចារ្យនោះទេ ក្នុងការបង្កើតវាដោយខ្លួនឯង។ ឧទាហរណ៍ ភាគច្រើនពួកគេងាយស្រួលរកមើលកាតាឡុក ហើយរើសសំលៀកបំពាក់ ឬឈុតគ្រែដែលពួកគេចាប់អារម្មណ៍ ឬមានចំណាប់អារម្មណ៍លើអ្វីដែលពួកគេធ្វើ ឬទាក់ទងនឹងអ្វីផ្សេងទៀតអំពីសិល្បៈ។
ទោះយ៉ាងណាក៏ដោយ វាអាចនឹងពិបាកសម្រាប់ពួកគេ ក្នុងការមានភាពច្នៃប្រឌិតពិសេស ដោយខ្លួនឯង។ ជាធម្មតាអាទិភាពរបស់ពួកគេ មិនមែនគ្រាន់តែជាការច្នៃប្រឌិត ដើម្បីផលប្រយោជន៍នោះទេ។ នៅពេលដែលវាជាទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ គឺគួរឲ្យភ្ញាក់ផ្អើលណាស់។
៨. Aries ♈️
ការសម្រេចចិត្តរបស់ Aries គឺជាអ្វីដែលអាចរារាំងពួកគេ ពីការច្នៃប្រឌិតក្នុងជីវិតរបស់ពួកគេ។ ពួកគេចង់ដឹងថា “ហេតុអ្វី” ពួកគេកំពុងធ្វើអ្វីមួយដែលប្រឆាំងនឹងតស៊ូ ក្នុងការបង្កើតអ្វីមួយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង (អ្នកស្ទើរតែមិនដែលឃើញ Aries បង្កើតអ្វីដោយគ្មានហេតុផលល្អទេ) ។
វាមិនមែនថា Aries អសមត្ថភាពក្នុងការច្នៃប្រឌិតនោះទេ គឺថាពួកគេអាចធ្វើចលនាបាន នៅពេលដែលពួកគេត្រូវបានជម្រុញដោយកម្លាំងចិត្តពីខាងក្រៅ។
៩. Virgo ♍️
ដូចជា Aries ដែរ Virgos មានភាពច្នៃប្រឌិត នៅពេលណាដែលមានអ្វីមួយសំខាន់។ ប្រសិនបើមានបញ្ហានៅក្នុងសហគមន៍របស់ពួកគេ ហើយមាននរណាម្នាក់ត្រូវការដំណោះស្រាយ ឲ្យបានឆាប់រហ័សអាចទុកចិត្តលើពួកគេបាន។ ប្រសិនបើមិត្តភក្តិរបស់ពួកគេមានបញ្ហានៅក្នុងជីវិត ពួកគេគឺជាមនុស្សដំបូងដែលបានណែនាំ អំពីវិធីដោះស្រាយដែលមានសក្តានុពលបំផុត។
ទោះយ៉ាងណាក៏ដោយនៅពេលដែលវាក្លាយជាការច្នៃប្រឌិត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេជាធម្មតាមិនមានពេលវេលា ឬបំណងប្រាថ្នាច្រើនទេ។ ដរាបណាអាជីវកម្មរបស់ពួកគេ ត្រូវបានគេយកចិត្តទុកដាក់ ពួកគេសុខចិត្តចំណាយពេលវេលារបស់ពួកគេ ប្រើប្រាស់ដើម្បីសិល្បៈរបស់អ្នកដទៃ ជាជាងគិតគូរពីខ្លួនឯង។
១០. Sagittarius ♐️
នៅក្នុងចិត្ត Sagittarian ការប្រើប្រាស់អ្វីមួយ គឺជាការច្នៃប្រឌិតរបស់ពួកគេ។ វាមិនមែននិយាយថាពួកគេ មិនមានសមត្ថភាពច្នៃប្រឌិតទេ ផ្ទុយទៅវិញពួកគេចូលចិត្តអានសៀវភៅ ដែលស្វែងយល់ពីទីកន្លែងថ្មីៗ គិតគូរពីគំនិតថ្មីៗ និងជាទូទៅស្វែងយល់ អំពីពិភពលោកខាងក្រៅដែលនៅជុំវិញពួកគេ។ អាកប្បកិរិយារបស់ពួកគេ មិនមែនជាការខ្វះខាតនោះទេតែវាជាទិសដៅមួយឆ្ពោះទៅរក ភាពស្និទ្ធស្នាលជុំវិញខ្លួន និងដើម្បីប្រមូលព័ត៌មាន សម្រាប់បង្កើតទំនាក់ទំនង និងតែងតែអភិវឌ្ឍន៍គំនិតដែលមាន។
១១. Capricorn ♑️
Capricorns ច្រើនតែដាក់កម្រិតខ្លួនឯងដោយស្តង់ដារ និងគំនិតដែលប្រាកដនិយមផ្ទាល់ខ្លួន ដើម្បីឲ្យការច្នៃប្រឌិតរបស់ពួកគេរីកចម្រើន។ ពួកគេគឺជាមនុស្សដែលគោរពតាមក្បួនច្បាប់បំផុត។ បញ្ហាប្រឈមដ៏ធំបំផុតមួយរបស់ពួកគេ នៅក្នុងជីវិត គឺការរៀនចាកចេញ និងស្វែងរកទីផ្សារពិសេសរបស់ពួកគេ។
វាមិនមែនជាធម្មជាតិរបស់ពួកគេ ក្នុងការច្នៃប្រឌិតនោះទេ ទោះបីជានេះក៏ធ្វើឲ្យពួកគេក្លាយជា មនុស្សដែលធ្វើការកាន់តែល្អបំផុតក៏ដោយ។ ពួកគេល្អបំផុតនៅពេលពួកគេ កំពុងប្រមូលព័ត៌មានផ្សេងៗរបស់អ្នកដទៃ ហើយដាក់បញ្ចូលគ្នាដើម្បីឲ្យការងារនោះកាន់តែប្រសើរ។
១២. Leo ♌️
Leos គឺជាអ្នកច្នៃប្រឌិតតិចខ្លាំងបំផុត នៃតារានិករទាំងអស់ ពីព្រោះពួកគេជារឿយៗ ខ្វះការយល់ចិត្ត និងមនោសញ្ចេតនា ក្នុងការធ្វើអ្វីមួយ។ និយាយម្យ៉ាងទៀត គឺពួកគេគ្រាន់តែមិនចាប់អារម្មណ៍ ក្នុងការចាប់យកអ្វីដែលជាសិល្បៈទំនើប ព្រោះពួកគេយល់ថា វាគួរឲ្យធុញទ្រាន់នៅពេលខ្លះ។
Leo គឺជាមនុស្សដែលចូលចិត្តការផ្សងព្រេង និងបទពិសោធន៍ថ្មីៗ។
ជាទូទៅពួកគេតែងតែព្យាយាមជៀសវាង ការគិតច្រើនលើសពីអ្វី ដែលពួកគេត្រូវធ្វើ មិនមែនអង្គុយជាមួយតែគំនិតដដែលៗរបស់ពួកគេ ហើយបន្ទាប់មកបង្ហាញឲ្យឃើញនូវអ្វីដែលច្នៃប្រឌិតទេ។
ប្រភព: yourtango